រូបសំណាកមេទ័ពពីសម័យអង្គរចំនួន១២រូប ត្រូវបានដាក់តាំងជានិមិត្ដរូបនៅក្នុងសួនព្រះរាជដំណាក់ ក្រុងសៀមរាប ដើម្បីបង្ហាញដល់កូនខ្មែរជំនាន់ក្រោយឱ្យស្គាល់ពីមន្ដ្រីរាជការដែលខ្លាំងពូកែនាសម័យបុរាណ។រូបចម្លាក់ចំនួន១២រូបនេះ ធ្វើពីលោហស្ពាន់សុទ្ធ មានកំពស់ជាង២ម៉ែត្រ រចនាសម្លៀកបំពាក់ និងតុបតែងទៅតាមសម័យកាលនិមួយៗ។
លោកជំទាវ គង់ បញ្ញា រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង មានប្រសាសន៍ថា រូបចម្លាក់មេទ័ពចំនួន១២រូបនេះ ដែលតំណាងឱ្យនគរទាំង១២ នៅសម័យបាពួន សម័យអង្គរ និងសម័យបាយ័ន ។
រូបសំណាកទាំង១២ ត្រូវបានសាងសង់ឡើងអំពីលោហ:ស្ពាន់ រចនាឡើងជាចម្លាក់មូល គឺមានលក្ខណ: និងទ្រង់ទ្រាយពេញលេញ និងមានទម្ងន់ពី២០០ ទៅ៣០០គ.ក្រ ទៅតាមរូបរាងជាលក្ខណៈខ្មែរបុរាណសុទ្ធសាធ។