ទាន់ហេតុការណ៍
0

រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ ពិនិត្យ​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ប្រវែង ៩០​ម៉ែត្រ​នៅ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង​

រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ ពិនិត្យ​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ប្រវែង ៩០​ម៉ែត្រ​នៅ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង​

​ឯកឧត្ដម​បណ្ឌិតសភា​ចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ឆ្នាំង អមដំណើរ​ដោយ ឯកឧត្ដម ស៊ុន សុ​វណ្ណា​រិទ្ធិ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២៩២៣ បាន​ដឹកនាំ​ប្រតិភូ និង​ក្រុម​អ្នកបច្ចេកទេស​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ទៅ​ទៅពិនិត្យ​ការដ្ឋាន​សាងសង់​ស្ពានបេតុង​មួយ​កន្លែង​ប្រវែង ៩០​ម៉ែត្រ ឆ្លង​កាត​ស្ទឹង​ស្ងួត ស្ថិតនៅក្នុង​ភូមិ​ស្ទឹង​ស្ងួត ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ។​

​ឯកឧត្ដម​បណ្ឌិតសភា​ចារ្យ រដ្ឋមន្ដ្រី បាន​រំលឹក​ពី​វ្រវត្តិ​ស្ពាន​នេះ ដើមឡើយ​ជា​ស្ពានឈើ​ចាស់​ទ្រុឌទ្រោម បាន​កសាងឡើង​ដោយ​ចលនា​ប្រជាពលរដ្ឋ​ក្នុងភូមិ និង​មាន​អាយុកាល​ប្រមាណ​ជាង ៤០ ឆ្នាំ​មកហើយ ។ ដោយ​មើលឃើញ​ពី​ការលំបាក​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើ​ដំណើ​រទាំង​ក្នុង​រដូវប្រាំង និង​រដូវវស្សា សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី បាន​សម្រេច​ឲ្យ​ក្រសួង​អភិវឌ្ឍន៍ជនប​ទ ធ្វើការ​សាងសង់​ស្ពាន​នេះ​ឡើង​អំពី​បេតុង ជំនួស​ស្ពានឈើ​នេះ​។​

​សំណេះ​សំណាក​ជាមួយ​បង ប្អូន​ប្រជាពលរដ្ឋ នៅ​តំបន់​នោះ ឯកឧត្ដម​បណ្ឌិតសភា​ចារ្យ បាន នាំនូវ​បណ្ដាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ជូន​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់ត្រឡាច ក៍​ដូចជា​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​កំពង់​ឆ្នាំ ព្រមទាំង​បាន​បញ្ជាក់ថា ការសាងសង់ ស្ពាន​នេះ ចាប់ផ្ដើម កាលពី​ខែ ធ្នូ ឆ្នាំ​២០២២ រហូតមកដល់​ពេលនេះ​លទ្ធផល​សម្រេច​បាន​ប្រមាណ ៥៥%​ហើយ គ្រោង​នឹង​សាងសង់​ឲ្យ​រួច​នៅ​ខែមិថុនា ឆ្នាំ​២០២៣​ខាងមុខនេះ អនុវត្ត​ដោយ​នាយកដ្ឋាន​ផ្កូវលំ​ជនបទ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ប្រើប្រាស់​ថវិកា​ជាតិ និង​នៅ​ពេល​សង់​រួច​មាន​បំពាក់​អំពូល​សុល​ឡា​ចំនួន ១០០ ផងដែរ​។

​ឯកឧត្ដម​បណ្ឌិតសភា​ចារ្យ រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ឆ្នាំង បាន រំលឹក​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​បោះឆ្នោត ឲ្យ​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ ឲ្យបាន​គ្រប់ៗ​គ្នា នៅ​ខែ​កក្កដា​ខាងមុខនេះ ព្រមទាំង​បាន ផ្ដាំផ្ញើ​ដល់​មន្ដ្រី​បច្ចេកទេស​ប្រចាំការ​នៅ​ការដ្ឋាន ត្រូវ​អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ​តាម​បទ​ដ្ឫ​ន​ប្ច្ចេ​ក​ទេស ដើម្បី​ធានា​ទាំ​បរិមាណ និង​គុណភាព ព្រមទាំង​បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ឲ្ត​ជួយ​ថែរក្សា​ស្ពាន​នេះ​ពេល​សាងសង់​រួច ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com