ទាន់ហេតុការណ៍
0

គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​!

គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ចូល​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ជូនពរ អាវុធហត្ថ​រាជធានី​ភ្នំពេញ​!

ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី ០៥ ខែ​មេសា ឆ្នាំ​២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អមដោយ​មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការ​រង ប្រធាន​មន្ទីរ និង​មេបញ្ជាការ​មូលដ្ឋាន​ខណ្ឌ​ទាំង​១៤ បាន​ធ្វើ​បដិសណ្ឋារកិច្ច គណៈប្រតិភូ​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន វៀតណាម​។​

​ដឹកនាំ​ដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់​ណា​ម មេបញ្ជាការ បញ្ជាការដ្ឋាន​យោធា​ទីក្រុង​ហូជីមិញ នៃ​កងទ័ព​ប្រជាជន​វៀតណាម ជា​ប្រធាន​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​ដល់​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ជួប​សំណេះសំណាល​សួរសុខទុក្ខ​និង​ជូនពរ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​។​

​ក្នុង​ជំនួប​នេះ​ផងដែរ ភាគី​ទាំងពីរ បាន​ឧទ្ទេសនាម សួរសុខទុក្ខ និង​ជូនពរ គ្នា​ទៅវិញទៅមក​និង បាន​ធ្វើការ​ជូន អំណោយ​អនុសាវរីយ៍​ឲ្យ​គ្នា ព្រមទាំង​ថតរូប​រួមគ្នា ប្រកបដោយ​បរិយាកាស សប្បាយរីករាយ ស្និទ្ធិស្នាល​ក្រៃលែង​។​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com