ការរក្សាកេរ្តិ៍ដំណែលពីលោកតាព្រឹទ្ធាចារ្យហ៊ុននាងបន្តមកដល់បច្ចុប្បន្ននេះគឺទូក ង មានឈ្មោះថាទូក ង ព្រឹទ្ធាចារ្យមហាតេជោសែនជ័យនៅតែរក្សាវប្បធម៌ប្រពៃណីអុំទូកជារៀងរហូត។
ទូកងដែលមានប្រវត្តិកើតចេញពីទូកនៅខណ្ឌដូនពេញបានប្រគល់មកវត្តព្រែកសង្កែ តាំងពីឆ្នាំ 2006 ដែលមានលោកចាបថាតប្រធានគណៈកម្មការ ទូកព្រឹទ្ធាចារ្យមហាតេជោសែនជ័យ ធ្វើជាប្រធានដែលស្ថិតនៅភូមិព្រែកសង្កែ ឃុំពាមប្រស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
បើតាមការឲ្យដឹងពីលោក ចាបថាត ថាទូក ង មួយនេះប្រណាំងតាំងពីឆ្នាំ ២០០៦ម្ល៉េះ ហើយធ្លាប់ទទួលបានពានលេខ១ ពីព្រះមហាក្សត្រនិងលេខ 2 ដងដែរ។ដោយឡែកក្រោយពី covid 3 ឆ្នាំផ្ទនៗ គ្នា ធ្វើឲ្យយើងខកខានអ៊ុំតាំងពីឆ្នាំ 2019 រហូតដល់ឆ្នាំ 2021 យើងមានការសោកស្ដាយ នឹកទូកជាពន់ពេក។តែពេលនោះយើងក៏បង្វិលការអ៊ុំថ្នាក់ ជាតិ មកអ៊ំនៅតាមភូមិឃុំ ដើម្បីជាការហាត់សមកុំឲ្យភ្លេច។
លោកមឿនសុខម៉េងអ្នកអុំទូកបានឲ្យដឹងថាការវិលមកវិញនៅការអុំទូក។បានធ្វើឲ្យខ្ញុំសប្បាយចិត្តណាស់ ព្រោះ covid 3 ឆ្នាំហើយសឹងតែភ្លេច តែយើងក៏មកធ្វើបែបលក្ខណៈអុំទូកតាមភូមិឃុំយើងរបស់យើងដែរ។ក្រោយពេលវិលមក រកការអុំទូកឡើងវិញ នៅឆ្នាំនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងពិធីបុណ្យអុំទូកដែលជាប្រពៃណីរបស់ខ្មែរតាំងពី បុរម បុរាណមក។ដែលយើងគ្រប់រូបត្រូវតែរក្សាកុំឲ្យបាត់បង់។
ទោះជាយ៉ាងណាលោក មឿន សុខម៉េង ថា ក្នុងនាមយើងអ្នកអុំទូកការ ប្រកួតប្រជែងុមិនយកឈ្នះយកចាញ់គឺក្នុងនាមមិត្តភាព ទោះយ៉ាងណាយើងក៏មិនត្រូវសប្បាយភ្លេចខ្លួន ទោះបីជំងឺមួយចំនួនបានឃ្លាតឆ្ងាយ ។ ទៅហើយក្តី យើងក៏មិនភ្លេចការពារខ្លួនឲ្យបានល្អដែរ។
ដោយឡែកលោកបៀនទូច អ្នករាំក្បាលទូករៀបចំកីឡាករ ប្រកួត បានបញ្ជាក់ថា ក្រោយពីកូវីត៣ឆ្នាំ យើងក៏បានរៀបចំកីឡាទូកឡើងវិញ។វាក៏ពិបាកបន្តិចដែរ ព្រោះមានកីឡាករខ្លះចាស់ ខ្លះថ្មី តែយើងក៏បានព្យាយាមហាត់សមរាល់ថ្ងៃ។មុនកន្លះខែ ពេលឡើងមកប្រកួតនៅភ្នំពេញ។
លោកបន្ថែមទៀតថាពេលប្រកួតលើកនេះខ្ញុំសង្ឃឹមថានឹងយកពានឲ្យបាន។សំខាន់យើងត្រូវថែរក្សាទូក ង របស់យើងឱ្យបានត្រឹមត្រូវសិន។
ឯកឧត្តមបណ្ឌិត ស៊ាងប៊ុនលាងបានលើកឡើងថាក្រោយពីមានការខកខានអុំទូក 3 ឆ្នាំកន្លងមក ពេលនេះយើងត្រូវមកប្រកួតប្រជែង សារជាថ្មីការចាញ់ឬឈ្នះ ក្នុងន័យមិត្តភាព អ្វីដែលសំខាន់ ទូកងព្រឹទ្ធាចារ្យហ៊ុននាង ដែលជាកេរ្តិ៍មរតកពីឪពុកមក គឺ យើងនៅតែរក្សាឲ្យបានគង់វង្ស។ហើយយើងប្រកួតប្រជែងក៏ក្នុងន័យមិត្តភាពចាញ់ ឈ្នះ ជារឿងធម្មតា។ព្រោះពេលនេះប្រទេសយើងមានសុខសន្តិភាពពេញលេញហើយ។
លីតា