ទាន់ហេតុការណ៍
0

​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល អំពាវនាវ​ឱកាស​អាជ្ញាធរ​ក្រុង​-​ស្រុក ទាំងអស់​ក្នុង​ខេត្ត ត្រូវ​ពង្រឹង​កីឡា​គ្រប់​ប្រភេទ និង​នាំគ្នា​លេង​កីឡា​ជាប្រចាំ ព្រោះ​កីឡា​បង្កើត​នូវ​សាមគ្គីភាព ឯកភាពគ្នា មាន​សុខភាព​ល្អ និង​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​

​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល អំពាវនាវ​ឱកាស​អាជ្ញាធរ​ក្រុង​-​ស្រុក ទាំងអស់​ក្នុង​ខេត្ត ត្រូវ​ពង្រឹង​កីឡា​គ្រប់​ប្រភេទ និង​នាំគ្នា​លេង​កីឡា​ជាប្រចាំ ព្រោះ​កីឡា​បង្កើត​នូវ​សាមគ្គីភាព ឯកភាពគ្នា មាន​សុខភាព​ល្អ និង​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​

ខេត្ត​កណ្ដាល​៖ រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ពិធី​បិទ​ការប្រកួត​កីឡា​មហាជន​ជ្រើសរើស​ជើងឯក​ខេត្តកណ្តាល ឆ្នាំ​២០២០ នៅ​វិទ្យាល័យ ជ័យវរ្ម័ន​ទី​៧ ស្ថិតក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ដែល​ពិធី​នេះ​មាន​ការអញ្ជើញ​ចូល​ពី ឯកឧត្ដម​អភិបាលរង​ខេត្ត កងកម្លាំង​ទាំង​៣ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ស្រុក និង​កីឡាករ កីឡា​ការិនី ជាច្រើន​នាក់​ផងដែរ​។​

​មាន​សាសន៍​នា​ឱកាស​នោះ​ដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​អំពាវនាវ​ឱកាស​អាជ្ញាធរ​ក្រុង​-​ស្រុក ទាំងអស់​ក្នុង​ខេត្ត ត្រូវ​ពង្រឹង​កីឡា​គ្រប់​ប្រភេទ និង​នាំគ្នា​លេង​កីឡា​ជាប្រចាំ ព្រោះ​កីឡា​បង្កើត​នូវ​សាមគ្គីភាព ឯកភាពគ្នា មាន​សុខភាព​ល្អ និង​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​។​

​ឯកឧត្តម​អភិបាលខេត្ត បន្តថា រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ ប្រមុខ​ដឹកនាំ​ដ៏​ឆ្នើម បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ជាតិ នៃ​ការអភិវឌ្ឍ​អប់រំ​កាយ និង​កីឡា ក្នុង​គោលបំណង​លើកកម្ពស់​សិទ្ធិ ឱកាស និង​បណ្ដុះ​វប្បធម៌​អប់រំ​កាយ និង​កីឡា​ដល់​ប្រជាជន​គ្រប់រូប ឱ្យមាន​សុខភាព​ល្អ និង​សុខមាលភាព​ល្អ កាយសម្បទា​រឹងមាំ ឆន្ទៈ​មោះមុត អំណត់​ព្យាយាម វិន័យ ស្មារតី​ក្រុម គំនិត​ច្នៃប្រឌិត និង​មាន​ការតស៊ូ​ស្វិតស្វាញ សំដៅ​ដណ្ដើម​បាន​លទ្ធផល​ល្អប្រសើរ ក្នុង​ការប្រកួត​កីឡា​ទាំង​នៅ​ថ្នាក់ជាតិ និង​លើ​ឆាក​អន្តរជាតិ​។​

​ឯកឧត្តម​ក៏បាន សម្ដែង​នូវ​ការកោតសរសើរ ដល់​កីឡាករ កីឡា​ការិនី ដែល​បាន​តស៊ូ​យ៉ាង​ស្វិតស្វាញ ប្រកបដោយ​ភាពស្វាហាប់ គោរព​បាន​នូវ​ក្រមសីលធម៌ និង​វិន័យ រហូត​ដណ្ដើមបាន​ជ័យលាភី នា​ឱកាស​នេះ​ផងដែរ​។ ហើយ​សម្រាប់​កីឡាករ កីឡា​ការិនី ដែល​មិន​ទទួលបាន​ជ័យលាភី មិនត្រូវ​មាន​ការ​អស់សង្ឃឹម​ឡើយ ត្រូវ​ខិតខំ​ពង្រឹង​សមត្ថភាព​បន្ថែមទៀត ដើម្បី​ចូលរួម​ក្នុង​ការប្រកួត នៅ​លើក​ក្រោយៗ​ទៀត ឱ្យ​ទទួលបាន​ជ័យលាភី​ផងដែរ​។ ជាងនេះទៅទៀត កីឡាករ កីឡា​ការិនី ដែល​ទទួលបាន​ជ័យលាភី​ហើយ ត្រូវខិតខំ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត ព្រោះថា​ប្រទេស​កម្ពុជា នឹង​មាន​កិត្តិយស​ជា​ប្រវត្តិសាស្ត្រ ក្នុងការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ នៅ​ឆ្នាំ​២០២៣ ខាងមុខនេះ​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​អនុវត្ត​ឱ្យបាន​នូវ​វិធានការ​របស់​ក្រសួង​សុខាភិបាល ក្នុង​ការបង្ការ ទប់ស្កាត់ ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូវី​ដ​១៩ ព្រោះថា នៅលើ​ពិភពលោក​នេះ​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ​។ ជាងនេះទៅទៀត ឯកឧត្តម​ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ សូម​ចូលរួម​គោរព​ច្បាប់​ចរាច​រណ៍ ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង អ្នកដទៃ និង​ក្រុមគ្រួសារ​ផងដែរ​។ ហើយ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​អនុវត្ត​ឱ្យបាន នូវ​គោលនយោបាយ​របស់​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩ ចំណុច ដើម្បី​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​។

​លោក ចេង សំ​អ៊ុល ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​កណ្ដាល បានឲ្យដឹងថា ការប្រកួត​កីឡា​មហាជន​នា​ពីនេះ មាន​៣​ផ្នែក គឺ​ផ្នែក​កីឡាបាល់ទាត់ មាន​ចំនួន ១៨​ក្រុម នារី ៦​ក្រុម ផ្នែក​កីឡាបាល់ទះ មាន​ចំនួន ១១ ក្រុម នារី ៥ ក្រុម និង​ផ្នែក​កីឡា​ទាញព្រ័ត្រ មាន ១២​ក្រុម នារី ៦​ក្រុម​។ ហើយ​ផ្នែក​កីឡាបាល់ទាត់ បុរស​ជ័យលាភី​លេខ​១​បាន​ទៅ​លើ ក្រុមយុវជន វិទ្យាល័យ​ជ័យវរ្ម័ន​ទី ៧ លេខ​២ បាន​ទៅ​លើ ក្រុម​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត និង​លេខ​៣ បាន​ទៅ​លើ​ក្រុម ស ស យ ក ស្រុក​ល្វាឯម​។ បាល់ទាត់​នារី ជ័យលាភី​លេខ​១ បាន​ទៅ​លើ​ក្រុម​NERC លេខ ២ បាន​ទៅ​លើ​ក្រុម ស ស យ ក ស្រុក​ស្អាង​A និង​លេខ​៣ បាន​ទៅ​លើ​ក្រុម ស ស យ ក ស្រុក​ស្អាង​B​។ ផ្នែក​បាល់ទះ​បុរស ជ័យលាភី​លេខ ១ បាន​ទៅ​លើ​ក្រុម​សម្រែក​យុវជន​ព្រែក​តា​ពៅ លេខ​២ បាន​ទៅ​លើ​ក្រុមយុវជន​ក្រាំង​យ៉ូវ និង​លេខ​៣ បាន​ទៅ​លើ​ក្រុមយុវជន​ស្រុក​ស្អាង​។ ផ្នែក​បាល់ទះ​នារី​ជ័យលាភី​លេខ​១ បាន​ទៅ​លើ​ក្រុម​រួមចិត្ត​តែមួយ លេខ​២ បាន​ទៅ​លើ​ក្រុម​វិទ្យាល័យ​ព្រែកស្លែង និង​លេខ​៣ បាន​ទៅ​លើ​ក្រុម​ឃុំ​គោក​ត្រប់​។ ផ្នែក​កីឡា​ទាញ​ព្រ័ត្រ បុរស​ជ័យលាភី​លេខ​១ បាន​ទៅ​លើ​ក្រុម​ភូមិ​ព្រែក​ហូរ​កើត​១ លេខ​២ បាន​ទៅ​លើ​ក្រុម​ភូមិ​ព្រែក​ហូរ​កើត​២ និង​លេខ​៣ បាន​ទៅ​លើ​ក្រុមយុវជន​U18​។ ផ្នែក​កីឡា​ទាញព្រ័ត្រ​នារី ជ័យលាភី​លេខ​១ បាន​ទៅ​លើ​ក្រុម​រួមចិត្ត​តែមួយ​១ លេខ ២ បាន​ទៅ​លើ​ក្រុម​ភូមិ​ព្រែក​ហូរ​កើត និង​លេខ​៣ បាន​ទៅ​លើ​ក្រុម​រួមចិត្ត​តែមួយ​២​។​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com