ទាន់ហេតុការណ៍
0

អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ដូនពេញ លេខ​១ ជាប់​គ្នា​៤​ដង លើ​ដង​ទន្លេ​វ៉ៃ​គោ ខេត្ត​ស្វាយរៀង​

អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ដូនពេញ លេខ​១ ជាប់​គ្នា​៤​ដង លើ​ដង​ទន្លេ​វ៉ៃ​គោ ខេត្ត​ស្វាយរៀង​

ទូក​អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ដូនពេញ របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការ​
​ឧបត្ថម្ភ​គាំទ្រ​ពេញទំហឹង ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រមទាំង​មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​ទូទាំង រាជធានី​ភ្នំពេញ ដែល​ធ្លាប់បាន​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១ កាលពី​ឆ្នាំ​២០១៧, ឆ្នាំ​២០១៨, ឆ្នាំ​២០១៩ កន្លងមក និង​ខកខាន​មិន​បាន​ចូលរួម​ប្រកួត​០២​ឆ្នាំ គឺ​ឆ្នាំ​២០២០-២០២១ ដោយសារ​មិន​មាន​ការ រៀបចំ​ប្រារព្ធ​ពិធី ព្រោះតែ​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩ មកដល់​ឆ្នាំ​២០២២​នេះ ដោយ​មាន​ការរៀបចំ​ប្រារព្ធ​ពិធី​ប្រណាំងទូក​ឡើងវិញ អធិរាជ​ឥន្ទ្រី​សែន​ជ័យ​បារមី​ដូនពេញ នៅ​តែ​ការពារ​បាន នូវ​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១ របស់​ខ្លួន​ដដែល​។​

​កម្មវិធី​ប្រកួត​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​លើ​ដង​ទន្លេ​វ៉ៃ​គោ ខេត្ត​ស្វាយរៀង ឆ្នាំនេះ ក៏​មិន​ខុស​ពី​បណ្តា​ឆ្នាំ​កន្លង​មក​ផង​ដែរ គឺ​ប្រារព្ធ​ឡើង រយៈពេល​០២​ថ្ងៃ កាលពី​ថ្ងៃ​ទី​២៩-៣០ ខែតុលា ឆ្នាំ​២០២២ ដោយ​មាន​ការជួយ​ឧបត្ថម្ភ​គាំទ្រ និង​ចូលរួម​ជា​អធិបតី ពី​សំណាក់ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​, ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង និង អាជ្ញាធរ​រដ្ឋបាល​ខេត្ត​ស្វាយរៀង​ទាំងមូល ដោយ​មាន​ទូក​ចូលរួម​ប្រកួត​មកពី កងរាជអាវុធហត្ថ រាជធានី​ខេត្ត ទាំង​២៥ ទូទាំង​ប្រទេស រួម​ជាមួយ​ទូក​មក​ពី ក្រុង​ស្រុក​ទូទាំង​ខេត្ត​ស្វាយរៀង ទូក​របស់​សាលាខេត្ត​ស្វាយរៀង និង​ទូក​មក​ពី​តាម​បណ្តា​ខេត្ត​ផ្សេង​មួយចំនួនទៀត ចូលរួម​យ៉ាងច្រើន​កុះករ​ផងដែរ​៕​

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com