ទាន់ហេតុការណ៍
0

ពិព័រណ៍​សៀវភៅ​ដែល​ជា​គ្រឹះ​មូលដ្ឋាន​សម្រាប់​យើងទាំងអស់គ្នា​

ពិព័រណ៍​សៀវភៅ​ដែល​ជា​គ្រឹះ​មូលដ្ឋាន​សម្រាប់​យើងទាំងអស់គ្នា​

ពិ​ពណ៌​សៀវភៅ​ដើម្បី​អបអរ​ទិវា​ជាតិ​អំ​ណាន​លើក​ទី 9 ជា​គ្រឹះ​មូលដ្ឋាន​សម្រាប់​យើងទាំងអស់គ្នា​។ ចាប់ផ្ដើម​ពី​ថ្ងៃ​ទី 9 ដល់​ថ្ងៃ​ទី 11 ខែ មីនា​ឆ្នាំ 2024 នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។​

​ក្នុង​ទឹកមុខ​រួសរាយ​រាក់ទាក់​ឈរ​ញញឹម ញញែម ដែល​មាន​អតិថិជន​ជា​និស្សិត សិស្សានុសិស្ស បាន​ចូល​ជាវ​សៀវភៅ​រឿង​សម្រាប់​កុមារ ដើម្បី​យក​មក​អាន​ជា​ចំណី​ខួរក្បាល​និង​ផ្ដល់​គំនិត​និង​ការអប់រំ សម្រាប់​ផ្តល់​នូវ​ចំណេះដឹង​ទូទៅ​ដល់​កុមារ​។​

​ជា​អតីត​សមាជិក​អ្នកនិពន្ធ​នៅ​សមាគម​អ្នកនិពន្ធ​ខ្មែរ​។ អ្នកនាង​កែម​លី​ហៀ​ង​បច្ចុប្បន្ន​ជា​នាយិកា​បោះពុម្ពផ្សាយ​ដែល​មានឈ្មោះ​ថា (​ក្រោម​ដំបូល​តែ​១)​។​បាន​បង្កើតឡើង​នៅ​ឆ្នាំ 2017 ។ អ្នកនាង​ឲ្យដឹងថា ខ្ញុំ​ចាប់ផ្ដើម​សរសេរ​រឿង​កុមារ​បាន​រយៈពេល 8 ឆ្នាំ​ហើយ​។ ក៏​ជា​ឆ្នាំ​ទី 8 ដែរ​។​សៀវភៅ​ទាំងអស់នេះ​ខ្ញុំ​សរសេរ​មាន រឿង​ទាំងអស់ មាន 38 ចំណងជើង ហើយ​មុន​និង​ខ្ញុំ ចាប់​យក​ការបោះពុម្ព​សៀវភៅ ខ្ញុំ​ក៏​ជា​អតីត​និពន្ធ​នាយក​នៅ​ទស្សនាវដ្ដី​តាំ​តាំ ក្នុង​ឆ្នាំ 2002 ដល់​ឆ្នាំ 2009​។​ដោយឡែក​នៅ​ឆ្នាំ 2017 ខ្ញុំ​ក៏​ជា​អតីត​ធ្លាប់​ធ្វើការ​នៅ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ក្នុងនាម​ជា​អ្នក​ផលិត​កម្មវិធី​។​

​ក្នុងនោះ​ការសរសេរ​រឿង​នីមួយៗ​អ្នកនាង​បង្ហាញថា សរសេរ គឺ អត់​បាន​ប្រើ​ពេល​យូរ​ទេ​។​អ្វី​ដែល​យូរ​នោះ​គឺ​ការគិត​បើសិន​យើង​គិត​បាន​គំនិត​រឿង​ហើយ​។ ខ្ញុំ​ក៏​សរសេរ​តែ​៥​ម៉ោង​ប៉ុណ្ណោះ​។​តែ​យើង​ក៏​

​មិន​អាច​សរសេរ​លឿន​បាន​ដែរ​យើង​ត្រូវ​ការសិក្សា​ពី​សាច់​រឿង ព្រោះ​ការសរសេរ​យើង​ត្រូវ​ការជួប​ជាមួយ អ្នក​គូររូប​ទៀតផង​។​

​តាម​ការបញ្ជាក់​ឲ្យដឹង​ពី​អ្នកនាង​កែម លី​ហៀ​ង​ថា សព្វ​ថ្ងៃនេះ​ខ្ញុំ​ជា​អ្នកនិពន្ធ​ខ្លួនឯង និពន្ធ សាច់​រឿង​ខ្លួន​ឯង អ្នកលក់​ក៏​ខ្លួនឯង អ្នកសម្របសម្រួល ក៏​ខ្លួនឯង កាន់​ស្តុក ក៏​ខ្លួនឯង​ដែរ​។​ការ​ដែល​នាំឲ្យ​មាន​មោទនភាព​ទាំងនេះ ខ្ញុំ​ក៏​តែង​សួរ​ខ្លួនឯង​ថា (​ហត់​ទេ​? )​អ្នកនាង​បានបញ្ជាក់​ចុងក្រោយ​ថា ប៉ុន្តែ​ដោយ​ក្តីស្រឡាញ់ (​អត់​ហត់​ទេ​)​។​ពេល​គេ​ទិញ​សៀវភៅ​ខ្ញុំ​១​ក្បាលៗ ខ្ញុំ​សប្បាយចិត្ត​ណាស់ ចំណេញ​លុយ​មិ​សំខាន់ទេ គឺ​សប្បាយចិត្ត​និង​គំនិត​របស់​ខ្ញុំ​បាន​ទៅ​ដល់​គេ​។​

​ក្នុង​ចំណោម​មនុស្ស​ដែល​ចូលមក​ទិញ​សៀវភៅ កក កុ​ញ ជាច្រើន ចេញចូលៗ​មិន​ដាច់​។ ពេលនោះ​ក៏​មាន​វត្តមាន​ឪពុក​កូន​ព្រមទាំង​ម្ដាយ​ដែល​កាត់​មកពី​ខេត្ត​កោះកុង ស្រុក​ថ្មបាំង ឃុំ​តី​លើ​ដែល​ឪពុក​ជូន​មក​ប្រឡង​កំណាព្យ ក៏​ឈៀង​ចូល​មក​ទិញ​សៀវភៅ​កុមារ ទុក​សម្រាប់​កូនៗ​ពីរ​នាក់​ទៀត​នៅ​ផ្ទះ​អាន​ផងដែរ​។​ហើយ​អ្វី​ដែល​លោក​ស្ងួន​វស្សា​ជា​ឪពុក​របស់​កុមារី ឆេង​សុខលាភ​ឈាន​ជើង​មក​ទិញ​សៀវភៅ​នៅទីនេះ​គាត់​បាន​បញ្ចាក់​ថា​ខ្ញុំ​ទិញ​សៀវភៅ​សម្រាប់​ទុក​ឱ្យ​កូន​ខ្ញុំ​អាន​ដើម្បី​បង្កើន​ចំណេះដឹង​ព្រមទាំង​ជា​ចំណី​ខួរក្បាល​ក្នុង​ការជំរុញ​ដល់​កូនៗ​ឱ្យ​ចេះ​អាន​រឿងនិទាន​សម្រាប់​កុមារ​។​

​បន្ថែម​ពីលើ​នោះ​ធ្វើ​ឲ្យ​កូនៗ​យើង ឆ្លាត និង ផ្ដល់​នូវ​ចំណេះដឹង ទៀតផង​។ លី​តា​ា​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com