ទាន់ហេតុការណ៍
0

មេបញ្ជាការ អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង រួម​ជាមួយ​ក្រុម​ការងា​រ រដ្ឋបាល​ខណ្ឌ​បឹង​កេងកង អញ្ជើញ​ចុះ​សួរសុខទុក្ខ​សមាជិក ដែល​មាន​ជំងឺ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​

មេបញ្ជាការ អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង រួម​ជាមួយ​ក្រុម​ការងា​រ រដ្ឋបាល​ខណ្ឌ​បឹង​កេងកង អញ្ជើញ​ចុះ​សួរសុខទុក្ខ​សមាជិក ដែល​មាន​ជំងឺ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​

នា​រសៀល ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ត្រី សុខ ឧត្តម មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង រួមជាមួយ ក្រុមការងារ​តំណាង ឯកឧត្តម សុខ សម្បត្តិ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​បឹង​កេងកង ព្រមទាំង នាយ នាយរង អាវុធហត្ថ​ខណ្ឌ បាន​ចុះ​សួរសុខទុក្ខ លោក​អនុសេនីយ៍ឯក អ៊ឹម ប៊ុនធឿន សមាជិក​អាវុធហត្ថ​ខណ្ឌ ដែល​មាន​ជំងឺ រលាក​តម្រងនោម និង ទឹកនោម​ផ្អែម បណ្តាល​អោយ​ដំបៅ​ជើង​ខាងស្តាំ​ធ្ងន់ធ្ងរ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​។​

​នា​ឱកាស​សួរសុខទុក្ខ​នោះ ក្រុមការងារ បាន​នាំយក​ថវិកា​សរុប​ចំនួន ៣,៥០០,០០០​រៀល (​បី​លាន​ហាសិប​ម៉ឺន​រៀល​) ក្នុងនោះ ថវិកា របស់ ឯកឧត្តម អភិបាលខណ្ឌ ចំនួន ១,០០០,០០០៛ (​មួយ​លាន​រៀល​) និង​ថវិកា​ដែល ប្រមូល​បាន​មក​ពី នាយ នាយរង អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង ក្នុង​ស្មារតី​សាមគ្គីភាព ចំនួន ២,៥០០,០០០​រៀល (​ពីរលាន​ហាសិប​ម៉ឺន​រៀល​), ទឹកដោះគោឆៅ ០២​យួរ​, ទឹក​សុទ្ធ​ចំនួន ០៤​កេស​, ​ផ្លែឈើ មួយចំនួន ទៅ​ជូន​ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក សម្រាល​បន្ទុកគ្រួសា​រលោក​អនុសេនីយ៍ឯក អ៊ឹម ប៊ុនធឿន ក្នុងការ​សម្រាក​ព្យាបាល​ផងដែរ ៕a

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com