ទាន់ហេតុការណ៍
0

ត្រូវបាន​កាត់បន្ថយ បញ្ហា​កង្វះ​អាហារូបត្ថម្ភ​លើ​កុមារ នៅ បឹង​ទន្លេសាប​

ត្រូវបាន​កាត់បន្ថយ បញ្ហា​កង្វះ​អាហារូបត្ថម្ភ​លើ​កុមារ នៅ បឹង​ទន្លេសាប​

កុមារ​ដែល​រស់នៅ​លើ​បឹង​ទន្លេសាប​ជា​ច្រើន​បាន​ជួប​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ក៏​ព្រោះតែ​ការហូបចុក​មិន​គ្រប់គ្រាន់​ជាពិសេស ខ្វះ​ទឹកស្អាត​ប្រើប្រាស់​។​

4 ឆ្នាំ​ចុងក្រោយ​នេះ​មាន​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​លើ​កុមារ​ត្រូវបាន​ថយ​ចុះ​ក្រោយ​អង្គការ​ទន្លេ​គ្លីនិក​កម្ពុជា​(T L C) បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​និង​ជួយ​ជ្រោមជ្រែង លើ​ការផ្តល់​អាហារ​បំប៉ន​និង​ថែទាំ​សុខភាព​កុមារ​។​

​គួររំលឹកថា អង្គការ​គ្លីនិក​កម្ពុជា​( T L C) បាន​គាំទ្រ​លើ​ការផ្ដល់​អាហារ​បំប៉ន និង​ថែទាំ​សុខភាព​ដល់​កុមារ​ងាយ​រងគ្រោះ​អស់​រយៈពេល 7 ឆ្នាំ​នៅ​ឃុំ​ចំនួន 9 នៅ​តំបន់​ទន្លេសាប ខេត្តសៀមរាប និង​កំពង់ធំ​។​

​ក្នុង​បេសកកម្ម​ស្ដារ​លទ្ធភាព​កុមារ​ខ្វះ​អាហារ​រូបត្ថ​ម្ភ​របស់​អង្គការ​(T L C)​បញ្ហា​កង្វះ​អាហារ​រូបត្ថ​ម្ភ បាន​ថយចុះ​ជា បន្តបន្ទាប់​។​ជាក់ស្ដែង​មកទល់ពេលនេះ​កុមារ​កម្ពុជា​ប្រហែល 15 នាក់​ប៉ុណ្ណោះ​ក្នុងចំណោម​កុមារ 250 នាក់​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ខណៈ​៤​ឆ្នាំ​មុន​មាន​ជាង 20 នាក់​ដែល​ក្នុងនោះ 10 នាក់​ស្ថិតក្នុង​កម្រិត​ធ្ងន់ធ្ងរ​។​

​ដោយឡែក កញ្ញា ធួន​សុ​ត្រា​អ្នកជំនាញ​ថែ​រទាំ​សុខភាព​សហគមន៍​នៃ​អង្គកា​រទ​នេ្ល​គ្លីនិក​កម្ពុជា​បាន​លើកឡើង​ថា​ជាច្រើន​ឆ្នាំ​មក​នេះ​កុមារ​នៅ​បឹង​ទន្លេសាប​បាន​ជួបប្រទះ​និង​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ព្រោះ​ចំណែក​អាហារ​ដែល​ពួក​គ​បរិភោគ​ភាគច្រើន ជា​ប្រភេទ​ត្រី​ក្រៀម​ដែល​គ្មាន​ជីវជាតិ​ជួយ​ដល់​រាងកាយ​។​ម្យ៉ាងទៀត​បរិភោគ​ទឹក​មិន​ស្អាត​គឺជា​កត្តា​ធ្វើឲ្យ​កុមារងាយ​កើត​ជំងឺ​និង​ប៉ះពាល់​ដល់​រាងកាយ​ផងដែរ​។​

​កុមារ​ដែល​ខ្វះ​អាហារូបត្ថម្ភ​ដែល​ទាក់ទង​ទៅនឹង​ការខ្វះ​វីតាមីន​ដោយសារតែ​គាត់​មាន​តែ​សាច់ ហើយ​ភាគច្រើន​គាត់​ញ៉ាំ​តែ​សាច់​ក្រៀម បូក​រួម​ទាំង ការខ្វះ​អាហារ​រូបត្ថ​ម្ភ អាច​បណ្ដាល​ឱ្យ​កុមារ​អាយុ​ក្រោម 5 ឆ្នាំ​ជួប​បញ្ហា​ក្រេះ​ក្រិន​ស្គម​ស្គាំង​។​ជា​ពិសេស​ប៉ះពាល់​ដល់​ការលូតលាស់​ផ្នែក​ខួរក្បាល​ប្រាជ្ញា​ស្មារតី​ជា​ដើម ។​ ដោយ លីតា

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com