ភ្នំពេញ៖ សត្វចង្រិតមានរសជាតិឈ្ងុយឆ្ងាញ់ ហើយសម្បូរភាគច្រើនតែក្នុងរដូវវស្សាធ្លាក់ភ្លៀងនោះមិននិយាយទៅដល់ការចិញ្ចឹមចង្រិតរបស់ប្រជាពលរដ្ឋយើងឡើយដោយក្នុងខែវិច្ឆិកា ធ្នូជារដូវចង្រិតពងរហូតដល់ខែមិថុនាដែលជារដូវភ្លៀងចង្រិតចាប់ផ្តើមចេញរកស៊ីនាពេលរាត្រី។ដែលក្នុងនោះជាឱកាសដែលប្រជាពលរដ្ឋអាចចាប់ចង្រិតរស់បានតាមរយៈការប្រើភ្លើងដាក់តាមវាលស្រែនិងធ្វើអាងដោយប្រើក្រណាត់ប្លាស្ទិចនៅពេលដែលចង្រិតហើរមកប៉ះក្រណាត់ប្លាស្ទិចនឹងធ្លាក់ចូលទឹកក្នុងអាងដែលរៀបចំជាស្រេចនោះ។
នេះជាការលើកឡើងរបស់ម៉ាក់ស្រីពេជ្រអ្នកលក់បង្កងធម្មជាតិនៅក្នុងភ្នំពេញថាក៏ដោយសារតែមានអ្នកទទួលទានច្រើនចំពោះដូងនេះទើបមានការកម្ម៉ង់ច្រើនហើយប្រភពដើមចង្រិតរស់នេះនាំចូលពីខេត្តក្រចេះជាប្រភេទចង្រិតធម្មជាតិមិនមែនចង្រិតចិញ្ចឹមនោះទេ។អ្នកលក់បង្កងធម្មជាតិបានបន្តទៀតថាអាស្រ័យដោយការកម្ម៉ង់ពីអតិថិជនច្រើនទើបស្តង់តម្រូវឲ្យកម្ម៉ង់បន្តទៅអ្នកចាប់ចង្រិតរស់ឲ្យនាំចូលពីខេត្តក្រចេះទៅភ្នំពេញដោយប្រើរយៈពេលយូរៗម្តងពុំមានរាល់ថ្ងៃនោះទេ ។ ការកម្ម៉ង់ចង្រិតរស់នេះក្នុង១ដងអាចទទួលបានមកលក់ក្នុងស្តង់ចាប់ពី៦គីឡូក្រាមទៅ១២គីឡូក្រាមដោយមានអ្នកកម្ម៉ង់ចាប់ពី២គីឡូក្រាម ៤គីឡូក្រាមដល់៦គីឡូក្រាមជាប្រភេទចង្រិតដូង ។ ចង្រិតដូងយកមកចម្អិនញាត់ជាមួយសណ្តែកដីមានរសជាតិឆ្ងាញ់ណាស់ហើយចង្រិតដូងនេះមានតម្លៃលក់ចេញក្នុង១គីឡូក្រាម១២ម៉ឺនរៀល។បច្ចុប្បន្ននៅរដូវភ្លៀងធ្លាក់ចង្រិតសម្បូរភាគច្រើនក្នុងខេត្តក្រចេះដែលប្លែកពីប៉ុន្មានឆ្នាំមុនចង្រិតសម្បូរខ្លាំងនៅខេត្តកំពង់ធំដែលមានបរិមាណរាប់តោនផ្គត់ផ្គង់ក្នុងស្រុកផងនិងធ្វើការនាំចេញទៅប្រទេសថៃតាមច្រកប៉ោយប៉ែតផងដែរ ៕