ទាន់ហេតុការណ៍
0

ក្រសួង​ការពារជាតិ ផ្សព្វផ្សាយ​ខ្លឹមសារ​សៀវភៅ​ស​ការពារជាតិ ជូន​ដល់ នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ !

ក្រសួង​ការពារជាតិ ផ្សព្វផ្សាយ​ខ្លឹមសារ​សៀវភៅ​ស​ការពារជាតិ ជូន​ដល់ នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ !

​នា​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ខ្លឹមសារ​សៀវភៅ​ស​ការពារជាតិ ជូន​ដល់ នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ត្រី ផន ឬ​ទ្ធី​សក្តិ ជំនួយការ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​ជា នាយករង​នាយកដ្ឋាន​បញ្ជូន​សារ ក្រសួង​ការពារជាតិ និង លោក​ឧត្តមសេនីយ៍ត្រី ឈុន ប៊ុន​ទី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តំណាង លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។

​ពិធី​នេះ​មាន​ចូលរួម​ពី លោកនាយ​សេនាធិការ នាយសេនាធិការ​រង ប្រធាន​មន្ទីរ នាយការិយាល័យ លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​សមាជិក​អាវុធហត្ថ​ដែល​មាន​ការពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ត្រី ផន ឬ​ទ្ធី​សក្តិ ក៏​បាន​ធ្វើ​បទ​បង្ហាញ​ពី​សៀវភៅ ស ការពារជាតិ ជូន​ដល់​យោធិន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​បាន​រំលេច​ពី ខ្លឹមសារ​សំខាន់ៗ​មួយចំនួន​រួមមាន​៖
*​ដោយហេតុ​ថា​សៀវភៅ​ស​ការពារជាតិ ឆ្នាំ​២០២២ គឺជា​គោលនយោបាយ​យុទ្ធសាស្ត្រ​រយៈពេល​វែងរ​បស់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​វិស័យ​ការពារជាតិ និង​សន្តិសុខ ហើយ​ដែល​ត្រូវបាន​ផ្តល់​សច្ចាប័ន​ដ៏​ខ្ពង់ខ្ពស់​ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តម្រូវ​ឱ្យ​ចាត់​ទុក​ឯកសារ​នេះ​ជា​ត្រីវិស័យ និង​ជា​គោលការណ៍​សម្រាប់​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ ការធ្វើកំណែទម្រង់​យោធា និង​ការកសាង​សមត្ថភាព​កងយោធពល​ខេមរភូមិន្ទ​។ ទន្ទឹមនឹងនេះ សៀវភៅ​ស​ការពារជាតិ ឆ្នាំ​២០២២ គឺជា​ឧបករណ៍​ដ៏​សំខាន់​នៅក្នុង​ទំនាក់ទំនង​អន្តរជាតិ ជាពិសេស​សុ​ឆន្ទៈ​របស់​កម្ពុជា នៅក្នុង​ការកសាង​ទំនុកចិត្ត និង​តម្លាភាព​ជា​មួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​។​

*​សន្តិភាព​ដ៏​កម្ររ​ក​បាន​នៅ​កម្ពុជា ទាមទារ​ឱ្យមាន​ការថែរក្សា​ការពារ​ឱ្យបាន​ជា​ដាច់ខាត ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ ត្រូវ​ចាត់វិធានការ​ជាបន្ទាន់​ចំពោះ​រាល់​សកម្មភាព​ទាំងឡាយណា ដែល​មាន​ចរិត​ជា​បដិវត្តន៍​ពណ៌ ដើម្បី​ភាពសុខដុមរមនា និង​វិបុលភាព​របស់​ប្រជាជាតិ​កម្ពុជា​។

​ទន្ទឹមនឹងនេះ ត្រូវ​លើកស្ទួយ​តម្លៃ និង​ខិតខំ​កសាង តឹកតាង​នៃ​ប្រវត្តិសាស្ត្រ​យោធា​ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​នយោបាយ​ឈ្នះ​ឈ្នះ នាំមក​នូវ​សន្តិភាព និង​ឯកភាព ជាតិ​ពេញលេញ រហូត​ដល់​សព្វថ្ងៃ និង​តទៅ​ថ្ងៃ​អនាគត​។​

*​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​សមរភូមិ​មុខ និង​សមរភូមិ​ក្រោយ គឺជា​កត្តា​មិន​អាច​ខ្វះ​បាន​សម្រាប់​ទ្រទ្រង់​ដល់​ខឿន​ការពារជាតិ​។ សម្ព័ន្ធមេត្រីភាព​រវាង​កងទ័ព និង​ស្ថាប័នរដ្ឋ និង​ឯកជន និង​លើក​តម្លៃ​នៃ​ពលិកម្ម​ដ៏​ធំធេង​របស់​កងទ័ព និង​បង្កើន​ការគាំទ្រ​ទាំង​ស្មារតី និង​សម្ភារៈ ពី​សំណាក់​សមរភូមិ​ក្រោយ​។​

*​ចាប់ពី​ពេលនេះ​តទៅ​ការធ្វើ​ទំនើបកម្ម​កងយោធពល​ខេមរភូមិន្ទ គឺជា​អាទិភាព​ចម្បង​មួយ នៅក្នុង​ដំណើរការ​កែទម្រង់​យោធា​។ សមត្ថភាព​កង​យោធា​កម្ពុជា នឹង​មិន​ត្រូវ​បាន​ចាប់បង្ខំ​ឱ្យ​ស្ថិត​នៅក្នុង​សភាព​ចាស់​គម្រិល​តោកយ៉ាក ឬ​ដើរ​ថយក្រោយ​នោះឡើយ​។ ការធ្វើ​ទំនើបកម្ម នឹង​មិន​មាន​ត្រឹមតែ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ប៉ុណ្ណោះ​ទេ តែ​នឹង​ត្រូវ​ធ្វើ​នៅក្នុង​វិស័យ​ផ្សេងៗ​ទៀត ដូច​ជា​ការពារ​អាកាស អាវុធ​ធុន​ធ្ងន់ ការសង្គ្រោះ ប្រតិបត្តិការ​រក្សា​សន្តិភាព ការប្រឆាំង​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ជា​ដើម​។ ការធ្វើ​ទំនើបកម្ម​នេះ មិនមែន​បង្ក​ការគំរាមកំហែង​ដល់​ប្រទេស​ណាមួយ​នោះ​ឡើយ ផ្ទុយទៅវិញ​ជា​ការការពារ​ខ្លួន និង​រួមចំណែក​ក្នុង​ការថែរក្សា​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​តែប៉ុណ្ណោះ​។​

​លោក​ឧត្តមសេនីយ៍ត្រី ផន ឬ​ទ្ធី​សក្តិ សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្រោយ​ទទួលបាន​ការផ្សព្វផ្សាយ​សៀវភៅ​ស​ការពារជាតិ​នេះ យោធិន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​យល់​កាន់តែច្បាស់​អំពី​តួនាទី​ភារកិច្ច​របស់​កង​យោធពល​ខេមរភូមិន្ទ កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​លើ​វិស័យ​ការពារជាតិ ដើម្បី​អនុវត្ត​បាន​ត្រឹមត្រូវ​ឈាន​ឆ្ពោះ​ទៅ​ធ្វើ​ទំនើបកម្ម កងយោធពល​ខេមរភូមិន្ទ​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com