ទាន់ហេតុការណ៍
0

​លោក​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន ទទួល​ជួប​ឯកអគ្គរដ្ឋទូត​អូស្រា្តលី​ប្រចាំ​កម្ពុជា​ ​លោក​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២០​ប បានអនុញ្ញាត​ឲ្យ​លោក Pablo Kang ឯកអគ្គរដ្ឋទូត​អូស្រា្តលី​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្តីការក្រសួង​

​លោក​បណ្ឌិត​សភា​ចារ្យ  អ៊ុក រ៉ាប៊ុន ទទួល​ជួប​ឯកអគ្គរដ្ឋទូត​អូស្រា្តលី​ប្រចាំ​កម្ពុជា​ ​លោក​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២០​ប បានអនុញ្ញាត​ឲ្យ​លោក Pablo Kang ឯកអគ្គរដ្ឋទូត​អូស្រា្តលី​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្តីការក្រសួង​

ក្នុង​ជំនួប​នេះ លោក​បណ្ឌិត​សភាចារ្យ​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ លោក​ឯកអគ្គរដ្ឋទូត​ថ្មី ក្នុង​ការងារ​បំពេញ​បេសកម្ម​ការទូត​នៅ​កម្ពុជា និង​រីករាយ​សហការ​យ៉ាង​ពេញទំហឹង ក្នុង​ការចូលរួមចំណែក​រឹតបណ្តឹង​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាត់តែ​រីកចម្រើន និង​ស៊ីជម្រៅ​បន្ថែមទៀត​។​

​ជាមួយគ្នានេះដែរ លោក​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន បាន​ថ្លែង​នូវ​អំណរគុណ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី ដែល​បាន​ចូលរួម និង​ផ្តល់​ការគាំទ្រ ចំពោះ​ការអភិវឌ្ឍន៍ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​គួរ​បញ្ជាក់ដែរថា រដ្ឋាភិបាល​អូស្ត្រាលី បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គមកិច្ច​នៅ​កម្ពុជា តាមរយៈ​ជំនួយ​ផ្លូវការ​ជា​ច្រើន ទៅលើ​វិស័យ​ផ្សេងៗ​ដូចជា វិស័យ​ពាណិជ្ជកម្ម កសិកម្ម អភិវឌ្ឍន៍ជនបទ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល ការផ្តល់​ជំនួយ​លើ​វិស័យ​បោសសំអាត​មីន​។​

​លោក​បណ្ឌិត​សភាចារ្យ​រដ្ឋមន្ដ្រី បាន​ជម្រាបជូន​អំពី​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍ជនបទ​ឆ្នាំ ២០១៩-២០២៣ ដោយ​ផ្ដោត​ទៅលើ​ការពង្រឹង​ស្ថាប័ន និង​កសាង​សមត្ថភាព​មន្ដ្រី​រាជការ​, កែលម្អ​លក្ខខណ្ឌ​នៃ​ការរស់នៅ​របស់​សហគម​ន៍​ជនបទ​, ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ជនបទ និង​អភិវឌ្ឍន​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ ដោយ​ធ្វើ​ការកែលម្អ​ផ្លូវ​នៅ​ជនបទ​ជា​បណ្ដើរៗ ពី​ផ្លូវ​ក្រាល​ក្រួស​ក្រហម ឲ្យទៅ​ជា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ DBST និង​ផ្លូវ​បេតុង ចំពោះ​តំបន់​ដែល​ងាយ​រងគ្រោះ ។​

​ជា​ការឆ្លើយតប ឯកឧត្ដម​ឯកអគ្គរដ្ឋទូត បាន​សម្តែង​នូវ​ក្តីរីករាយ ដែល​បាន​មក​បំពេញ​បេសកម្ម​ការទូត​នៅ​កម្ពុជា និង​បាន​ថ្លែង​ការកោតសរសើរ ដល់​កិច្ចសហប្រតិបត្តិការ​ដ៍​ល្អ រវាង​ប្រទេស​ទាំង​ពីរ​លើ​គ្រប់​វិស័យ​។​
​លោក​ឯកអគ្គរដ្ឋទូត​ក៏បាន​លើកឡើង ពី​ការផ្តល់​ជំនួយ​លើ​វិស័យ​បោសសំអាត​មីន និង​នៅ​តែ​បន្ត​រួម​ចំណែក​ធ្វើឲ្យ​កម្ពុជា សម្រេច​នូវ​គោលដៅ​របស់​ខ្លួន​ក្លាយ ជា​ប្រទេស​ដែល​គ្មាន​មីន​ត្រឹម​ឆ្នាំ ២០២៥​។​

​លោក​បណ្ឌិត​សភាចារ្យ​រដ្ឋមន្ដ្រី ក៏​បាន​ស្នើ​សុំ​រដ្ឋាភិបាល​អូស្ត្រាលី​បន្ត​ជួយ​គាំទ្រ​បន្តទៀត​។​ជា​ការឆ្លើយតប ឯកឧត្ដម​ឯកអគ្គរដ្ឋទូត​អូស្ដ្រាលី បាន​ថ្លែង​ការកោតសរសើរ ដល់​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ លើ​គ្រប់​វិស័យ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com