ទាន់ហេតុការណ៍
0

​គួរ​ឲ្យស្ត្រី​មាន​ផ្ទៃពោះ បរិភោគ​អាហារ​មាន​វីតាមីន​បែបណា​? ដើម្បី ទឹកដោះ​ម្តាយ​មាន​ជីវជាតិ​ល្អ​

​គួរ​ឲ្យស្ត្រី​មាន​ផ្ទៃពោះ បរិភោគ​អាហារ​មាន​វីតាមីន​បែបណា​? ដើម្បី ទឹកដោះ​ម្តាយ​មាន​ជីវជាតិ​ល្អ​

យើង​តាម​ការអង្កេត របស់​អង្ក​ត​របស់​អង្គការ​សុខភាព​ពិភពលោក​។ និង​ការសម្ភាសន៍​អត្ថបទ​ភ្នំពេញ​ប៉ុស្តិ៍ ក្រុមព័​ត៍​មាន​ទឹក​ស្អាត​ទទួល​បានដែល អ្នកស្រី Grana Pulvi ប្រធាន​បច្ចេកទេស​កម្ម​វិធី​អាហារ​រូបត្ថ​ម្ភ​នៅ​កម្ពុជា​បាន​បញ្ជាក់​ឲ្យដឹង​ថា ទឹកដោះ​ម្ដាយ​គឺជា​អាហារ​ដ៏​ល្អ​បំផុត​សម្រាប់​ទារក និង មាន​សុវត្ថិភាព​ស្អាត​ដែល​ជួយ​ការពារ​ប្រឆាំង​នឹង​ជំងឺ​កុមារ​ទូទៅ​ជា​ច្រើន​។​

​អ្នកស្រី​បព្ជាក់ថា ថ្មីៗ​នេះ​កម្ពុជា​បាន​ប្រារព្ធ​ទិវា​ជាតិ​អាហារ​រូបត្ថ​ម្ភ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អប់រំ​និង​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស​ពី​សារៈសំខាន់​នៃ​វិស័យ​សន្តិសុខ​ស្បៀង​និង​អាហារ​រូបត្ថ​ម្ភ​នៅ​កម្ពុជា​។​

​តាមរយៈ​ការផ្ដល់​មូលនិធិ M O F A ប្រទេស​ជប៉ុន​អង្គការ​ទស្សនៈ​ពិភពលោក​បាន​នឹង​កំពុង​រៀបចំ​ព្រឹត្តិការណ៍​អបអរសាទរ​ប្រចាំឆ្នាំ​នៅ​ខេត្ត​ព្រះវិហារ​(4​ស្រុក និង ក្រុង​1 ) ដែល​ជា​តំបន់​គោលដៅ ចាប់តាំងពី​ឆ្នាំ 2020 ដើម្បី​អញ្ជើញ​អ្នក​ចូលរួម​ពី 50 ទៅ 100 នាក់​មកពី​ស្រុក​នីមួយៗ​និង​មក​ពី​គ្រុប់​ជាន់ថ្នាក់​នៃ​អាជ្ញាធរ​មូលដ្ឋាន ពី ខេត្ត រហូត ដល់ ភូមិ ក៏ ដូចជា​អ្នក​ថែទាំ ទារក រហូត​ដល់​ឪពុក​ផងដែរ​។​។​

​កម្មវិធី​នេះ​មិន​ត្រឹមតែ​ចែករំលែក​អត្ថប្រយោជន៍​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​បញ្ជៀ​ស​នៅ​ការយល់ច្រឡំ​ដែល​អាច​កើតមាន​ដល់​អ្នក ចូលរួម​បង្កើត​ជា​កម្មវិធី​សំណួរ​និង​ចម្លើយ​ផងដែរ​។​

​ដើម្បី​បង្កើន​ដល់​កុមារ​ដែល​មាន​សុខភាព​ល្អ​និង​មាន​អាហារូបត្ថម្ភ​ល្អ​យើង​ត្រូវការ ការប្ដេជ្ញាចិត្ត​របស់​អ្នក​គ្រប់​គ្នា​បន្ថែមទៀត​។​ចាំបាច់​ត្រូវ​បង្កើន​ការយល់ដឹង អំពី ការ​ដំបៅ​កូន​ដោយ​ទឹកដោះ​ម្ដាយ​ក្នុងចំណោម​ស្ត្រី​មាន​ផ្ទៃពោះ​ម្ដាយ និង​សមាជិក​គ្រួសារ​។​

​យើង​សង្ឃឹមថា​ពួក​គេ​គួរតែ​ត្រូវ​បាន​ការ ការពារ ពី ការផ្សាយ​ពាណិជ្ជកម្ម​និង​ការអះអាង​មិន​ពិត​ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​ទឹកដោះ​ម្ដាយ​ដែល​មាន​នៅ​លើ​ទីផ្សារ​សម្រាប់​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​។​

​យើង​នឹង​សង្ឃឹមថា​មាន​ការទទួលខុសត្រូវ​រួម​គ្នា​ដោយ​ចាប់ផ្ដើម​ពី​ម្ដាយ សមាជិកគ្រួសារ មិត្ត​ភក្ខិ សាច់ញាតិ​និយោ​គជក និង អ្នកបង្កើត​គោលនយោបាយ និង រាជរដ្ឋាភិបាល​ដើម្បី ការពារ និង​លើកកម្ពស់​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​នៅ​កម្ពុជា​។ លី​តា​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com