ទាន់ហេតុការណ៍
0

សែ​ល​កាត​បាន​នាំមក​ជូន​នូវ​ផ្នែក​គំនូរ​ឌីជីថល​ថ្មី​សម្រាប់​កម្មវិធី​ប្រឡង​ស្នាដៃ​សិល្បៈ​ប្រចាំ​ឆ្នាំ​ទី​៣

សែ​ល​កាត​បាន​នាំមក​ជូន​នូវ​ផ្នែក​គំនូរ​ឌីជីថល​ថ្មី​សម្រាប់​កម្មវិធី​ប្រឡង​ស្នាដៃ​សិល្បៈ​ប្រចាំ​ឆ្នាំ​ទី​៣

ថ្ងៃ​នេះ​ក្រុមហ៊ុន​សែ​ល​កាត​បានប្រកាស​នូវ​ការដាក់​បញ្ចូល​ផ្នែក​គំនូរ​ឌីជីថល​ថ្មី (Digital Arts Category) ទៅ​ក្នុង​កម្មវិធី​ប្រឡង​ស្នាដៃ​សិល្បៈ (Kbach Arts Competition) ដែល​ជា​កម្មវិធី​មួយ​ត្រូវបាន​រៀបចំឡើង​ជា​រៀងរាល់ឆ្នាំ​ដើម្បី​ស្វែងរក​សិល្បៈករ​មាន​ទេពកោសល្យ​លេចធ្លោ​ថ្មីៗ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​ក្រុមហ៊ុន​សែ​ល​កាត​និង​Kbach Arts បាន​បើក​ដំណើរការ​កម្មវិធី​ប្រឡង​ប្រចាំឆ្នាំ​២០២០​នេះ​ជា​ផ្លូវការ​បន្ទាប់ពី​បាន​ពន្យារ​ពេល​មួយ​រយៈ​ដោយសារ​បញ្ហា​ជម្ងឺ​រាតត្បាត​។​សិល្បករ​ដែលមាន​ចំណាប់អារម្មណ៍​ទាំងអស់​អាច​ដាក់ពាក្យ​ចូលរួម​ប្រឡង​បាន​ពោល​គឺ​កម្មវិធី​ចាប់​ទទួល​ពាក្យ​រហូត​ដល់​ថ្ងៃ​ទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

ព្រឹត្តិការណ៍​បើកសម្ពោធ​កម្មវិធី​ប្រឡង​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ភោជនីយដ្ឋាន Hops Brewery ទីក្រុង​ភ្នំពេញ​ដោយ​មាន​រៀបចំ​នូវ​ការបង្ហាញ​ផ្ទាល់​នៃ​ស្នាដៃ​បង្កើត​សិល្បៈ​ឌីជីថល​ក៏ដូចជា​ការផ្តល់ជូន​នូវ​បទពិសោធន៍​ទស្សនា Virtual និង Augmented Reality អម​ដោយ​ការបង្ហាញ​ស្នាដៃ​សិល្បៈ​ប្រពៃណី​និង​ការសម្តែង​ផ្ទាល់​របស់​DJ ផងដែរ​។​

​កម្មវិធី​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​អាច​ទាក់ទាញ​សិល្បករ​មក​ចុះឈ្មោះ​ចូលរួម​ប្រឡង​កាន់តែ​កុះករ​ច្រើន​ជាង​ឆ្នាំ​មុន​ដល់​ទៅ​រាប់រយ​នាក់​ព្រោះថា​ផ្នែក​គំនូរ​ឌីជីថល​អនុញ្ញាតឱ្យ​សិល្បករ​អាច​បង្កើត​និង​ផ្ញើ​ស្នាដៃ​គំនូរ​របស់​ពួកគេ​មក​ចូលរួម​ប្រឡង​បាន​តាមរយៈ​ប្រព័ន្ធ​អន​ឡា​ញ​។​លោក​អៀន​វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត​បាន​មានប្រសាសន៍​ឱ្យដឹងថា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ប្រជាពលរដ្ឋ​យើង​បាន​ងាក​ទៅ​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​ជួយ​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​ពោល​គឺ​បាន​ជម្រុញ​ឱ្យ​ក្រុមការងារ​របស់​លោក​ស​ម្រេច​ចិត្ត​ធ្វើ​ដូចគ្នានេះដែរ​ចំពោះ​ការប្រឡង​សិល្បៈ​គំនូរ ។​

​ការដាក់​បញ្ចូល​ផ្នែក​គំនូរ​ឌីជីថល​បាន​ជម្រុញ​ទឹកចិត្ត​សិល្បករ​យើង​ឱ្យ​ចេះ​ស្វែងយល់​នូវ​បច្ចេកវិទ្យា​ថ្មីៗ​និង​គោល​គំនិត​នៃ​សិល្បៈ​គំនូរ​ក៏ដូចជា​អនុញ្ញាត​ឱ្យ​សិល្បករ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​អាច​ចូលរួម​ជា​ផ្នែក​មួយ​នៃ​សហគមន៍​សិល្បៈ​ខ្មែរ​ផង​ដែរ​។​យើង​ចង់បាន​ផ្នែក​មួយ​ដែល​សក្តិសម​ជា​មួយ​នឹង​យុវជន​សម័យ​បច្ចេកវិទ្យា​ឌីជីថល​ព្រោះ​យើង​មើលឃើញ​ថា​វា​កំពុង​មាន​ការកើនឡើង​ជា​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ននេះ​។​

“​តាមរយៈ​សិល្បៈ​គំនូរ​នេះ​យើង​នឹង​មាន​ឱកាស​ច្រើន​អាច​មើលឃើញ​នូវ​គំនិត​ច្នៃប្រឌិត​និងនុ​វា​នុវត្តន៍​លេច​ចេញ​មក​ទន្ទឹមគ្នា​តាមបែប​ថ្មី​ហើយ​យើង​ពិតជា​មាន​អារម្មណ៍​រំភើប​រីករាយ​ក្នុង​ការរង​ចាំមើល​នូវ​លទ្ធផល​ដែល​នឹង​បង្ហាញ​ចេញមក​”​។​លោក Tony Francis ម្ចាស់​ក្រុមហ៊ុន​និង​ជា​ស្ថាបនិក​Kbach Arts បាន​មានប្រសាសន៍​ឱ្យដឹងថា​លោក​ពិតជា​មាន​ក្តី​រីករាយ​ឥតឧបមា​ដែល​បាន​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​សែ​ល​កាត​ដើម្បី​ណែនាំ​កម្មវិធី​ប្រឡង​នេះ​ទៅ​កាន់​បណ្តា​អ្នកគាំទ្រ​ថ្មីៗ​បន្ថែមទៀត​។​

“​ក្រុមហ៊ុន​សែ​ល​កាត​និង​Kbach Arts មាន​លក្ខណៈសម្បត្តិ​ច្រើនយ៉ាង​ណាស់​ដែល​ដូចគ្នា​ហើយ​យើង​ជឿជាក់​ថា​ក្រុមហ៊ុន​យើង​ទាំង​ពីរ​នឹង​អាច​រួម​គ្នា​បង្កើត​នូវ​ឱកាស​ថ្មីៗ​ជូន​ដល់​សិល្បករ​ខ្មែរ​យើង​ដើម្បី​ស្វែង​យល់​បង្ហាញ​ស្នាដៃ​និង​ពង្រឹង​អាជីព​របស់​ពួកគាត់​តាមរបៀប​ថ្មី​”​។​“Kbach Arts យើង​គឺ​ផ្តោត​ទៅលើ​ការស្វែងរក​និង​ការបណ្តុះ​សិល្បករ​ដែលមាន​ទេពកោសល្យ​តាមរយៈ​កម្មវិធី​នានា​របស់​យើង​ដើម្បី​ជួយ​ឱ្យ​សិល្បករ​កំពូលៗ​ទាំងនោះ​ទទួលបាន​ការទាក់ទាញ​ចំណាប់​អារម្មណ៍​នៅ​លើ​ឆាក​អន្តរជាតិ​បទពិសោធន៍​ល្អៗ​និង​ការចង្អុលបង្ហាញ​ដែល​ត្រឹមត្រូវ​ផងដែរ​។​ដើម្បី​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​គ្រប់​បណ្តា​ខេត្ត​ក្រុង​ទាំងអស់​ក្នុងឆ្នាំនេះ​សែ​ល​កាត​រួមជាមួយ​Kbach Arts នឹង​រៀបចំ​កម្មវិធី​សិក្ខាសាលា​តាម​អន​ឡាញ​ពិសេស​មួយ​ជូន​ដល់​សិល្បករ​ទាំងអស់​ដែលមាន​ចំណាប់អារម្មណ៍​ក្នុង​ការស្វែងយល់​លម្អិត​និង​ទទួលបាន​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ប្រឡង​នេះ ។

​មកទល់​បច្ចុប្បន្ន​នេះ យើង​មាន​កំពូល​សិល្បករ​៣​រូប​បាន​បញ្ជាក់​នូវ​វត្តមាន​ចូលរួម​របស់​ពួក​គាត់​ដោយ​ក្នុងនោះ​រួមមាន​លោក Hour Soben, Rodrigo Garzon​និង Yean Sokheng​ហើយ​ទន្ទឹមនឹងនោះ​ក៏​នៅ​មាន​សិល្បករ​ជាច្រើនរូប​ទៀត​ដែល​នឹង​ចូលរួម​នៅក្នុង​អំឡុង​នៃ​ការបើក​ដំណើរការ​កម្មវិធី​ផងដែរ​។​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com