ទាន់ហេតុការណ៍
0

ស្វែងយល់​ពី​បដិមាករ​ទេវី​នៅ​អង្គរវត្ត​

ស្វែងយល់​ពី​បដិមាករ​ទេវី​នៅ​អង្គរវត្ត​

​សៀមរាប​៖ ក្នុង​រចនាបថ​អង្គរវត្ត សា្ន​ដៃ​សិល្បៈ​តំណាង​ឲ្យ​ព្រះ​មហេសី​អាទិទេព​មាន​លក្ខណៈ​ជា​ទូទៅ​ប្រហាក់ប្រហែល​គ្នា​ទាំង​រូប​ទាំង​ការតុបតែង​លម្អ ។​

​លក្ខណៈ​រួម​របស់​បដិមាករ​ស្រី​ទាំងនោះ​រួមមាន បដិមាករ​ស្រី​មក​ពី​ប្រាសាទគោកពោធិ៍ ខេត្តសៀមរាប ម្កុដ​មាន​ក្បាំង​ធំ​ខ្ពស់ លម្អ​ដោយ​ធរណីមាត្រ​ជាច្រើន​ថ្នាក់ ពីក្រោម​ឡើង​លើ​មាន​ក្បាច់​កញ្ចាំង អម​ដោយ​ក្បាច់​ខ្សែ​មួយគូ ក្បាច់​ពងត្រី ក្បាច់​ផ្កា​ចន្ទ័ន៍​អម​ដោយ​ក្បាច់​ខ្សែ​មួយគូ ក្បាច់​ពងត្រី​និង​ក្បាច់​ត្របកឈូក​បំបែក​ឆ្លាស់​ទៅដោយ​ផ្កា​មួយទងៗ​។​កំពូល​ម្កុដ​មាន​រាង​ជា​សាជី លម្អ​ដោយ​ក្បាច់​បួន​ឬ​ប្រាំ​ថ្នាក់​។​

​ស្រងក​រាង​មូល​និង​តុបតែង​ជា​ក្បាច់ ជួរ​ខាងក្រៅ​មាន​ក្បាច់​កន្ទុយ​ហង្ស​ឬ​ក្បាច់​ពាក់កណ្តាល​ត្របកឈូក រង្វង់​ទី​២​មាន​ក្បាច់​ចក​បំបែក​សង្កត់​ដោយ​ក្បាច់​ផ្កា​ដក​ចន្ទ័ន៍​បួន​ខាង​មុខ​មួយ​និង​ខាងក្រោយ​មួ​យ​និង​ពីរ​ទៀត​នៅ​លើ​ស្មា ។

​សំពត់ ជា​សំពត់​ភ្លី​សេ ផ្នត់​ទទឹង​ពោះ​មាន​រាង​បួន​ជ្រុង​ទ្រវែង​គ្រប​លើ​ឆ្នូត​ចង្កេះ​។​ឆ្នូត​ចង្កេះ​លម្អ​ដោយ​ក្បាច់​ពងត្រី​ពីរ​ខ្សែ​និង​ក្បាច់​រាង​ពងក្រពើ​មួយគូរៗ​ខណ្ឌ​ដោយ​ក្បាច់​ពងត្រី​ពីរ​ជួរ​និង​លម្អ​ដោយ​ផ្ការំយោល​ព័ទ្ធជុំវិញ​ចង្កេះ ។

​ជាទូទៅ ក្បាច់លម្អ​របស់​ក្បាំង​និង​កំពូល​មកុដ​តែងតែ​ប្រែប្រួល​ទៅតាម​ចំណង់​ចំណូល​របស់​សិល្បករ​។​

​នៅ​គែម​ខាង​ក្រោម​របស់​ក្បាំង​ជួន​កាលា​ក្បាច់​ពងក្រពើ​មួយគូៗ​ឬ​ជា​ក្បាច់​ដក​ចន្ទ័ន៍​ដែល​ក្លាយជា​ក្បាច់​ពេញនិយម​នៅ​រចនាប​ថបាយ័​ន​។​ចំពោះ​សំពត់​របស់​ទេវរូប​ភេទ​ស្រី​វិញ គេ​សង្កេតឃើញថា​ក្នុង​រចនាបថ​អង្គរវត្ត​ជា​ទូទៅ​សំពត់​ទាំងនោះ ជា​សំពត់​បត​មក​ស្តាំ​(​តាម​ទម្លាប់​)៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com