ទាន់ហេតុការណ៍
0

ក្រុមការងារ អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង ចុះសួរសុខទុក្ខ​សមាជិក​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​

ក្រុមការងារ អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង ចុះសួរសុខទុក្ខ​សមាជិក​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​

​នា​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២២ លោក​វរសេនីយ៍ត្រី សុខ ឧត្តម មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង បាន​ចាត់​ក្រុមការងារ​ចុះ​សួរសុខទុក្ខ លោក​អនុសេនីយ៍ត្រី ប៉ែន ឆៃ​យ៉ា សមាជិក​អាវុធហត្ថ​ខណ្ឌ ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឲ្យ​បាក់ឆ្អឹង​ប្រអប់​ដៃ និង​ឆ្អឹង​កង​ដៃស្តាំ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា (​ពេទ្យ​១៧៩) ។​

​ក្នុងឱកាស​សួរសុខទុក្ខ​នោះ ក្រុមការងារ បាន​នាំយក​ថវិកា​ដែល​ប្រមូល​បាន​មក​ពី នាយ នាយរង អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង ក្នុង​ស្មារតី​សាមគ្គីភាព ចំនួន ២,០០០,០០០​រៀល (​ពីរ​លាន​រៀល​), អង្ករ ០១​ការុង​, មី ០១​កេស​, ទឹក​សុទ្ធ និង​ភេសជ្ជៈ​ចំនួន ០២​កេស ទៅ​ជូន​ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក សម្រាល​បន្ទុកគ្រួសារ​ក្នុងការ​សម្រាក​ព្យាបាល​ផងដែរ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com