ទាន់ហេតុការណ៍
0

ទូក ង ដែល​ជា​កេរ្តិ៍ដំណែល​មួយ របស់​លោកតា​ព្រឹទ្ធាចារ្យ​ហ៊ុន​នាង​នៅ​តែ​រក្សា​បន្ត​ដល់​កូន​

ទូក ង ដែល​ជា​កេរ្តិ៍ដំណែល​មួយ របស់​លោកតា​ព្រឹទ្ធាចារ្យ​ហ៊ុន​នាង​នៅ​តែ​រក្សា​បន្ត​ដល់​កូន​

ការរក្សា​កេរ្តិ៍ដំណែល​ពី​លោកតា​ព្រឹទ្ធាចារ្យ​ហ៊ុន​នាង​បន្ត​មក​ដល់​បច្ចុប្បន្ន​នេះ​គឺ​ទូក ង មានឈ្មោះ​ថា​ទូក ង ព្រឹទ្ធាចារ្យ​មហា​តេជោ​សែន​ជ័យ​នៅ​តែ​រក្សា​វប្បធម៌​ប្រពៃណី​អុំទូក​ជា​រៀងរហូត​។​

​ទូកង​ដែលមាន​ប្រវត្តិ​កើតចេញពី​ទូក​នៅ​ខណ្ឌ​ដូនពេញ​បាន​ប្រគល់​មក​វត្ត​ព្រែក​សង្កែ តាំងពី​ឆ្នាំ 2006 ដែល​មាន​លោក​ចាប​ថា​ត​ប្រធាន​គណៈកម្មការ ទូក​ព្រឹទ្ធាចារ្យ​មហា​តេជោ​សែនជ័យ ធ្វើជា​ប្រធាន​ដែល​ស្ថិតនៅ​ភូមិ​ព្រែក​សង្កែ ឃុំ​ពាម​ប្រស្នា ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។​

​បើ​តាម​ការ​ឲ្យដឹង​ពី​លោក ចាប​ថា​ត ថា​ទូក ង មួយ​នេះ​ប្រណាំង​តាំងពី​ឆ្នាំ ២០០៦​ម្ល៉េះ ហើយ​ធ្លាប់​ទទួលបាន​ពាន​លេខ​១ ពី​ព្រះមហាក្សត្រ​និង​លេខ 2 ដង​ដែរ​។​ដោយឡែក​ក្រោយពី covid 3 ឆ្នាំ​ផ្ទ​នៗ គ្នា ធ្វើឲ្យ​យើង​ខកខាន​អ៊ុំ​តាំងពី​ឆ្នាំ 2019 រហូតដល់​ឆ្នាំ 2021 យើង​មាន​ការសោកស្ដាយ នឹក​ទូក​ជា​ពន់ពេក​។​តែ​ពេល​នោះ​យើង​ក៏​បង្វិល​ការ​អ៊ុំ​ថ្នាក់ ជាតិ មក​អ៊ំ​នៅ​តាម​ភូមិ​ឃុំ ដើម្បី​ជា​ការហាត់​សម​កុំឲ្យ​ភ្លេច​។​

​លោក​មឿន​សុខ​ម៉េង​អ្នកអុំទូ​ក​បាន​ឲ្យដឹងថា​ការវិ​ល​មក​វិញ​នៅ​ការ​អុំទូក​។​បាន​ធ្វើឲ្យ​ខ្ញុំ​សប្បាយចិត្ត​ណាស់ ព្រោះ covid 3 ឆ្នាំ​ហើយ​សឹងតែ​ភ្លេច តែ​យើង​ក៏​មក​ធ្វើ​បែប​លក្ខណៈ​អុំទូក​តាម​ភូមិ​ឃុំ​យើង​របស់​យើង​ដែរ​។​ក្រោយពេល​វិល​មក រក​ការ​អុំទូក​ឡើងវិញ នៅ​ឆ្នាំ​នេះ ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ ដែល​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ក្នុង​ពិធី​បុណ្យ​អុំទូក​ដែលជា​ប្រពៃណី​របស់​ខ្មែរ​តាំងពី បុរម បុរាណ​មក​។​ដែល​យើង​គ្រប់​រូប​ត្រូវ​តែ​រក្សា​កុំឲ្យ​បាត់បង់​។​

​ទោះជា​យ៉ាងណា​លោក មឿន សុខ​ម៉េង ថា ក្នុងនាម​យើង​អ្នកអុំទូក​ការ ប្រកួតប្រជែងុ​មិន​យក​ឈ្នះ​យក​ចាញ់គឺ​ក្នុងនាម​មិត្តភាព ទោះ​យ៉ាងណា​យើង​ក៏​មិន​ត្រូវ​សប្បាយ​ភ្លេចខ្លួន ទោះបី​ជំងឺ​មួយចំនួន​បាន​ឃ្លាតឆ្ងាយ ។ ទៅ​ហើយ​ក្តី យើង​ក៏​មិន​ភ្លេច​ការពារ​ខ្លួន​ឲ្យបាន​ល្អ​ដែរ​។​

​ដោយឡែក​លោក​បៀ​ន​ទូច អ្នករាំ​ក្បាលទូក​រៀបចំ​កីឡាករ ប្រកួត បានបញ្ជាក់​ថា ក្រោយ​ពី​កូវី​ត​៣​ឆ្នាំ យើង​ក៏​បាន​រៀបចំ​កីឡា​ទូក​ឡើងវិញ​។​វា​ក៏​ពិបាក​បន្តិច​ដែរ ព្រោះ​មាន​កីឡាករ​ខ្លះ​ចាស់ ខ្លះ​ថ្មី តែ​យើង​ក៏​បាន​ព្យាយាម​ហាត់​សម​រាល់ថ្ងៃ​។​មុន​កន្លះ​ខែ ពេល​ឡើង​មក​ប្រកួត​នៅ​ភ្នំពេញ​។​

​លោក​បន្ថែម​ទៀត​ថា​ពេល​ប្រកួត​លើក​នេះ​ខ្ញុំ​សង្ឃឹមថា​នឹង​យកពាន​ឲ្យបាន​។​សំខាន់​យើង​ត្រូវ​ថែរក្សា​ទូក ង របស់​យើង​ឱ្យបាន​ត្រឹមត្រូវ​សិន​។​

​ឯកឧត្តម​បណ្ឌិត ស៊ា​ង​ប៊ុន​លាង​បាន​លើកឡើង​ថា​ក្រោយពី​មាន​ការខកខាន​អុំទូក 3 ឆ្នាំកន្លងមក ពេលនេះ​យើង​ត្រូវ​មក​ប្រកួតប្រជែង សារជាថ្មី​ការ​ចាញ់​ឬ​ឈ្នះ ក្នុងន័យ​មិត្តភាព អ្វី​ដែល​សំខាន់ ទូកង​ព្រឹទ្ធាចារ្យ​ហ៊ុន​នាង ដែល​ជា​កេរ្តិ៍មរតក​ពី​ឪពុក​មក គឺ យើង​នៅ​តែ​រក្សា​ឲ្យបាន​គង់វង្ស​។​ហើយ​យើង​ប្រកួតប្រជែង​ក៏​ក្នុងន័យ​មិត្តភាព​ចាញ់ ឈ្នះ ជា​រឿង​ធម្មតា​។​ព្រោះ​ពេល​នេះ​ប្រទេស​យើង​មាន​សុខសន្តិភាព​ពេញលេញ​ហើយ​។
​លី​តា​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com