ពិពណ៌សៀវភៅដើម្បីអបអរទិវាជាតិអំណានលើកទី 9 ជាគ្រឹះមូលដ្ឋានសម្រាប់យើងទាំងអស់គ្នា។ ចាប់ផ្ដើមពីថ្ងៃទី 9 ដល់ថ្ងៃទី 11 ខែ មីនាឆ្នាំ 2024 នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ក្នុងទឹកមុខរួសរាយរាក់ទាក់ឈរញញឹម ញញែម ដែលមានអតិថិជនជានិស្សិត សិស្សានុសិស្ស បានចូលជាវសៀវភៅរឿងសម្រាប់កុមារ ដើម្បីយកមកអានជាចំណីខួរក្បាលនិងផ្ដល់គំនិតនិងការអប់រំ សម្រាប់ផ្តល់នូវចំណេះដឹងទូទៅដល់កុមារ។
ជាអតីតសមាជិកអ្នកនិពន្ធនៅសមាគមអ្នកនិពន្ធខ្មែរ។ អ្នកនាងកែមលីហៀងបច្ចុប្បន្នជានាយិកាបោះពុម្ពផ្សាយដែលមានឈ្មោះថា (ក្រោមដំបូលតែ១)។បានបង្កើតឡើងនៅឆ្នាំ 2017 ។ អ្នកនាងឲ្យដឹងថា ខ្ញុំចាប់ផ្ដើមសរសេររឿងកុមារបានរយៈពេល 8 ឆ្នាំហើយ។ ក៏ជាឆ្នាំទី 8 ដែរ។សៀវភៅទាំងអស់នេះខ្ញុំសរសេរមាន រឿងទាំងអស់ មាន 38 ចំណងជើង ហើយមុននិងខ្ញុំ ចាប់យកការបោះពុម្ពសៀវភៅ ខ្ញុំក៏ជាអតីតនិពន្ធនាយកនៅទស្សនាវដ្ដីតាំតាំ ក្នុងឆ្នាំ 2002 ដល់ឆ្នាំ 2009។ដោយឡែកនៅឆ្នាំ 2017 ខ្ញុំក៏ជាអតីតធ្លាប់ធ្វើការនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ក្នុងនាមជាអ្នកផលិតកម្មវិធី។
ក្នុងនោះការសរសេររឿងនីមួយៗអ្នកនាងបង្ហាញថា សរសេរ គឺ អត់បានប្រើពេលយូរទេ។អ្វីដែលយូរនោះគឺការគិតបើសិនយើងគិតបានគំនិតរឿងហើយ។ ខ្ញុំក៏សរសេរតែ៥ម៉ោងប៉ុណ្ណោះ។តែយើងក៏
មិនអាចសរសេរលឿនបានដែរយើងត្រូវការសិក្សាពីសាច់រឿង ព្រោះការសរសេរយើងត្រូវការជួបជាមួយ អ្នកគូររូបទៀតផង។
តាមការបញ្ជាក់ឲ្យដឹងពីអ្នកនាងកែម លីហៀងថា សព្វថ្ងៃនេះខ្ញុំជាអ្នកនិពន្ធខ្លួនឯង និពន្ធ សាច់រឿងខ្លួនឯង អ្នកលក់ក៏ខ្លួនឯង អ្នកសម្របសម្រួល ក៏ខ្លួនឯង កាន់ស្តុក ក៏ខ្លួនឯងដែរ។ការដែលនាំឲ្យមានមោទនភាពទាំងនេះ ខ្ញុំក៏តែងសួរខ្លួនឯងថា (ហត់ទេ? )អ្នកនាងបានបញ្ជាក់ចុងក្រោយថា ប៉ុន្តែដោយក្តីស្រឡាញ់ (អត់ហត់ទេ)។ពេលគេទិញសៀវភៅខ្ញុំ១ក្បាលៗ ខ្ញុំសប្បាយចិត្តណាស់ ចំណេញលុយមិសំខាន់ទេ គឺសប្បាយចិត្តនិងគំនិតរបស់ខ្ញុំបានទៅដល់គេ។
ក្នុងចំណោមមនុស្សដែលចូលមកទិញសៀវភៅ កក កុញ ជាច្រើន ចេញចូលៗមិនដាច់។ ពេលនោះក៏មានវត្តមានឪពុកកូនព្រមទាំងម្ដាយដែលកាត់មកពីខេត្តកោះកុង ស្រុកថ្មបាំង ឃុំតីលើដែលឪពុកជូនមកប្រឡងកំណាព្យ ក៏ឈៀងចូលមកទិញសៀវភៅកុមារ ទុកសម្រាប់កូនៗពីរនាក់ទៀតនៅផ្ទះអានផងដែរ។ហើយអ្វីដែលលោកស្ងួនវស្សាជាឪពុករបស់កុមារី ឆេងសុខលាភឈានជើងមកទិញសៀវភៅនៅទីនេះគាត់បានបញ្ចាក់ថាខ្ញុំទិញសៀវភៅសម្រាប់ទុកឱ្យកូនខ្ញុំអានដើម្បីបង្កើនចំណេះដឹងព្រមទាំងជាចំណីខួរក្បាលក្នុងការជំរុញដល់កូនៗឱ្យចេះអានរឿងនិទានសម្រាប់កុមារ។
បន្ថែមពីលើនោះធ្វើឲ្យកូនៗយើង ឆ្លាត និង ផ្ដល់នូវចំណេះដឹង ទៀតផង។ លីតាា