ទាន់ហេតុការណ៍
0

អរគុណ​សន្តិភាព ជយោ​!​នយោបាយ​ឈ្នះ ឈ្នះ​ ! ​កីឡា​រស់​ក្នុង​សន្តិភាព ប្រជាពលរដ្ឋ​ម្នាក់​លេង​កីឡា​មួយ​ប្រភេទ លេង​កីឡា​ដើម្បី​មិត្តភាព សុខភាព និង​ចៀសផុត​ពី​បញ្ហា​គ្រឿងញៀន​​

អរគុណ​សន្តិភាព ជយោ​!​នយោបាយ​ឈ្នះ ឈ្នះ​ ! ​កីឡា​រស់​ក្នុង​សន្តិភាព ប្រជាពលរដ្ឋ​ម្នាក់​លេង​កីឡា​មួយ​ប្រភេទ លេង​កីឡា​ដើម្បី​មិត្តភាព សុខភាព និង​ចៀសផុត​ពី​បញ្ហា​គ្រឿងញៀន​​

​រាជធានី​ភ្នំពេញ​៖ ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៣ យុវ​និស្សិត​មហា​គ្រួសារ​អ្នក​ខេត្ត​បន្ទាយមានជ័យ មកពី​៩​ក្រុង ស្រុក បើក​ការប្រកួត​បាល់ទាត់​លើក​ទី​៤ ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

​កម្មវិធី​នេះ មាន​ការអញ្ជើញ​ចូលរួម​ជា​គណអធិបតី ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹម​លី នាយកខុទ្ធកាល័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​ជា​អគ្គលេខាធិការរង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​អង្គភាព​ពាក់ព័ន្ធ​មួយចំនួន​។​

​ការរៀបចំ​កម្មវិធី​នេះ​ឡើង គឺជា​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន សំដៅ​ពង្រឹង​ពង្រីក​ចំណង​សាមគ្គីភាព មិត្តភាព​របស់​យុវជន​បាន​ស្គាល់​រាប់អាន​គ្នា ចែករំលែក​បទពិសោធ​ន៍ ព័ត៌មាន​នានា​ជួយ​គ្នា​ទៅវិញទៅមក រួម​គ្នា​ជួយ​ការងារ​សង្គម​ចៀសផុត​ពី​អំពើ​អបាយ​នានាៗ​ពិសេស​គ្រឿងញៀន​។​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com