ទាន់ហេតុការណ៍
0

​យោធិន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ០៩​នាក់ ត្រូវបាន​ដាក់ឲ្យ​ចូលនិវត្តន៍ ព្រម​គ្នា​ជាមួយ​យោធិន​នៃ​កងរាជអាវុធហត្ថ ជាង​១០០​នាក់​ផ្សេង​ទៀត ទូទាំង​ប្រទេស​!

​យោធិន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ០៩​នាក់ ត្រូវបាន​ដាក់ឲ្យ​ចូលនិវត្តន៍ ព្រម​គ្នា​ជាមួយ​យោធិន​នៃ​កងរាជអាវុធហត្ថ ជាង​១០០​នាក់​ផ្សេង​ទៀត ទូទាំង​ប្រទេស​!

នា​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២២ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏ដូចជា បណ្តា​អាវុធហត្ថ​រាជធានី​ខេត្ត​ទាំង​២៥ បាន​រៀបចំ​ពិធី​សំណេះសំណាល បំពាក់​ឋានន្តរសក្តិ ជូន​គ្រឿង​ឥស្សរិយយស ជូន​ដល់​យោធិន​នៃ​កងរាជអាវុធហត្ថ​សោធន​និវត្តន៍ និង​ពិការ ១៣៦​នាក់ ត្រៀម​ផ្ទេរចេញ​ក្នុង​ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តាម​ប្រព័ន្ធ Video Conference​។​

​ក្នុង​ឱកាស​នេះ​ផងដែរ យោធិន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​ដាក់ឲ្យ​ចូលនិវត្តន៍ ត្រៀម​ផ្ទេរចេញ​ក្នុង​ឆ្នាំ​២០២២​នេះ មាន​ចំនួន​០៩​នាក់ បាន​ចូលរួម​តាម Video Conference ចេញពី​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដើម្បី​ស្តាប់​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ព្រម​គ្នា​ជាមួយ​យោធិន នៃ​កងរាជអាវុធហត្ថ​សោធន​និវត្តន៍ និង​ពិការ តាម​បណ្តា​ខេត្ត​ទាំង​២៤​។

​ក្រោយ​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ធ្វើការ​សំណេះសំណាល​តាម Video Conference ចប់ មេបញ្ជាការ តាម​បណ្តា​រាជធានី​ខេត្ត បាន​ធ្វើ​ពិធី បំពាក់​ឋានន្តរសក្តិ ឥស្សរិយយស ជូន​ដល់​យោធិន នៃ​កងរាជអាវុធហត្ថ​សោធន​និវត្តន៍ និង​ពិការ ក្រោម​ឱវាទ​រៀងៗ​ខ្លួន ព្រមទាំង​ផ្តល់​ជូន​នូវ សម្ភារៈ ថវិកា មួយចំនួន​ផង​ដែរ​។ សម្រាប់​យោធិន សោធន​និវត្តន៍ និង​ពិការ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ម្នាក់ៗ ទទួលបាន​អំណោយ​ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នូវ​ថវិកា​៥០​ម៉ឺន​រៀល ទឹក​សុទ្ធ​០២​កេស ភេសជ្ជៈ​០២​កេស​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com