ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ ត្រួតពិនិត្យ​ផែនការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​ព្រឹត្តិការ​ជាតិ​-​អន្តរជាតិ ដែល​នឹង​ប្រព្រឹត្តឡើង​ជា​បន្តបន្ទាប់ ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២​នេះ​តទៅ​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ ត្រួតពិនិត្យ​ផែនការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​ព្រឹត្តិការ​ជាតិ​-​អន្តរជាតិ ដែល​នឹង​ប្រព្រឹត្តឡើង​ជា​បន្តបន្ទាប់ ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២​នេះ​តទៅ​!

​ក្រោម​ដំបូល​សន្តិភាព​និង​ការដឹកនាំ​ដ៏​ឈ្លៀស​វាងវៃ របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើឲ្យ​ប្រទេស​ជាតិ មាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ រីកចម្រើន​ទៅ​មុខ​ឥតឈប់ឈរ លេចធ្លោរ​លើ​ឆាក​អន្តរជាតិ ស្មើមុខស្មើមាត់ នឹង​បណ្តា​ប្រទេស​ដ៏​ទៃៗ​លើ​ពិភពលោក ជាពិសេស​កម្ពុជា ទទួលបាន​កិត្តិយស ធ្វើជា​ម្ចាស់ផ្ទះ ក្នុង​ការរៀបចំ កិច្ចប្រជុំ​កំពូលៗ ទាំង​ថ្នាក់​តំបន់ និង អន្តរជាតិ ជា​បន្តបន្ទាប់​។ ព្រម​ជាមួយ​គ្នា​ផង​ដែរ នៅក្នុង​ព្រឹត្តិ​ការសំខាន់ៗ​ទាំងនេះ អាវុធហត្ថ រាជធានី​ភ្នំពេញ ក៏​មាន​កាតព្វកិច្ច​ចូលរួម ការពារ​សន្តិសុខ សុវត្ថិភាព និង​រៀបចំ​សណ្តាប់ធ្នាប់ ជូន​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរា​ជាតិ ប្រកបដោយ ស្មារតី​ម្ចាស់​ការទទួលខុសត្រូវ​ខ្ពស់បំផុត​។​’


​ជាថ្មី​ម្តងទៀត នៅក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២​នេះ កម្ពុជា នឹងមាន ការរៀបចំ​ព្រឹត្តិការ​ជាតិ​-​អន្តរជាតិ​ជាច្រើន រួមមាន​៖ កិច្ចប្រជុំ កំពូល​អាស៊ាន​លើក​ទី​៤០~៤១ ដែល​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ធ្វើជា​ប្រធាន​អាស៊ាន​, មហាសន្និបាត​អន្តរ​សភា​អាស៊ាន​អាយ​ប៉ា​លើក​ទី​៤៣ ដែល​សភា​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​, ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​, ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ​, ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​ចិន – នាយករដ្ឋមន្ត្រី​វៀតណាម​, ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ( ១៩-៣០/១១/២០២២ ) ជាដើម​។ ដើម្បី​ជា​ការ​ដាស់តឿន​ក្រើនរំលឹក​ពង្រឹងស្មារតី កុំ​ឲ្យ​បាត់ ម្ចាស់ការ​លើ​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន នៅ​រសៀល​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ផ្ទៀងផ្ទាត់ ផែនការ ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ដែល​នឹង​ត្រូវ​អនុវត្ត​ក្នុង​ព្រឹត្តិការ​ជាតិ​-​អន្តរជាតិ នាពេលខាងមុខ ដោយ​ធ្វើ​ការណែនាំ​និង​ត្រួតពិនិត្យ ទាំង​មធ្យោបាយ សម្ភារៈ គ្រឿង​បំពាក់ និង កម្លាំង​ប្រតិបត្តិការ មាន​ការចូលរួម​ពី លោក មេបញ្ជាការរង នាយ​-​នាយសេនាធិការ​រង ប្រធាន​-​អនុប្រធាន​មន្ទីរ នាយ​-​នាយរង ការិយាល័យ ជំនាញ​ពាក់ព័ន្ធ លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​សមាជិក​អាវុធហត្ថ​ជាច្រើនរូប​ទៀត​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com