ស្មៅគម្របដីមានអត្ថប្រយោជន៍សំខាន់ណាស់ ក្នុងការដាំដំណាំ។ព្រោះវាមានជីជាតិច្រើនក្នុងការធ្វើកសិកម្ម របស់កសិករនៅ ភូមិ រីករាយ ស្រុករវៀង ខេត្តព្រះវិហារ។
ស្មៅស៊ីឡូឬហៅម្យ៉ាងទៀតថា ស្មៅគម្របដី ដែលមានអង្គការASSET មកបំផុសឲ្យប្រជាពលរដ្ឋ ឲ្យដាំស្មៅស៊ីឡូ ឬ ហៅម្យ៉ាងថាស្មៅគម្របដី ព្រោះស្មៅគម្របដីនេះ ផ្ដល់អត្ថប្រយោជន៍ច្រើនដូចជាស្លឹកនិងផ្កាធ្វើជីរដាក់ដំណាំ ដើមវាយកទៅលក់ អោយដៃគូរអង្គការដែលពាក់ព័ន្ធ។
អ្នកស្រីសំប៊ុនធឿន បានឲ្យដឹងថាក្រោយការចុះមកអប់រំពីអង្គការដៃគូមួយចំនួនឥឡូវខ្ញុំបានពង្រីកផ្ទៃដីដាំស្មៅសុីឡូដើម្បីយកមកធ្វើជីរ ដាក់បន្លែ ដូចជា ត្រសក់ ត្រប់ សណ្ដែកួរ ននោង ។ល។ហើយដំណាំខ្ញុំទាំងនេះ មានផ្លែផ្ការីកដុះដាលល្អណាស់។
អ្នកស្រីបញ្ជាក់ថាដោយសារមានជនបង្គោលគាត់បានចុះមកពន្យល់ណែនាំក្នុងការដាំ។មួយឆ្នាំដំបូងគឺអត់សូវល្អទេ តែមកដល់ឆ្នាំនេះ ដំណាំរបស់ខ្ញុំ ដុះដាលល្អណាស់ គឺដោយសារ ស្មៅសុីឡូនេះឯង។អ្នកស្រីបន្តថាខ្ញុំសូមនិយាយពីផលប្រយោជន៍របស់ដំណាំស្មៅសុីឡូនេះថា បើគ្រាប់វាវិញយើងលក់ជូនអង្គការ។ដើមវាយើងពុះទុកសម្រាប់ធ្វើជីរដាក់ដំណាំ។ដូច្នេះស្មៅគម្របដីមានជីរជាតិច្រើន។ពេលនេះខ្ញុំកំពុងពង្រីកដីបន្ថែមទៀត ទុកដាំស្មៅគម្របដី បើបានផលច្រើន ខ្ញុំលក់ជូនអង្គការ ហើយបានថវិកាអាចជួយទ្រទ្រង់ជីវភាពគ្រួសារបានមួយកំរិត។
លោក ស្រីជុនជាគ្រូបង្រៀននៃសាលាបឋមសិក្សារីករាយ លោកបានបង្ហាញឲ្យដឹងថា ក្រោយពីមកដាំស្មៅគម្របដីនេះ លោកក៏មានដាំដំណាំបន្ទាប់បន្សំមួយចំនួនទៀតដូចជា ដំឡូងមី ស្រូវ ដែលជាគម្រោងរបស់អង្គការ ASSET ក្រោយមកខ្ញុំក៏ចាប់អារម្មណ៍ក្មុងការដាំដំណាំស្មៅគម្របដីវិញម្ដង។ហើយក៏បានភ្ជួររាស់ដីជូនអង្គការដៃគូ។ដោយគាត់បានសាបព្រោះគ្រាប់ស្មៅសីឡូ។លោកបញ្ជាក់ថាលោកពុំដែលស្គាល់ស្មៅសីឡូនេះទេ ក្រោយមកខ្ញុំកុំគិតថាដីខ្ញុំអាចដាក់ដំណាំស្មៅស៊ីឡូនេះបាន។
ក្រោយពីការដាំដំណាំស្មៅគំរបដីឬស្មៅស៊ីឡូនេះមក ស្រាប់តែចេញផ្លែផ្កាលូតលាស់ល្អណាស់ ។ ខ្ញុំគិតថា ខ្ញុំនឹងបន្តជាមួយគម្រោងនេះតទៅទៀត។ ទោះបីបានផលពីស្មៅ គម្របដី យ៉ាងណា ខ្ញុំមិនចោលដំណាំ ដំឡូងមី នឹងធ្វើស្រូវដែរ ។ ព្រោះស្មៅស៊ីឡូនេះបានជួយខ្ញុំមួយផ្នែក ។ ដូច្នេះក្រៅពីធ្វើគ្រូបង្រៀនខ្ញុំនៅតែធ្វើដំណាំរួមផ្សំ ដើម្បីទ្រទ្រង់ជីភាពក្នុងគ្រួសារ ព្រោះអាចមានចំណូលបន្ថែមពីការដាំដុះពីរ របរ កសិកម្មនេះ។
បណ្ឌិត គង់ រ៉ា ដាអ្នកសម្របសម្រលអង្គការASSETបញ្ជាក់ថា កសិអេកូឡូស៊ីជាបច្ចេកទេសថ្មីមួយ ផ្អែកទៅលើវិទ្យាសាស្ត្រដំណើរនៃអេកូឡូស៊ី ក៏ជាចលនាសង្គមមួយ ដែលលើកស្ទួយនៅអធិបតេយ្យភាព ស្បៀងអាហារ ក្នុងសហគមន៍និងទីផ្សារមូលដ្ឋាននិងទីផ្សារខ្នាតតូច របស់ស្ត្រីនិងយុវជននៅក្នុងសហគមន៍។
លោកបន្តថា កសិអេកូឡូស៊ីកូឡូស៊ី មានប្រយោជន៍យ៉ាងច្រើនដល់កសិករ បើយើងផ្អែកទៅលើគោលការណ៍ ដែលសំខាន់ទាក់ទងទៅនឹងសុខភាពដី ការធ្វើប្រតិកម្មលើគ្រប់វិស័យនិងការប្រកប របរកសិកម្ម របស់កសិករ ដូចជា ការចិញ្ចឹមសត្វនិងការ ធ្វើវិព្រឹតកម្ម នៅក្នុងគ្រួសាររបស់គាត់។
ដោយ លីតា