តាមការអបង្កើតរបស់មន្ត្រីអគ្គនាយកដ្ឋាន ការពារនិងអ្នកប្រើប្រាស់កិច្ចការប្រកួត ប្រជែងនិង បង្ក្រាបការក្លែង បន្លំ(ក ប ប)ហ្នឹងចុះត្រួតពិនិត្យ ចំណី អាហារហាមឃាត់នៅតាមគ្រឹះស្ថានសិក្សានិងចំណីអាហារដែលមានហានិភ័យខ្ពស់ចំពោះសុខភាពក្នុងក្របខណ្ឌទូទាំងប្រទេស ខណៈមន្ទីរអប់រំ យុវជន និង កីឡា ខេត្តមួយចំនួនបានរំលឹកឲ្យគ្រឹះស្ថានសិក្សាយកចិត្តទុកដាក់ចំពោះបញ្ហានេះ។
គួររំលឹកឲ្យដឹងថាចំណីអាហារដោយហាមឃាត់នៅក្នុងគ្រឹះស្ថានសិក្សា និងចំណីអាហារដែលមានហានិភ័យខ្ពស់ចំពោះសុខភាព ត្រូវបានក្រសួងអប់រំ យុវជន និង កីឡាលើកម្ពស់សុខភាពនិងសុខមាលភាព របស់ អ្នកសិក្សានិងបុគ្គលិកអប់រំទូទាំងប្រទេស។
លោកផានអូនប្រភូភូរាជរដ្ឋាភិបាលទទួលបន្ទុក(កបប)ប្រាប់ឲ្យដឹងថាក្រសួងអប់រំនឹងទៅត្រួតពិនិត្យចំណីអាហារហាមឃាត់ក្នុងគ្រឹះស្ថានសិក្សានិងចំណីអាហារដែលមានហានិភ័យខ្ពស់ចំពោះសុខភាពក្នុងក្របខណ្ឌ ទូទាំងប្រទេស។ទន្ទឹមនឹងការចូលរួមពិនិត្យនេះមន្ត្រីយើងនឹងធ្វើការចុះផ្សព្វផ្សាយ និងអប់រំដើម្បីឲ្យមានការយល់ដឹងអំពីចំណែកអាហារ ហាមឃាត់នៅក្នុងគ្រឹះស្ថានសិក្សានិងចំណីអាហារដែលមានហានិភ័យខ្ពស់ចំពោះសុខភាពផងដែរ។
បន្ថែមពីលើនេះសេចក្តីណែនាំក៏បានកំណត់ចំពោះអាហារដែលមានហានិភ័យខ្ពស់ចំពោះសុខភាព។ដែលត្រូវហាមឃាត់នៅតាមគ្រឹះស្ថានសិក្សាផងដែរ។ដែលមានដូចជាចំណីអាហារដែលមានជាតិស្ករខ្ពស់ចំណីអាហារផ្អែមខ្លាំងប្រើ មេស្ករឬលក្ខ ចំពោះអាហារមានលក្ខច្រើន ដូចជានំ កញ្ចប់អាហារចៀន អាហារបំពងចំណីអាហារមានជាតិប្រៃខ្លាំង ដូចជា មីកញ្ចប់ អាហារត្រាំ អាហារផ្អាប់ ជ្រក់លៀសហាល ដំឡូងដាក់កំប៉ុង។ល។និងចំណីអាហារដែលចម្អិនមិនបានល្អនិងរៀបចំទុកដាក់មិនបានត្រឹមត្រូវ ដូចការណែនាំរបស់អង្គការសុខភាពពិភពលោកពិភពលោក (WHO) ស្ដីពីកូនសោគន្លឹះទាំង៥នៃការរៀបចំអាហារប្រកបដោយសុវត្ថិភាព។