ត្បូងឃ្មុំ៖ ដើម្បីការពារជំងឺសារទឹកគោក្របីបសុព្យាបាលស្រុកក្រូចឆ្មារបានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹកនៅភូមិទី៧ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ នាដើមសប្តាហ៍នេះដោយមានការចូលរួមពីលោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ និងមានចូលរួមពីលោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ លោក ជៀង សារិទ្ធ អនុប្រធានមន្ទីរកសិកម្មខេត្តការិ ផលិកម្មនិងបសុព្យាបាលខេត្ត ការិ កសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកក្រូចឆ្មារ។
យោងតាមរបាយការណ៍របស់លោក ស៊ុំ រ៉ា ប្រធានការិយាល័យកសិកម្មស្រុកក្រូចឆ្មារបានបន្ថែមឲ្យដឹងពីគោលបំណងដើម្បីការពារការកើតនិងឆ្លងរាលដាលនៃជំងឺនេះដល់គោ ក្របីរបស់ប្រជាពលរដ្ឋដែលនាំឲ្យខាតថវិកា ពេលវេលានិងបាត់ទ្រព្យធនរបស់គាត់ព្រោះជំងឺនេះបង្កឲ្យស្លាប់លឿនតែក្នុងរយៈពេល១២-២៤ម៉ោងប៉ុណ្ណោះ ។
លោក ស៊ុំ រ៉ា បានបន្តទៀតថាការចុះចាក់វ៉ាក់សាំងថ្ងៃនេះបានគោសរុប២៣៥ក្បាលនិងបន្តចាក់បន្តទៀត៕