ទាន់ហេតុការណ៍
0

រដូវ​ភ្ជុំបិណ្ឌ​ចូលមក​ដល់​ក្លឹប​តារា​សម្ដែង​ឡុង​សុខ​ហៀ​ង​តែងតែ​ធ្វើ​បុណ្យ​ដោយ​សទ្ធា​ជ្រះថ្លា​

រដូវ​ភ្ជុំបិណ្ឌ​ចូលមក​ដល់​ក្លឹប​តារា​សម្ដែង​ឡុង​សុខ​ហៀ​ង​តែងតែ​ធ្វើ​បុណ្យ​ដោយ​សទ្ធា​ជ្រះថ្លា​

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​គ្រប់​រដូវ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​លោក​ឡុង​សុខ​ហៀ​ង​ជា​អតីត​តារា​សម្តែង​ក្រុម​classic បច្ចុប្បន្ន​លោក​មាន​ក្រុម​តារា​ដែល​មានឈ្មោះ​ថា (​ក្លឹប​តារា​បង្ហាត់​សិល្បៈ​ឡុង​សុខ​ហៀ​ង​)​លោក​តែងតែ​មក​កាន់​ទី​វត្ត អា​រ៉ា​ម រួម​ជាមួយ​តារា​សម្ដែង​មួយចំនួន​ជាពិសេស​ជំទាវ​រី​យ៉ា យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​ញាតិសន្ដាន​ដែល​បាន​ចែក​ឋាន​ទៅហើយ​។​

​លោក​ឡុង​សុខ​ហៀ​ង​មិន​ត្រឹមតែ​ជា​តារា​សម្ដែង​ម្នាក់​នោះទេ​។​លោក​ក៏​ជា​អតីត​តារា​ម្នាក់​ធ្លាប់​មាន​គុណសម្បត្តិ​ក្នុង​វិស័យ​សិល្បៈ​ជាច្រើន​រហូត​លោក​បាន​គៀរគរ​តារា​មួយចំនួន​ដែល​ស្រឡាញ់​វិស័យ​សិល្បៈ​មក​បង្ហាត់បង្រៀន​ឲ្យមាន​សមត្ថភាព​ល្អប្រសើរ​ក្នុង​ការលេង​ឲ្យ​ត្រូវ​គ្រប់​ជ្រុងជ្រោយ​តាម​ក្បួនខ្នាត​សិល្បៈ​ទៀតផង​។​

​យ៉ាងហោច​ណាស់​ឲ្យតែ​ឈាន​ចូល​ដល់​រដូវ​ជុំ​បិណ្ឌ​ម្ដងៗ​លោក​ឡុង​សុខ​ហៀ​ង រួម​ជាមួយ​ជំទាវ​រី​យ៉ា​។​តែងតែ​មក​កាន់​វត្ត​គៀន​ឃ្លាំង​ដើម្បី​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ និង​តារា​មួយចំនួនទៀត​ដែល​មាន​សទ្ធា​ជ្រះថ្លា​ក្នុង​ពិធីបុណ្យ​នេះ​។​លោក​បាន​រៀបរាប់​ឲ្យដឹង​ទៀត​ថា​ពេល​ដែល​មក​កាន់​វត្ត​កៀន​ឃ្លាំង ដែល​ស្ថិតនៅ​សង្កាត់​ព្រែកលាប​បាន ខ្ញុំបាទ​តែងតែ​យក​ចង្ហាន់​ទៅ​វត្ត​នេះ​ជារឿយៗ​ឲ្យតែ​ដល់រ​ដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​មិនថាតែ​វត្ត​គៀន​ឃ្លាំង​ទេ សូម្បី​តែ​វត្ត​ឯទៀតៗ​ក៏​ខ្ញុំ​ធ្លាប់​បាន​ទៅ​៤.៥ ដង​ដែរ​។​

​លោកជំទាវ រី​យ៉ា​វិញក៏​មិន​ខុស​និង​លោក​ឡុង​សុខ​ហៀ​ង​ដែរ​។​លោកជំទាវ​មានប្រសាសន៍ថា​ក្នុងនាម​យើង​ជា​ពុទ្ធបរិស័ទ​ម្នាក់ យើង​ត្រូវតែ​មាន​សទ្ធា​ជ្រះថ្លា​គ្រប់ៗ​គ្នា​ក្នុង​ការ​ធ្វើ​បុណ្យ នាង​ខ្ញុំ​វិញ​បាន​រួមចំណែក​ជាមួយ​ប្អូនៗ ក្លឹប​តារា​បង្ហាត់​សិល្បៈ​ឡុង​សុខ​ហៀ​ង តែងតែ​យក​ចង្ហាន់​មាន​គ្រឿង​បរិភោគ​ឧបភោគ​មួយចំនួន​យក​មក​ប្រគេន​ដល់​ព្រះសង្ឃ​ជារឿយៗ​នៅ​វត្ត​នេះ​មិន​ថា​វត្ត​ដទៃទៀត​ឡើយ​។​លោកជំទាវ​មានប្រសាសន៍​ទៀត​ថា​យើង​ធ្វើបុណ្យ​យើង​មិន​គិត​ថា​ធ្វើបុណ្យ​ច្រើន​វត្ត​នោះទេ​។​ទោះ​មួយ​វត្តក្តី​ឲ្យតែ​យើង​មាន​សទ្ធា​ជ្រះថ្លា​គឺ​បាន​បុណ្យ​ដូច​តែ​គ្នា​ទេ​។​

​គួរ​រំលឹក​ឡើងវិញ​ថា​ការបង្កើត​ក្រុម​សិល្បៈ​ឡុង​សុខ​ហៀ​ង​នេះ​ឡើង គឺ​ក្នុងនាម​លោក​ឡុង​សុខ​ហៀ​ង​ជា​តារា​ម្នាក់​ដែល​មាន​ឆន្ទៈ​ហើយ​បាន​រួមចំណែក​ក្នុង​វិស័យ​សិល្បៈ​ដើម្បី​បម្រើ​សិល្បៈ​ក្នុងនោះ​លោក​ក៏​បាន​តែង​កំណាព្យ​ដែល​មាន​ចំណងជើង​ថា​(​ប្អូនស្រី​ត្រូវ​ចាំ​)​ដែល​រៀបរាប់​អំពី​គុណ​តម្លៃ​របស់​ស្ត្រី​ខ្មែរ ហើយ​កំណាព្យ​នេះ​កំពុងតែ​កក្រើក ជ្រាបចូល​ដល់​បេះដូង​ស្ត្រី​ទូទៅ​ឲ្យមាន​គុណធម៌​ដើម្បី​អនុវត្ត​និង​ការគោរព​ប្រពៃណី​ខ្មែរ​យើង​។ រុងរឿង​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com