ទាន់ហេតុការណ៍
0

​ឯកឧត្តម រ័ត្ន ស្រ៊ាង ចុះ​ផ្សព្វផ្សាយ​ខ្លឹមសារ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស របស់ គណបក្ស​ប្រជាជន​កម្ពុជា នៅ​សង្កាត់​ព្រែកកំពឹស​!

​ឯកឧត្តម រ័ត្ន ស្រ៊ាង ចុះ​ផ្សព្វផ្សាយ​ខ្លឹមសារ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស របស់ គណបក្ស​ប្រជាជន​កម្ពុជា នៅ​សង្កាត់​ព្រែកកំពឹស​!

នា​ព្រឹក ថ្ងៃអាទិត្យ ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នៅ​បរិវេណ​ទីស្នាក់ការ​គណបក្ស​សង្កាត់​ព្រែក​កំពឹស ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​សង្កាត់​ព្រែក​កំពឹស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស របស់ គណបក្ស​ប្រជាជន​កម្ពុជា​។ ដោយ​បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​រួមមាន​លោក អ៊ុយ សុន អនុប្រធាន​ក្រុមការងារ លោក ជុំ ឈាង ប្រធាន​គណៈកម្មាធិការ​គណបក្ស​សង្កាត់ និង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម អស់លោក​ក្រុមការងារ អមដំណើរ លោក លោកស្រី ក្នុង​ជួរ​គណៈកម្មាធិការ​គណ​បក្ស​សង្កាត់ គណៈ​សាខា​បក្ស​ភូមិ ប្រធាន​ក្រុម​បក្ស យុវជន ស​.​ស​.​យ​.​ក សង្កាត់ និង​លោកគ្រូ អ្នកគ្រូ បុគ្គលិក​មណ្ឌល​សុខភាព​សង្កាត់ ព្រមទាំង​សកម្មជន យុវជន គណបក្ស សរុប​រួម​មាន​ចំនួន ៥៨៤​នាក់​។​

​នា​ឱកាស​នោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏​បាន​ធ្វើ​ការផ្សព្វផ្សាយ​ពី​ខ្លឹមសារ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់ គណបក្ស​ប្រជាជន​កម្ពុជា និង​ខ្លឹមសារ​របាយការណ៍​ពាក់ព័ន្ធ​ផ្សេងទៀត​ជូន​ដល់​អង្គពិធី​ផងដែរ​។ ជាងនេះទៅទៀត ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏​បាន​គូសបញ្ជាក់​ពី កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​ធ្វើឱ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព មាន​ស្ថិរភាព​នយោបាយ មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស បាន​គ្រប់គ្រង​នូវ​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​កូវី​ដ​-១៩ បាន​យ៉ាង​ល្អប្រសើរ​។ ឯកឧត្តម ក៏​បាន​រំលេច​បន្ថែម អំពី​គោលនយោបាយ​របស់​គណ​បក្ស ដែល​ប្រកាន់យក​ការការពារ និង​លើកស្ទួយ​ផលប្រយោជន៍​របស់​ប្រជាជន​ជាធំ​។

​សមាជិក សមាជិកា ដែល​បាន​ចូលរួម​ទាំងអស់ បាន​យល់​ជ្រួតជ្រាប និង​សម្តែង​ការអបអរសាទរ គាំទ្រ​ពេញទំហឹង ចំពោះ​ការសម្រេច ដែល​មាន​នៅ​ក្នុង​ខ្លឹមសារ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស របស់ គណបក្ស​ប្រជាជន​កម្ពុជា គ្រប់ៗ​គ្នា​។​

​ដូច​ទម្លាប់​សព្វដង​ផងដែរ រាល់​ពេល​មាន​កម្មវិធី​ចុះ​មូលដ្ឋាន ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​នាំយក​នូវ អាហារសម្រន់ និង​ទឹក​សុទ្ធ ចែក​ជូន​សមាជិក​ចូលរួម​ទាំងអស់ បរិភោគ​រួមគ្នា ប្រកបដោយ​មនោសញ្ចេតនា​យ៉ាង​ស្និទ្ធស្នាល​។ នៅពេល​ចុងបញ្ចប់​នៃ​កម្មវិធី ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​ឧបត្ថម្ភ​ថវិកា​ដល់​សមាជិក​យុវជន ស​.​ស​.​យ​.​ក សង្កាត់​ព្រែក​កំពឹស និង​លោកគ្រូ អ្នកគ្រូ បុគ្គលិក​មណ្ឌល​សុខភាព​សង្កាត់ ព្រមទាំង​សកម្មជន យុវជន គណបក្ស ក៏​ដូច​ជា​កម្លាំង​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ដែល​បាន​ចូលរួម​មាន​វត្តមាន​នាពេលនោះ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com