ទាន់ហេតុការណ៍
0

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ក្រើនរម្លឹក​ដល់​មន្ត្រី​ព័ត៌មាន​ខេត្ត​បន្ទាយមានជ័យ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ក្រើនរម្លឹក​ដល់​មន្ត្រី​ព័ត៌មាន​ខេត្ត​បន្ទាយមានជ័យ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ក្រើនរម្លឹក​ដល់​មន្ត្រី​មន្ទីរ​ព័ត៌មាន​ខេត្ត​បន្ទាយមានជ័យ ឱ្យ​បន្ត​ពង្រឹង​កិច្ច​សហការ​គ្នា​ឱ្យ​កាន់តែ​ល្អ​ន្ថែ​មទៀត ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ការងារ​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យ​កាន់តែ​បាន​ល្អ​ថែម​ទៀត​។ ការ​ក្រើនរម្លឹក​របស់​ឯកឧត្តម​រដ្ឋមន្ត្រី នៅក្នុង​ឱកាស​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ និង​ត្រួតពិនិត្យ​ការងារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​មន្ទីរ​ព័ត៌មាន​ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២២​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ជំរុញ​ណែនាំ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បន្ត​ចូលរួម​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិត លុបបំបាត់​នូវ​ព័ត៌មាន​ក្លែងក្លាយ ដូច្នេះ​មន្ត្រី​ព័ត៌មាន​ទាំងអស់​ត្រូវ​បង្កើន​ការយល់ដឹង​បន្ថែមទៀត ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​ប្រកបដោយ​ភាពត្រឹមត្រូវ​។ ឯកឧត្តម ក៏​បាន​ជំរុញ​ដល់​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ត្រូវ​បន្ត​ចូលរួម​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ឱ្យបាន​ទូលំទូលាយ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ការសរសេរ​ផ្សព្វផ្សាយ​ពី​គោលជំហរ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​អាជ្ញាធរ​ខេត្ត​ស្រុក ក្រុង ពី​សមិទ្ធផល​ស្នាដៃ​នានា ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​នាពេល​បច្ចុប្បន្ន​ទៅ​កាន់​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ថ្លែង​កោតសរសើរ​ដល់​មន្ត្រីរាជកា​រ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការបំពេញ​ការងារ​ទៅ​តាម​តួនាទី ជំនាញ របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ក្រសួង និង​អាជ្ញាធរ​ខេត្ត បាន​ប្រគល់​ឱ្យ​ក្នុង​ការបម្រើ​ផលប្រយោជន៍​សង្គម​ជាតិ និង​បម្រើ​ប្រជាពលរដ្ឋ​ជា​សំខាន់​នោះ​។​

​ឯកឧត្តម សេក សុខុម ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្ត​បន្ទាយមានជ័យ​បានឱ្យដឹងថា​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២២​នេះ អង្គភាព​មន្ទីរ​ព័ត៌មាន​ខេត្ត​បន្ទាយមានជ័យ បាន​ខិតខំ​យកចិត្តទុកដាក់​បំពេញ​ការងារ​ទៅ​តាម​តួនាទី​ជំនាញ​ប្រមូល ព័ត៌មាន​ពី​មូលដ្ឋាន និង​ផលិត​ព័ត៌មាន​ដើម្បី​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ចំនួន​៤២៥​អត្ថបទ តាម​វិទ្យុ​បាន​១២៨​អត្ថបទ និង​បញ្ជូន​យក​ទៅ​ផ្សព្វផ្សាយ​នៅ​ទូរទស្សន៍ និង​វិទ្យុ​ជាច្រើន​ទៀត​បម្រើ​ផលប្រយោជន៍​សង្គម​ជាតិ និង​ប្រជាពលរដ្ឋ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com