ពេលនេះកសិករកំពុងមានទីផ្សារហក់ឡើងខ្ពស់ ទើប ប្រជាពលរដ្ឋនៅស្រុកកងមាស ឃុំព្រែកកុយ ខេត្តកំពង់ចាម ។ ដែលមានអ្នកស្រី ស្រុងចន្ធីមានទឹកចិត្ត ដាំត្រឡាចនិងធ្វើស្រូវបន្តទៀត។
អ្នកស្រីស្រុងចន្ធី មានអាយុ 46 ឆ្នាំ។ ដោយមាន្ទផ្ទៃដីសម្រាប់ធ្វើស្រែចំនួន 70 អា ដូច្នេះអ្នកស្រីបានធ្វើស្រែប្រាំង ទាំងវស្សាដោយសង្ឃឹម ទីផ្សារកំពុងហក់ ឡើងខ្ពស់ ។
ដោយឡែកការដាំត្រឡាចវិញអ្នកស្រីបញ្ជាក់ថាខ្ញុំដាំត្រឡាចក្នុងរយៈពេល១ខែកន្លះនៅលើផ្ទៃដីប្រហែល កន្លះហិចតា។បើសិនជាដាំត្រឡាចប់យើងធ្វើដីដាំតទៅទៀត។ពេលប្រមូលផលក្រឡាច១សាៗ បេះម្ដងបាន 300 គីឡូ ហើយយើងដាក់ក្នុងថង់មួយមានចំនួន 10 គីឡូ ក្នុងតម្លៃ 1 គីឡូ វិញ 2000 រៀល កាលពីឆ្នាំមុន តម្លៃ តែ៥០០រៀល យើងនៅតែបន្តដាំរហូតទោះជាតម្លៃឡើងចុះក្តី។
បើសិនជាយើងនិយាយពីការធ្វើស្រូវម្ដង ពេលនេះយើងមានទឹកចិត្តធ្វើស្រូវវិញហើយ ដោយសារតម្លៃស្រូវ១គីឡូបាន 1,300 រៀល ខុសប្លែក ឆ្នាំមុនៗបានតែ៧០០រៀលប៉ុណ្ណោះ។បើសិនយើងផាត់ទៅលើ សោហ៊ុយ ថ្លៃសាំង ពូជស្រូវឈ្នួលបូតបានសល់ទុកហូបនិងកូន៣នាក់ទៅរៀនដែរ។
ដូច្នេះការដាំត្រឡាចឬធ្វើស្រូវនៅពេលនេះ ទោះបីការវិវត្តឡើងចុះតម្លៃក្តីក៏យើងនៅមិនខកចិត្តទេក្នុងការប្រកប របរ កសិកម្ម។ព្រោះជីវិតរបស់យើងជាកសិករ ត្រូវតែបន្តដាំដើម្បីប្រយោជន៍ជួយទប់ស្កាត់ភាពក្រីក្រក្នុងគ្រួសារនិងជួយដល់សង្គមកាត់បន្ថយភាពក្រីក្រទៀតផង។
លីតា