ទាន់ហេតុការណ៍
0

​ផលិតផល​ដើមពី​កំប្លោក​ដែល​បាន​កែច្នៃ​ជា​កាបូបយួរ​ដៃ​និង​មួក​កំពុង​មាន​ការពេញនិយម​ពី​អ្នកប្រើប្រាស់​

​ផលិតផល​ដើមពី​កំប្លោក​ដែល​បាន​កែច្នៃ​ជា​កាបូបយួរ​ដៃ​និង​មួក​កំពុង​មាន​ការពេញនិយម​ពី​អ្នកប្រើប្រាស់​

​វត្ថុធាតុដើម​ពី​កំប្លោក​បាន​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សិប្បករ​យើង​ក្នុង​ស្រុក​យក​មក​កែច្នៃ​ធ្វើ​ជា​គ្រឿង​សង្ហា​រឹម​ដូចជា​តុ កៅអី​ជាដើម ពិសេស​ថ្មីៗ​នេះ​សិប្បករ​ក្នុង​ខេត្ត​សៀមរាប​បាន​យក​កំប្លោក​មក​កែច្នៃ​ជា​កាបូប​យួរដៃ​និង​មួក​បាន​យ៉ាង​ស្រស់ស្អាត​និង​ទទួលបាន​តម្លៃ​ខ្ពស់​ទៀតផង​។​

​អ្នកភូមិ​ដែល​រស់នៅ​ក្នុង​ក្រុង​សៀមរាប​មាន​ជំនាញ​អាច​ត្បាញ​ចាក់ រចនា​ទៅ​ជា​កាបូប​យួរដៃ​អស់​រយៈពេល​៣​ឆ្នាំ​មកហើយ​។​នេះ​បើ​តាម​ការលើកឡើង​របស់​បងស្រី សាម៉ុន ដែល​រស់នៅ​ក្រុង​សៀមរាប​ជា​អ្នក​ផ្តើម​មុខរបរ​នេះ​ដោយ​ឲ្យ​សិប្បករ​វ័យចាស់ៗ​មក​ត្បាញ​ចាក់​បង្កើត​ជា​កាបូប​ទាំង​នោះ​ដោយ​ធ្វើ​ការកែច្នៃ​ចេញមក​ពី​កំប្លោក​ដោយ​ប្រើ​រយៈពេល​យូរថ្ងៃ​ក្នុង​ការផលិត​ប្រើពេល​៥​ថ្ងៃ​ទៅ​១​អាទិត្យ​ទើប​អាច​ផលិត​បាន​កាបូប​យួរដៃ​មួយ​។​

​បងស្រី សាម៉ុន បន្តថា​បើ​កាបូប​មួយ​អាច​មាន​ការកែច្នៃ​ដោយ​រចនា​ដាក់​ផ្កាជ័រ​ច្រើន​អាច​លក់​ក្នុង​តម្លៃ​ថ្លៃ​៥០​ដុល្លារ តែបើ​ការ​រចនា​ប្រើប្រាស់​ផ្កាជ័រ​តិច​អាច​មាន​តម្លៃ​៤០​ដុល្លារ​ឬ​៣០​ដុល្លារ​ចុះ ចំណែក​មួក​វិញ​បាន​កែច្នៃ​ពី​ក្រចៅ​និង​កប្បាស​និង​រចនា​ដោយ​ផ្កាជ័រ​ដដែល​មាន​តម្លៃ​២០​ដុល្លារ​។​

​ដោយឡែក​ចំពោះ​សិប្បក​រវ័យ​ចំណាស់​ដែល​ជា​អ្នក​ផលិត​បាន​ផ្តល់​នូវ​កម្រៃ​ក្នុង​កាបូប​មួយៗ​ចាប់ពី​១០​ទៅ​១៥​ដុល្លារ​ពី​ព្រោះ​ការចំណាយ​សព្វសារពើ​នៅលើ​អ្នក​គ្រប់គ្រង​ជា​លក្ខណៈ​គ្រួសារ​ពុំមែន​ជា​លក្ខណៈ​សិប្បកម្ម​នោះឡើយ ។​

​បងស្រី សាម៉ុន​បន្តទៀតថា​កាបូបយួរ​ដៃ​នេះ​មាន​ទ្រនាប់​ខាងក្នុង​ធម្មតា​អាច​ប្រើប្រាស់​បាន​យូរ​ឆ្នាំ​បើ​មិន​ត្រូវ​ទឹក​ដោយសារតែ​កាបូប​នេះ​បាន​បាញ់ថ្នាំ​ការពារ​ផ្សិត​ជាមុន​ស្រេច​ទៅហើយ​។​ចំពោះ​ទីផ្សារ​ផលិតផល​មួយ​នេះ​មាន​គ្រប់់​២៥​ខេត្ត​ក្រុង​ហើយ​អតិថិជន​អាច​កម្ម៉​ង់​ឲ្យ​ចាក់​ម៉ូត​កាបូប​គ្រប់មុខ​ទៅតាម​តម្រូវការ​អ្នក​ប្រើប្រាស់​ផង​ដែរ​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com