ទាន់ហេតុការណ៍
0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គ​រដ្ឋ​រាជទូត​ថ្មី នៃ​ប្រទេស​ថៃ ប្រចាំ​នៅ​កម្ពុជា ចូលជួប​សំដែង​ការគួរសម​

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គ​រដ្ឋ​រាជទូត​ថ្មី នៃ​ប្រទេស​ថៃ ប្រចាំ​នៅ​កម្ពុជា ចូលជួប​សំដែង​ការគួរសម​

នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃទី ២០ ខែ​មករា ឆ្នាំ​២០២៣​នេះ បន្ទាប់ពី​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី ដែល​ជាប់​អាណត្តិ​ហើយ​នោះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម បណ្ឌិត ឆឺ​តគៀត អាត់​ថា​កន ឯកអគ្គ​រដ្ឋ​រាជទូត​ថ្មី នៃ​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សំដែង​ការគួរសម​។​

​ក្នុង​ជំនួប​នេះ សម្តេច​តេជោ ហ៊ុន សែន និង​ឯកអគ្គរាជទូត​ថៃ​ថ្មី បាន​ឯកភាពគ្នា​ក្នុង​ការជំរុញ​ឲ្យ​គណៈកម្ម​ការ​ព្រំដែន​រួម ដើម្បី​រៀបចំ​ពិនិត្យ​បង្គោល​ព្រំដែន និង​បោះបង្គោល​ព្រំដែន​ឡើងវិញ ព្រមទាំង​ការដោះមីន​ចេញ​ពី​ព្រំដែន ដើម្បី​សុវត្ថិភាព​របស់​ប្រជាជន​ទាំង​សងខាង ក្នុង​ការ​ចេញ​ចូល​រក​ស៊ី និង​ត្រួតពិនិត្យ​ព្រំដែន​នៅ​កន្លែង​ចាំបាច់ ដើម្បី​ជំរុញ​ការឆ្លងកាត់​របស់​ប្រជាពលរដ្ឋ និង​ការឆ្លងកាត់​ទំនិញ ជាពិសេស​ដោយ​ចាត់ទុក​ការបើក​ច្រកព្រំដែន​ស្ទឹង​បត់ គឺ​ត្រូវ​ធ្វើឱ្យ​លឿន ហើយ​ច្រក​ផ្សេងៗ​ទៀត ក៏​ត្រូវ​ជំរុញ​បើក ដោយ​ពុំ​រង់ចាំ​កាល​កំណត់​នោះ​ទេ​។​

​ជាមួយគ្នា​នោះ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ឯកភាព និង​បាន​ឱ្យ​ក្រសួង​យុត្ដិធម៌ ពិនិត្យ​ពិចារណា​លើ​ការបញ្ជូន​អ្នកទោស​ដោយ​ស្ម័គ្រចិត្ត​ត្រលប់​ទៅ​ប្រទេស​របស់​គេ​វិញ​ដោយ​មិន​ចាំបាច់​ធ្វើ​បត្យាប័ន​នោះទេ គឺថា​ផ្លាស់ប្ដូរ​អ្នកទោស​ទៅ​វិញ​ទៅ​មក ដោយ​យោង​ទៅលើ​ការស្ម័គ្រចិត្ត ។​

​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ភាគី​ថៃ ដែល​បាន​ជំរុញ​ការវិនិយោគ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​អរគុណ​ដល់​ព្រះអង្គម្ចាស់​សុរិន​ថន ដែល​បាន​ផ្ដល់​អាហារូបករណ៍ និង​ការហ្វឹកហ្វឺន​ដល់​មជ្ឈមណ្ឌល​កំពង់​ឈើទាល នៅ​ខេត្ត​កំពង់ធំ និង​ខេត្ត​កំពង់ស្ពឺ ផងដែរ ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com