សៀមរាប ៖ អ្នកចិញ្ចឹមមាន់សាច់ខ្មៅឆ្អឹងខ្មៅ មានតិចតួចបំផុតដោយយល់ថាជាពូជមាន់នាំចូលពីថៃ ក៏ប៉ុន្តែប្រភេទមាននេះមានតម្លៃថ្លៃជាងមាន់ស្រុក ។
ម្ចាស់កសិដ្ឋានចិញ្ចឹមមានសាច់ខ្មៅឆ្អឹងខ្មៅ ក្នុងខេត្តសៀមរាប ដែលមានឈ្មោះថា លោកសំណាង បានចិញ្ចឹមពូជមាន់នេះ២ឆ្នាំមកហើយ ដោយនាំកូនពូជចូលពីប្រទេសថៃ ។
លោកសំណាងបានអោយដឹងទៀតថា ការចិញ្ចឹមមាន់ខ្មៅនេះគឺនាំចូលពីពូជកូនដែលមានតម្លៃ១ក្បាល១០០បាត ដោយចិញ្ចឹមប្រើរយៈពេល៣ខែ២០ថ្ងៃដូចមាន់ក្នុងស្រុកដែរ តែពូជមាននេះពុំសូវសាយកូនដូចមាន់ស្រុកនោះឡើយ ។ រោងចិញ្ចឹម មាន់ របស់លោកសំណាង មានមាន់ញី ៦០ក្បាល និងឈ្មោល ១០ក្បាលប៉ុណ្ណោះដោយក្នុងទ្រុងនីមួយៗដាក់ឈ្មោល១ក្បាល ។
ពូជមានសាច់ខ្មៅឆ្អឹងខ្មៅនេះលក់ចេញបានថ្លៃចាប់ពី១៨០០០រៀល ទៅ ២៥០០០រៀល ក្នុង១គីឡូ ។ ដោយលក់ចេញភាគច្រើនទៅដល់រោងការដែលភាគច្រើនគេនិយមទទួលទានជាស៊ុបមាន់ខ្មៅ នោះហើយ ម្យ៉ាងទៀតពូជមាន់ខ្មៅនេះវាមានឆ្អឹងខ្មៅដិត តែក្នុងរយៈដែលចិញ្ចឹមពីតូចបាន១ខែ រឺជាង១ខែប៉ុណ្ណោះសប្បុរពណ៌ឆ្អឹងខ្មៅអាចនឹងលែងខ្មៅតទៅទៀតហើយ ។
លោកសំណាងបន្តថា ការចិញ្ចឹមមាននេះ សំដៅតែក្នុងទីផ្សារក្នុងស្រុកពិសេសការកម្ម៉ង់ក្នុងពិធីមង្គល់ការឬបុណ្យទៀន ដែលប្រជាពលរដ្ឋយើងនិយមយកមាន់ខ្មៅនេះទៅចំអិនជាស៊ុបពៅកំលាំង ។ កញ្ញាវ៉ាត