ទាន់ហេតុការណ៍
0

ប្រជាជន​នៅ​ស្រុក​រវៀង​នាំគ្នា​ដាំ​ស្មៅ​គម្រប​ដី​ដែល​មាន​សារ​:​សំខាន់​ដល់​ជីវភាព​គ្រួសារ​

ប្រជាជន​នៅ​ស្រុក​រវៀង​នាំគ្នា​ដាំ​ស្មៅ​គម្រប​ដី​ដែល​មាន​សារ​:​សំខាន់​ដល់​ជីវភាព​គ្រួសារ​

ស្មៅ​គម្រប​ដី​មាន​អត្ថប្រយោជន៍​សំខាន់​ណាស់ ក្នុងការ​ដាំ​ដំណាំ​។​ព្រោះ​វា​មាន​ជីជាតិ​ច្រើន​ក្នុង​ការ​ធ្វើ​កសិកម្ម របស់​កសិករ​នៅ ភូមិ រីករាយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ​។​

​ស្មៅ​ស៊ីឡូ​ឬ​ហៅ​ម្យ៉ាងទៀត​ថា ស្មៅ​គម្រប​ដី ដែល​មាន​អង្គការ​ASSET មក​បំផុស​ឲ្យ​ប្រជាពលរដ្ឋ ឲ្យដាំ​ស្មៅ​ស៊ីឡូ ឬ ហៅ​ម្យ៉ាង​ថា​ស្មៅ​គម្រប​ដី ព្រោះ​ស្មៅ​គម្រប​ដី​នេះ ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដូចជា​ស្លឹក​និង​ផ្កា​ធ្វើ​ជី​រដាក់​ដំណាំ ដើម​វា​យក​ទៅ​លក់ អោយ​ដៃគូរ​អង្គការ​ដែល​ពាក់ព័ន្ធ​។​

​អ្នកស្រី​សំ​ប៊ុនធឿន បានឲ្យដឹងថា​ក្រោយ​ការចុះ​មក​អប់រំ​ពី​អង្គការ​ដៃគូ​មួយចំនួន​ឥឡូវ​ខ្ញុំ​បាន​ពង្រីក​ផ្ទៃដី​ដាំ​ស្មៅ​សុីឡូ​ដើម្បី​យកមក​ធ្វើ​ជីរ ដាក់​បន្លែ ដូចជា ត្រសក់ ត្រប់ សណ្ដែ​កួរ ននោង ។​ល​។​ហើយ​ដំណាំ​ខ្ញុំ​ទាំងនេះ មាន​ផ្លែផ្កា​រីកដុះដាល​ល្អ​ណាស់​។​
អ្នកស្រី​បញ្ជាក់ថា​ដោយសារ​មាន​ជន​បង្គោល​គាត់​បាន​ចុះ​មក​ពន្យល់​ណែនាំ​ក្នុង​ការដាំ​។​មួយ​ឆ្នាំ​ដំបូង​គឺ​អត់​សូវ​ល្អ​ទេ តែ​មកដល់​ឆ្នាំ​នេះ ដំណាំ​របស់ខ្ញុំ ដុះដាល​ល្អ​ណាស់ គឺ​ដោយសារ ស្មៅ​សុីឡូ​នេះឯង​។​អ្នកស្រី​បន្ត​ថា​ខ្ញុំ​សូម​និយាយ​ពី​ផលប្រយោជន៍​របស់​ដំណាំ​ស្មៅ​សុីឡូ​នេះថា បើ​គ្រាប់​វា​វិញ​យើង​លក់​ជូន​អង្គការ​។​ដើម​វា​យើង​ពុះ​ទុក​សម្រាប់​ធ្វើ​ជី​រដាក់​ដំណាំ​។​ដូច្នេះ​ស្មៅ​គម្រប​ដី​មាន​ជីរ​ជាតិ​ច្រើន​។​ពេលនេះ​ខ្ញុំ​កំពុង​ពង្រីក​ដី​បន្ថែមទៀត ទុក​ដាំ​ស្មៅ​គម្រប​ដី បើ​បាន​ផល​ច្រើន ខ្ញុំ​លក់​ជូន​អង្គការ ហើយ​បាន​ថវិកា​អាចជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​បាន​មួយកំរិត​។​

​លោក ស្រី​ជុន​ជា​គ្រូបង្រៀន​នៃ​សាលាបឋមសិក្សា​រីករាយ លោក​បាន​បង្ហាញ​ឲ្យដឹងថា ក្រោយ​ពី​មក​ដាំ​ស្មៅ​គម្រប​ដី​នេះ លោក​ក៏​មាន​ដាំ​ដំណាំ​បន្ទាប់បន្សំ​មួយចំនួនទៀត​ដូចជា ដំឡូង​មី ស្រូវ ដែល​ជា​គម្រោង​របស់​អង្គការ ASSET ក្រោយ​មក​ខ្ញុំ​ក៏​ចាប់​អារម្មណ៍​ក្មុង​ការដាំ​ដំណាំ​ស្មៅ​គម្រប​ដី​វិញ​ម្ដង​។​ហើយក៏​បាន​ភ្ជួរ​រាស់​ដី​ជូន​អង្គការ​ដៃគូ​។​ដោយ​គាត់​បាន​សាបព្រោះ​គ្រាប់​ស្មៅ​សី​ឡូ​។​លោក​បញ្ជាក់ថា​លោក​ពុំ​ដែល​ស្គាល់​ស្មៅ​សី​ឡូ​នេះ​ទេ ក្រោយ​មក​ខ្ញុំ​កុំ​គិត​ថា​ដី​ខ្ញុំ​អាចដាក់​ដំណាំ​ស្មៅ​ស៊ីឡូ​នេះ​បាន​។​

​ក្រោយ​ពី​ការដាំ​ដំណាំ​ស្មៅ​គំរប​ដី​ឬ​ស្មៅ​ស៊ីឡូ​នេះ​មក ស្រាប់តែ​ចេញ​ផ្លែផ្កា​លូតលាស់​ល្អ​ណាស់ ។ ខ្ញុំ​គិតថា ខ្ញុំ​នឹង​បន្ត​ជាមួយ​គម្រោង​នេះ​តទៅទៀត​។ ទោះបី​បាន​ផល​ពី​ស្មៅ គម្រប​ដី យ៉ាងណា ខ្ញុំ​មិន​ចោល​ដំណាំ ដំឡូង​មី នឹង​ធ្វើ​ស្រូវ​ដែរ ។ ព្រោះ​ស្មៅ​ស៊ីឡូ​នេះ​បាន​ជួយ​ខ្ញុំ​មួយ​ផ្នែក ។ ដូច្នេះ​ក្រៅពី​ធ្វើ​គ្រូបង្រៀន​ខ្ញុំ​នៅតែ​ធ្វើ​ដំណាំ​រួមផ្សំ ដើម្បី​ទ្រទ្រង់​ជី​ភាព​ក្នុង​គ្រួសារ ព្រោះ​អាច​មាន​ចំណូល​បន្ថែម​ពី​ការដាំដុះ​ពីរ របរ កសិកម្ម​នេះ​។​

​បណ្ឌិត គង់ រ៉ា ដា​អ្នក​សម្រប​សម្រល​អង្គការ​ASSET​បញ្ជាក់ថា ក​សិ​អេកូឡូស៊ី​ជា​បច្ចេកទេស​ថ្មី​មួយ ផ្អែក​ទៅលើ​វិទ្យាសាស្ត្រ​ដំណើរ​នៃ​អេកូឡូស៊ី ក៏​ជា​ចលនា​សង្គម​មួយ ដែល​លើក​ស្ទួយ​នៅ​អធិបតេយ្យភាព ស្បៀងអាហារ ក្នុង​សហគមន៍​និង​ទីផ្សារ​មូលដ្ឋាន​និង​ទីផ្សារ​ខ្នាត​តូច របស់​ស្ត្រី​និង​យុវជន​នៅក្នុង​សហគមន៍​។​

​លោក​បន្តថា ក​សិ​អេ​កូឡូស៊ីកូ​ឡូ​ស៊ី មាន​ប្រយោជន៍​យ៉ាងច្រើន​ដល់​កសិករ បើ​យើង​ផ្អែក​ទៅ​លើ​គោលការណ៍ ដែល​សំខាន់​ទាក់ទង​ទៅនឹង​សុខភាព​ដី ការ​ធ្វើ​ប្រតិកម្ម​លើ​គ្រប់​វិស័យ​និង​ការប្រកប របរ​កសិកម្ម របស់​កសិករ ដូចជា ការ​ចិញ្ចឹមសត្វ​និង​ការ ធ្វើ​វិព្រឹត​កម្ម នៅក្នុង​គ្រួសារ​របស់គាត់​។

ដោយ លី​តា​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com