ទាន់ហេតុការណ៍
0

“​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤​នៃ​ថ្ងៃ​ជ័យជម្នះ ៧​មករា “​ឆ្នាំ​២០២៣

“​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤​នៃ​ថ្ងៃ​ជ័យជម្នះ ៧​មករា “​ឆ្នាំ​២០២៣

​ខេត្ត​កណ្តាល ៖ នា​ព្រឹក​ថ្ងៃទី​០៧ ខែ​មករា​ឆ្នាំ​២០២៣ រដ្ឋបាល​ខេត្ត​កណ្តាល​បាន​ប្រារព្ធ​ពិធី អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤​នៃ​ទិវា​ជ័យជម្នះ ៧​មករា​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​កណ្ដាល នៅ​សួនច្បារ​មាត់​ទន្លេ​បាសាក់​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។

​នៅ​ថ្ងៃ​ទី​៧​ខែ​មករា ឆ្នាំ​២០២៣​នេះ​គឺជា​ខួប​លើក​ទី​៤៤​ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣) ដែល​កម្ពុជា​ត្រូវបាន​សង្គ្រោះ និង​រំដោះ​ចេញ​ផុតពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ ហៅ​ថា​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​បាន​ធ្វើអោយ​កម្ពុជា​ក្លាយជា​វាលពិឃាត​ដ៏​ខ្មៅ​ងងឹត​អស់​រយៈពេល​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ ។

​គួរ​រំលឹក​ដែរ​ថា កាលពី​៤៤​មុន ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់រូប រួម​ទាំង​កុមារ​តូចៗ​ត្រូវ​រស់នៅ​ក្រោម​ការបង្ខិតបង្ខំ​អោយ​ធ្វើការ​លើស​កម្លាំង គ្មាន​ថ្ងៃ​ឈប់សម្រាក អាហារ​មិន​គ្រប់គ្រាន់ គ្មាន​មន្ទីរពេទ្យ គ្មាន​សាលារៀន គ្មាន​វត្ត​អារាម ហើយ​សិទ្ធិ​សេរីភាព​ទាំងអស់​របស់​ពលរដ្ឋ​មិន​មាន​ឡើយ​។

​ក្រោយ​ពី​ប្រទេស​ជាតិ​ត្រូវ​បាន​រំដោះ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រជាពលរដ្ឋ​មាន​សិទ្ធិសេរីភាព​ពេញលេញ​ឡើងវិញ ហើយ​ប្រទេស​ជាតិ​ទាំងមូល​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​រីកចម្រើន​គ្រប់​វិស័យ​មក​ទល់​សព្វថ្ងៃ​នេះ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​សូម​ឱ្យ​ស្មារតី ៧ មករា ស្ថិតនៅ​ក្នុង​ក្រអៅបេះដូង​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប និង​ជា​និមិត្តរូប​នៃ​សាមគ្គី​ជាតិ និង​មហា​គ្រួសារ​ខ្មែរ​ជា​អមតៈ ក្រោម​ម្លប់​សុខ​សន្តិភាព​ជានិច្ច​និរន្ត៍​។​
​អរគុណ​សន្តិភាព !
​អរគុណ​នយោបាយ​ឈ្នះ​-​ឈ្នះ !
​ដឹងគុណ​ស្ថាប​និក​មគ្គុទេសន៍​ឯក និង​ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​បាន​នាំមក​នូវ​សន្តិភាព និង​ការឯកភាព​ជាតិ​ពេញលេញ​!

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com