ទាន់ហេតុការណ៍
0

ឯកឧត្តម រ័ត្ន ស្រ៊ាង ចុះ​ផ្សព្វផ្សាយ​ខ្លឹមសារ ១៨​ចំណុច របស់​សម្តេច​តេជោ ហ៊ុន សែន នៅ​មូលដ្ឋាន​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​ព្រែក​កំពឹស​!

ឯកឧត្តម រ័ត្ន ស្រ៊ាង ចុះ​ផ្សព្វផ្សាយ​ខ្លឹមសារ ១៨​ចំណុច របស់​សម្តេច​តេជោ ហ៊ុន សែន នៅ​មូលដ្ឋាន​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​ព្រែក​កំពឹស​!

នា​ព្រឹក​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២២ ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​ព្រែក​កំពឹស បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ផ្សព្វផ្សាយ​ខ្លឹមសារ កិច្ចការ​ដែល​ត្រូវ​ធ្វើ​ចំពោះមុខ ១៨​ចំណុច របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​លើកឡើង​កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​វិមាន​៧​មករា ជូន​ដល់ លោក លោកស្រី​ក្នុង​ជួរ​គណៈកម្មាធិការ​គណ​បក្ស​សង្កាត់ គណៈ​សាខា​ភូមិ និង​បណ្តា​អង្គភាព ប្រធាន អនុប្រធាន​ក្រុម​បក្ស ព្រមទាំង​យុវជន ស​.​ស​.​យ​.​ក ដែល​មាន​វត្តមាន​សរុប​ចំនួន ៤៨៤​នាក់ ។ អង្គពិធី​បាន​ប្រព្រឹត្ត​ដំណើរការ​ទៅ​យ៉ាង​រលូន​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក ក្រោម​បរិយាកាស​យកចិត្តទុកដាក់ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ សមាជិក សមាជិកា ដែល​បាន​ចូលរួម​ទាំងអស់ បាន​យល់​ជ្រួតជ្រាប និង​សម្តែង​ការគាំទ្រ​ពេញទំហឹង ចំពោះ​ខ្លឹមសា​រទាំង​១៨​ចំណុច របស់​សម្តេច​តេជោ គ្រប់ៗ​គ្នា​។

​ក្នុងឱកាស​នោះ សមាជិក​ចូលរួម​ទាំងអស់ បាន​ទទួល​នូវ​អាហារសម្រន់​ដែល ឯកឧត្តម រ័ត្ន ស្រ៊ាង នាំយកមក បរិភោគ​រួមគ្នា ប្រកប​ដោយ​ភាពស្និទ្ធស្នាល​រីករាយ​កក់ក្តៅ​គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com