នារសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជឹម ឬទ្ធី មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចាត់ លោកវរសេនីយ៍ត្រី ម៉ត់ សុផៃ មេបញ្ជាការរងខណ្ឌ នាំយកថវិកាចំនួន២,៣០០,០០០រៀល (ពីរលានបីសែនរៀល),អង្ករ៥០គីឡូក្រាម ទឹកសុទ្ធ២កេស ទឹកក្រូច២កេស ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ទោ វ៉ា សំណាង ជំនួយការមូលដ្ឋានខណ្ឌ ដែលឪពុករបស់លោកបានទទួលមរណៈភាព កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដោយរោគាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
#PhnomPenhGRK
0
ក្រុមការងារ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុករបស់លោកទទួលមរណៈភាព
Filed in: ព័ត៌មានថ្មីៗ