ទាន់ហេតុការណ៍
0

ទេព​បទុម​វង្ស ពិណពាទ្យ វង់ភ្លេង​បុរាណ​ជ័យលាភី​លេខ​១ នៃ​វង់​តន្ត្រី​ខ្មែរ​រដូវ​កាល ទី​២

ទេព​បទុម​វង្ស ពិណពាទ្យ វង់ភ្លេង​បុរាណ​ជ័យលាភី​លេខ​១ នៃ​វង់​តន្ត្រី​ខ្មែរ​រដូវ​កាល ទី​២

​ក្រុម​ភ្លេងបុរាណ​ខ្មែរ​ដែល​មានឈ្មោះ​ថា ទេព​បទុម វង្ស ពិណពាទ្យ ដែល​កើតឡើង​ចាប់តាំងពី​ថ្ងៃ​ទី ១៩ ខែ​៩ ឆ្នាំ​២០១៩ បច្ចុប្បន្ន​មាន​សមាជិក ១៩​នាក់ ។ ដោយ​មាន​ការជួយជ្រោមជ្រែង​ពី​ព្រះ​គ្រូមេ​កុដិ លេខ ២២ គង់នៅ​វត្ត​បទុម​វ​តី និង​ជា​ចៅអធិការ វត្ត​អំពើ​ថ្កើង ព្រមទាំង​មាន​ការជួយ​គាំទ្រ​បន្ថែម​ពី សម្ដេច​មហាសុមេធាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត សម្តេច​ព្រះ​ចៅអធិកា វត្ត​បទុម​វ​តី សម្តេច ពុទ្ធ ជ័យ​មុនី ឃឹម សន និង​ព្រះ​មន្ត្រី​សង្ឃ​គ្រប់​ព្រះអង្គ បាន​ជួយ​បណ្ដុះបណ្ដាល​គំនិត​អោយ​រៀន​ជំនាញ ភ្លេងពិណពាទ្យ​នេះ​ដើម្បី​លើកស្ទួយ​វប្បធម៌​ជាតិ ព្រមទាំង​សាង​អនាគត​អោយ​ក្មេងៗ​ដែល​ស្នាក់នៅ ក្នុង​វត្ត​នេះ​ផង​ដែរ​។ ស្របតាម​អនុសាសន៍​របស់ ប្រមុខ​រាជរដ្ឋាភិបាល មានប្រសាសន៍​ក្នុង ថ្ងៃ​ទិវា វប្បធម៌​ជាតិ ថ្ងៃទី ៣ ខែ​មីនា ឆ្នាំ​២០២៣ ដោយ លើកឡើង​ថា​ក្នុង​ទី​អារាម​នីមួយៗ គូ​តែ​មាន​វង់ភ្លេង ពិណពាទ្យ និង​ឆៃយ៉ាំ ក្លែង​បំណង​បណ្ដុះបណ្ដាល លើកស្ទួយ​ដល់​យុវជន​ក្នុង​តំបន់ ព្រោះ​ថា​សព្វថ្ងៃ យើង​មាន​ជាង ៤ ពាន់​វត្ត​ដែរ បើសិនជា​ម​មាន ត្រឹម​ពាក់កណ្ដាល​នៃ​ភ្លេងពិណពាទ្យ​ក៏​ល្អ​ម្យ៉ាង​ដែរ ព្រោះ​មាន​តែ​មាន​អារាម​ទេ​ដែរ​ជួយ​ថែ​សម្បត្តិ​ដូនតា​នេះ​បាន​។​

​ស្រប​ពេល​នេះ​ផងដែរ​បាន​ធ្វើឲ្យ​ទឹក​ព្រះទ័យ របស់​ព្រះគ្រូ ប៉ាន់ ឈួន និង​គ្រូភ្លេង​ផ្នែក​បុរាណ ទាំងអស់​មាន​សេចក្តី​សប្បាយរីករាយ​ឥតឧបមា ដោយ​ព្រះអង្គ​មាន​សង្ឃដីកា​ថា នេះ​ជា​ភាសា​មួយ ដ៏​ល្អ មានគុណ​តម្លៃ​ខ្ពស់​ក្នុង​ការលើក​កិត្តិយស វប្បធម៌ របស់​សម្តេច ហាក់​បាន​ជួយ​ត្រួសត្រាយ ផ្លូវ និង​ផ្ដល់​កម្លាំងចិត្ត​ដល់​អ្នក​ភ្លេងបុរាណ​អោយ ប្រឹង​រក្សា និង​សាបព្រោះ​ជំនាញ​នេះ​ដល់​កុលបុត្រ ជាន់ក្រោយ​ទៀត​។​

​បើសិនជា​ងាក​ត្រឡប់​មក​ក្រោយ​វិញ​បន្តិច មើល ពី​ប្រវត្តិ នៃ​ការ​ចាប់កំណើត​ភ្លេង​បទុម​វង្ស ពី​ព ពា​ទ្យ ព្រះអង្គ​គ្រូ ប៉ាន់ ឈុន បាន​មាន​សង្ឃដិការ ថា អាត្មាភាព​បាន​ផ្តួចផ្តើម​ក្រុម​ភ្លេងបុរាណ​មួយ នេះ ដោយ​ក​បាន​រក​គ្រូ​មក​ជួយ​បង្ហាត់បង្រៀន​ភ្លេង នេះ ដល់​កុមារ​កំព្រា ក្រីក្រ រស់​អាស្រ័យ​ដោយ បាយបាត្រ​ក្នុង​វត្ត​បទុម​វ​តី​នេះ គឺ​លោកគ្រូ កែវ ប្រសិទ្ធិ ដែល​ជា​គុណបំណាច់​មួយ​ដ៏​ធំធេង ដែល លោក​គ្រូ​បាន​ជួយ​ដល់​កុមារ​ទាំងនោះ​ដោយ មេត្តា​ចិត្ត ទោះជា​មាន​ប្រាក់​ឧបត្ថម្ភ ឬ​គ្មានក្តី ព្រោះ លោក​គិតថា កុមារ​ទាំងនេះ​ជា​ទំពាំង​ត្រូវ​បន្ត​វេន ពី​ឫស្សី ដូច្នេះ​ត្រូវតែ​អោយ​គាត់​ចេះ និង​ស្គាល់​ពី ព្រលឹង​ជាតិ​យើង​។ ក្នុង​ការបណ្ដុះបណ្តាល​ពួកគាត់ តែងតែ​មាន​បញ្ហា​ខ្វះខាត ថវិកា​ត្រ សំលៀក​បំពាក់ ឧបករណ៍​ភ្លេង និង​ខ្ទះ​ការលើកទឹកចិត្ត​ពី​ទុ​ទិដ្ឋិ​បុគ្គល​មួយចំនួន​ផងដែរ​។​

​បច្ចុប្បន្ន​នេះ​ក្រុម​ភ្លេង​បទុម​វង្ស ពិណពាទ្យ​ត្រូវ បាន​ប្រជាជន​ខ្មែរ ពិសេស​អ្នក​ស្រឡាញ់​គាំទ្រ​វែង បុរាណ​ស្គាល់​ថា ជា​វង្ស​ភ្លេង​ជ័យលាភី​លេខ​១ ក្នុង ការប្រឡង​ក្នុង​កម្មវិធី វង់​តន្ត្រី​ខ្មែរ​រដូវ​កាល​ទី​២ ដែល​រៀបចំ​ដោយ សហភាព សហព័ន្ឋ​យុវជន ខេត្ត ស្វាយរៀង រួមសហការ​ជាមួយ​ទូរទស្សន៍​បាយ័ន ទើប​ក្រុម​ភ្លេង ទេព​បទុម​វង្ស ពិណពាទ្យ ជា​ក្រុម ក្មេង​វត្ត​ក្រោម​អាយុ​១៥ ឆ្នាំ បាន​ទទួល​ជ័យលាភី លេខ​១​។​

​ក្រោយពី​ទទួលបាន​ជ័យលាភី​មក ក្រុម​ភ្លេង​កុមារ ទេព​បទុម​វង្ស ពិណពាទ្យ បាន​រួមចំណែក​ជួយ​ដល់ សង្គម ក្នុង​ការរក​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា តាមរយៈ​កម្មវិធី​សប្បុរសធម៌​នៅក្រោម​អធិបតេយ្យ ភាព​លោក ជំទាវ មែន​សំអន និង​ចូលរួម​ជួយ​ដល់ ទុរគតជន កុមារ​ក្រីក្រ និង​ចែក​សម្ភារៈ​សិក្សា​ដល់ កុមារ​នៅ​សាលា​ឆ្ងាយៗ​តាមរយៈ​សមាគម​ផ្សេង​ផង ដែរ​។​

​ដោយឡែក​បច្ចុប្បន្ន​នេះ​កុមារៗ ក្រុម​ភ្លេង​បទុម​វង្ស ពិណពាទ្យ កំពង់​រស់នៅ​អាស្រ័យ និង​ព្រះសង្ឃ ដោយ​បាន​ប្រើ​ជំនាញ់​ភ្លេង​នេះ​ជួយ​ដល់​ការសិក្សា និង​ជីវិត​របស់​ខ្លួន បន្ថែម​ពី​បាយបាត្រ​របស់​ព្រះសង្ឃ​វត្ថុ​បទុម​វ​តី​នេះ​។ ដោយ​ឃើញ​ពី​ការ​ព្យាយាម​របស់​ក្មេងៗ ចេះ​តែ​មាន​ការ​វិវឌ្ឍន៍​ទៅ​មុខ​ជា​ប្រចាំ សព្វថ្ងៃ​ពួក​អាច​ប្រគំ​បាន​ទាំង​ភ្លេង សក្ការៈ កម្ពរ​បុណ្យ ភ្លេង​របាំ ពិណពាទ្យ​សកវាទិ៍ និង​មហា​រី​ផង​ដែរ​នោះ ព្រះអង្គ​គ្រូ​ប៉ាន់​ឈុន បន្ថែមថា​ឱកាស​ការងារ និង​ការផ្តល់​តម្លៃ​ជា​កម្លាំង​ក្នុង​ការដើរទៅ​មុខ​របស់​សិល្ប​បុរាណ​គ្រប់រូប បើ​ក្រពះ​គាត់​ឆ្អែត​គ្មាន​ហេតុផល​ដែល​គាត់​រត់​ចោល​ជំនាញ​នេះ​ទេ​។

​ចុងក្រោយ ព្រះអង្គ​សូម​អរគុណ​ដល់​បងប្អូន​បាន​ផ្ដល់​ឱកាស​ការងារ​ដល់​ក្មេងៗ បើ​លោកអ្នក​ចង់​ទាក់​អាចទាក់ទង​តាម​ហ្វេ​ស​បុក ទេព​បទុម​វង្ស ពិណពាទ្យ ឬ​លេខ​ទូរ​សព្ទ​០៨៦៩៦៧០៦៩​។ ដូច្នេះ​សូម​មហា​គ្រួសារ​ខ្មែរ​ជួយ​សិក្សា និង​ផ្សព្វផ្សាយ​ពី​មរតក​ខ្មែរ​មួយ​នេះ​ដល់​ក្មេង​ជាន់ក្រោយ​ផង​។​

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com