នេះជាតួលេខមួយដែល មណ្ឌលសុខភាពស ថាឡាបរិវ៉ាត់ក្នុង១ខែៗ មានស្ត្រីចូលមកឆ្លងទន្លេនៅមន្ទីរពេទ្យនេះ ពី 20 ទៅ 30 នាក់។
អ្នកស្រីសារីមម៉ៅ មានអាយុ ៣២ឆ្នាំមកឆ្លងទន្លេ ក្នុងមន្ទីរពេទ្យនេះ ហាក់មានជំនឿ និង ទំនុកចិត្ត ចំពោះការយកចិត្តទុកដាក់ របស់គ្រូពេទ្យ។ កូនក្រោយនេះជាកទី 4 របស់អ្នកស្រីសារឹមម៉ៅ ពេលសម្រាកហើយ មានសុខភាពល្អធម្មតា។ដោយសារការយកចិត្តទុកដាក់របស់គ្រូពេទ្យ ចំពោះអ្នកជំងឺទាំងរូបអ្នកស្រីក៏ដូចជាអ្នកឆ្លងទន្លេទូទៅដែរ។នេះបើតាមការដឹងពីអ្នកស្រី។
អ្នកស្រីសារឹមម៉ៅ បញ្ជាក់ទៀតថានាងខ្ញុំមកសម្រាលនៅមណ្ឌលសុខភាពថាឡាបរិវ៉ាត់ ពីម៉ោង 6:h00 ព្រឹក ឥឡូវឆ្លងទន្លេហើយ។ ឃើញថាពេទ្យយកចិត្តទុកដាក់នឹងយើងណាស់ សួរនាំពីសុខភាពយើង ជាប្រចាំ។ខ្ញុំមានទំនុកចិត្តហើយសង្ឃឹមថា អ្នកគ្រូពេទ្យ និងលោកគ្រូពេទ្យ មានការយកទុកដាក់លើប្រជាជនជាស្ត្រីឆ្លងទន្លេ ដែលមកមណ្ឌលសុខភាពនេះ។
ដោយឡែកអ្នកស្រី និនសូរិយាប្រធានមណ្ឌលសុខភាព ថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ប្រាប់ឲ្យដឹងថា ក្នុងមណ្ឌលសុខភាពរបស់យើង១ខែៗ។មានចំនួនស្ត្រីមកឆ្លងទន្លេ ចាប់ពី 20 ទៅ 30 នាក់។ទាក់ទិននិងជំងឺកូរវីតវិញ ចំពោះស្រីឆ្លងទន្លេ អត់ដែលប្រឈមនឹងជំងឺនេះទេព្រោះបើមានគេបព្ជូានទៅមន្ទីរពេទ្យផ្សេង។
ពាក់ព័ន្ធដៃគូសហការជាមួយមណ្ឌលសុខភាពថាឡាបរិវ៉ាត់វិញ យើងមានដៃគូរសហការ ដូចជា អង្គការ ភ្លែន អន្តរជាតិ
និង អង្គការកុមារ ស៊ាំ កុមារមាំ ចុះតាមសហគមន ដោយអប់រំ ពី ជំងឺកូវីដ ក៏ដូចជាសុខភាពផ្សេងៗទៀតទាំងបញ្ជ្រាប ពី អាហារូបត្ថម្ភផងដែរ។
លោក យីគឹមថាន អនុប្រធានអង្គការភ្លេនអន្តរជាតិ បញ្ជាក់ចុងក្រោយថាកន្លងមកអង្គការ យើងបានសហការជាមួយមន្ទីរពេទ្យនេះជាង 5 ឆ្នាំហើយ ក្នុងការចុះផ្សព្វផ្សាយតាមសហគម ទាំងការ វាស់ ថ្លឹង ផ្ដល់ អាហាររូបត្ថម្ភ ដល់ កុមារបើសិនជា កុមារខ្វះអាហារ រូបត្ថម្ភ ធ្ងន់ធ្ងរយើងយកទៅមន្ទីរពេទ្យ។ បន្ថែម នំ ដើម្បី អាចស្តារ សុខភាពកុមារឡើងវិញ។
បន្ថែមពីលើនេះ លោកអនុប្រធានអង្គការភ្លេនបន្តថា យើងនៅតែបន្តសហការនិងគាំទ្រដដែល នៅ ស្រុកថាឡាបរិវ៉ាត់នេះ ដោយនៅតែសហការគាំទ្រ។ លីតា