ពិធីបុណ្យភ្ជុំបិណ្ឌគ្រប់រដូវពីមួយឆ្នាំទៅមួយឆ្នាំលោកឡុងសុខហៀងជាអតីតតារាសម្តែងក្រុមclassic បច្ចុប្បន្នលោកមានក្រុមតារាដែលមានឈ្មោះថា (ក្លឹបតារាបង្ហាត់សិល្បៈឡុងសុខហៀង)លោកតែងតែមកកាន់ទីវត្ត អារ៉ាម រួមជាមួយតារាសម្ដែងមួយចំនួនជាពិសេសជំទាវរីយ៉ា យកចង្ហាន់មកប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិសន្ដានដែលបានចែកឋានទៅហើយ។
លោកឡុងសុខហៀងមិនត្រឹមតែជាតារាសម្ដែងម្នាក់នោះទេ។លោកក៏ជាអតីតតារាម្នាក់ធ្លាប់មានគុណសម្បត្តិក្នុងវិស័យសិល្បៈជាច្រើនរហូតលោកបានគៀរគរតារាមួយចំនួនដែលស្រឡាញ់វិស័យសិល្បៈមកបង្ហាត់បង្រៀនឲ្យមានសមត្ថភាពល្អប្រសើរក្នុងការលេងឲ្យត្រូវគ្រប់ជ្រុងជ្រោយតាមក្បួនខ្នាតសិល្បៈទៀតផង។
យ៉ាងហោចណាស់ឲ្យតែឈានចូលដល់រដូវជុំបិណ្ឌម្ដងៗលោកឡុងសុខហៀង រួមជាមួយជំទាវរីយ៉ា។តែងតែមកកាន់វត្តគៀនឃ្លាំងដើម្បីយកចង្ហាន់មកប្រគេនព្រះសង្ឃ និងតារាមួយចំនួនទៀតដែលមានសទ្ធាជ្រះថ្លាក្នុងពិធីបុណ្យនេះ។លោកបានរៀបរាប់ឲ្យដឹងទៀតថាពេលដែលមកកាន់វត្តកៀនឃ្លាំង ដែលស្ថិតនៅសង្កាត់ព្រែកលាបបាន ខ្ញុំបាទតែងតែយកចង្ហាន់ទៅវត្តនេះជារឿយៗឲ្យតែដល់រដូវបុណ្យភ្ជុំបិណ្ឌមិនថាតែវត្តគៀនឃ្លាំងទេ សូម្បីតែវត្តឯទៀតៗក៏ខ្ញុំធ្លាប់បានទៅ៤.៥ ដងដែរ។
លោកជំទាវ រីយ៉ាវិញក៏មិនខុសនិងលោកឡុងសុខហៀងដែរ។លោកជំទាវមានប្រសាសន៍ថាក្នុងនាមយើងជាពុទ្ធបរិស័ទម្នាក់ យើងត្រូវតែមានសទ្ធាជ្រះថ្លាគ្រប់ៗគ្នាក្នុងការធ្វើបុណ្យ នាងខ្ញុំវិញបានរួមចំណែកជាមួយប្អូនៗ ក្លឹបតារាបង្ហាត់សិល្បៈឡុងសុខហៀង តែងតែយកចង្ហាន់មានគ្រឿងបរិភោគឧបភោគមួយចំនួនយកមកប្រគេនដល់ព្រះសង្ឃជារឿយៗនៅវត្តនេះមិនថាវត្តដទៃទៀតឡើយ។លោកជំទាវមានប្រសាសន៍ទៀតថាយើងធ្វើបុណ្យយើងមិនគិតថាធ្វើបុណ្យច្រើនវត្តនោះទេ។ទោះមួយវត្តក្តីឲ្យតែយើងមានសទ្ធាជ្រះថ្លាគឺបានបុណ្យដូចតែគ្នាទេ។
គួររំលឹកឡើងវិញថាការបង្កើតក្រុមសិល្បៈឡុងសុខហៀងនេះឡើង គឺក្នុងនាមលោកឡុងសុខហៀងជាតារាម្នាក់ដែលមានឆន្ទៈហើយបានរួមចំណែកក្នុងវិស័យសិល្បៈដើម្បីបម្រើសិល្បៈក្នុងនោះលោកក៏បានតែងកំណាព្យដែលមានចំណងជើងថា(ប្អូនស្រីត្រូវចាំ)ដែលរៀបរាប់អំពីគុណតម្លៃរបស់ស្ត្រីខ្មែរ ហើយកំណាព្យនេះកំពុងតែកក្រើក ជ្រាបចូលដល់បេះដូងស្ត្រីទូទៅឲ្យមានគុណធម៌ដើម្បីអនុវត្តនិងការគោរពប្រពៃណីខ្មែរយើង។ រុងរឿង