ទាន់ហេតុការណ៍
0

ធ្វើ​ស្រូវ​ផង​ដាំ​ត្រឡាច​បន្ថែម ព្រោះ​មាន​សង្ឃឹម​លើ​ទីផ្សារ​

ធ្វើ​ស្រូវ​ផង​ដាំ​ត្រឡាច​បន្ថែម ព្រោះ​មាន​សង្ឃឹម​លើ​ទីផ្សារ​

​ពេលនេះ​កសិករ​កំពុង​មាន​ទីផ្សា​រហក់​ឡើង​ខ្ពស់ ទើប ប្រជាពលរដ្ឋ​នៅ​ស្រុក​កងមាស ឃុំ​ព្រែកកុយ ខេត្ត​កំពង់ចាម ។ ដែល​មាន​អ្នកស្រី ស្រុង​ចន្ធី​មាន​ទឹកចិត្ត ដាំ​ត្រឡាច​និង​ធ្វើ​ស្រូវ​បន្តទៀត​។​

​អ្នកស្រី​ស្រុង​ច​ន្ធី មាន​អាយុ 46 ឆ្នាំ​។ ដោយ​មាន្ទ​ផ្ទៃដី​សម្រាប់​ធ្វើ​ស្រែ​ចំនួន 70 អា ដូច្នេះ​អ្នកស្រី​បាន​ធ្វើ​ស្រែប្រាំង ទាំង​វស្សា​ដោយ​សង្ឃឹម ទីផ្សារ​កំពុង​ហក់ ឡើង​ខ្ពស់ ។​

​ដោយឡែក​ការដាំ​ត្រឡាច​វិញ​អ្នកស្រី​បញ្ជាក់ថា​ខ្ញុំ​ដាំ​ត្រឡាច​ក្នុង​រយៈពេល​១​ខែ​កន្លះ​នៅលើ​ផ្ទៃដី​ប្រហែល កន្លះ​ហិច​តា​។​បើសិនជា​ដាំ​ត្រឡា​ចប់​យើង​ធ្វើ​ដី​ដាំ​តទៅទៀត​។​ពេល​ប្រមូល​ផល​ក្រឡាច​១​សាៗ បេះ​ម្ដង​បាន 300 គី​ឡូ ហើយ​យើង​ដាក់​ក្នុង​ថង់​មួយ​មាន​ចំនួន 10 គី​ឡូ ក្នុងតម្លៃ 1 គី​ឡូ វិញ 2000 រៀល កាលពី​ឆ្នាំមុន តម្លៃ តែ​៥០០​រៀល យើង​នៅតែ​បន្ត​ដាំ​រហូត​ទោះ​ជា​តម្លៃ​ឡើង​ចុះ​ក្តី​។​

​បើសិនជា​យើង​និយាយ​ពី​ការ​ធ្វើ​ស្រូវ​ម្ដង ពេលនេះ​យើង​មានទឹក​ចិត្ត​ធ្វើ​ស្រូវ​វិញ​ហើយ ដោយសារ​តម្លៃ​ស្រូវ​១​គីឡូ​បាន 1,300 រៀល ខុសប្លែក ឆ្នាំមុនៗ​បានតែ​៧០០​រៀល​ប៉ុណ្ណោះ​។​បើសិន​យើង​ផាត់​ទៅលើ សោហ៊ុយ ថ្លៃ​សាំង ពូជស្រូវ​ឈ្នួល​បូត​បាន​សល់​ទុក​ហូប​និង​កូន​៣​នាក់​ទៅ​រៀន​ដែរ​។​

​ដូច្នេះ​ការដាំ​ត្រឡាច​ឬ​ធ្វើ​ស្រូវ​នៅពេលនេះ ទោះបី​ការវិវត្ត​ឡើង​ចុះ​តម្លៃក្តី​ក៏​យើង​នៅ​មិន​ខកចិត្ត​ទេ​ក្នុង​ការប្រកប របរ កសិកម្ម​។​ព្រោះ​ជីវិត​របស់​យើង​ជា​កសិករ ត្រូវតែ​បន្ត​ដាំ​ដើម្បី​ប្រយោជន៍​ជួយ​ទប់ស្កាត់​ភាពក្រីក្រ​ក្នុង​គ្រួសារ​និង​ជួយ​ដល់​សង្គម​កាត់បន្ថយ​ភាពក្រីក្រ​ទៀតផង​។​
​លី​តា​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com