ទាន់ហេតុការណ៍
0

ជនសង្ស័យ​០២​នាក់ ពាក់ព័ន្ធ​ករណី​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​លួច​យក​ទ្រព្យសម្បត្តិ និង​ទទួល​ផល​ចោរកម្ម ត្រូវ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

ជនសង្ស័យ​០២​នាក់ ពាក់ព័ន្ធ​ករណី​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​លួច​យក​ទ្រព្យសម្បត្តិ និង​ទទួល​ផល​ចោរកម្ម ត្រូវ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

​ជនសង្ស័យ​០២​នាក់ ត្រូវ​កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំបូល សហការ​ជាមួយ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន កាលពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​ករណី លួច (​ដោយ​មាន​ស្ថាន​ទម្ងន់ទោស​គាស់​ទម្លុះទម្លាយ​ផ្ទះ​ប្រជាពលរដ្ឋ​ដើម្បី​យក​ទ្រព្យសម្បត្តិ​) និង​ទទួល​ផល​ចោរកម្ម​។ ជនសង្ស័យ​ទាំង​០២​នាក់ មានឈ្មោះ ៖
១-​ឈ្មោះ កាក់ កេ ហៅ​ខ្លី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្រុកកំណើត ខេត្ត​កណ្តាល ទីលំនៅ​បច្ចុប្បន្ន ភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។​
២-​ឈ្មោះ អ៊ូ រ៉ូ​ប៊ី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្រុកកំណើត ក្រុងភ្នំពេញ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​តាម​ការ​ស្តាប់​ចម្លើយ​ជនសង្ស័យ​ឈ្មោះ កាក់ កេ ហៅ​ខ្លី បាន​សារភាព​ឲ្យដឹងថា នៅក្នុង​ខែ​មីនា ឆ្នាំ​២០២៣ នេះ ខ្លួន​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​ពីរ​កន្លែង ក្នុង​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​លួច​យកបាន​ម៉ូតូ​ចំនួន​០២​គ្រឿង ក្នុងនោះ ០១​គ្រឿង ម៉ាក ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៨ និង​មួយ​០១​គ្រឿង​ទៀត ម៉ាក ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០២២ ព្រម​ទាំង​ទ្រព្យសម្បត្តិ​មួយចំនួនទៀត ពិតប្រាកដ​មែន​។ ដោយ​ម៉ូតូ​ដែល​លួចបាន​ខ្លួន​បាន​អោយ​ទៅ​ឈ្មោះ ប៊ី ដើម្បី​យកទៅ​លក់ និង​បញ្ចាំ​បន្ត នៅពេល​បាន​លុយ ពួក​ខ្លួន​ចែកគ្នា​។ ហើយ​រូប​ខ្លួន​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស​ចំនួន​០២​លើក​មក​ហើយ ពីបទ​លួច​។ ចំណែកឯ ឈ្មោះ អ៊ូ រ៉ូ​ប៊ី បាន​សារភាព​ឲ្យដឹង​ដែរថា ខ្លួន​ពិតជា​បានទទួល ម៉ូតូ​ពី​ឈ្មោះ កាក់ កេ ហៅ​ខ្លី ដើម្បី​យកទៅ​លក់ និង​បញ្ចាំ ពិតប្រាកដ​មែន​។ ហើយ​រូប​ខ្លួន​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស​រយៈពេល​០៣​ឆ្នាំ​០៦​ខែ ម្តង​រួចមកហើយ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​។​

​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕a

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com