នៅរដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំពិធីអបអរសាទរជ័យលាភីបញ្ឈប់ការបន្ទោរបង់ពាសវាលលវាកាល ឬ ខេត្ត ODFនៅកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទមានប្រសាសន៍ថាខេត្តកំពង់ស្ពឺបានបញ្ឈប់ការបន្ទោរបង់ពាសវាលកាលគឺជាសមិទ្ធផលដ៏ធំមួយសម្រាប់ ខេត្តទាំងមូលក៏ប៉ុន្តែនៅមានការងារជាច្រើនទៀតដែលអ្នកពាក់ព័ន្ធត្រូវតែចូលរួមបន្តនោះ ជាការធានាថាទឹកស្អាតនិងអនាម័យ មានភាពធន់និងការប្រែប្រួលអាកាសធាតុ។
ទន្ទឹមគ្នានេះឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានបញ្ជាក់បន្ថែមអំពីគ្រួសារទាំងអស់ដែលមានបង្គន់អនាម័យប្រើប្រាស់ អនាម័យគ្រប់គ្នា បានសម្រេចសេវាអនាម័យកម្រិតមូលដ្ឋានជាសកលនិងរក្សាបាន និរន្តរភាព នៃសេវាអនាម័យ។ដូច្នេះយើងត្រូវការមួយជំហានទៀតដើម្បីសម្រេចបានសេវាគ្រប់គ្រងអនាម័យប្រកបដោយសុវត្ថិភាព លើសពីការប្រើប្រាស់បង្គន់ទៅជាការគ្រប់គ្រងកាកសំណល់លាមក។
ស្របនឹងការលើកឡើងនេះឯកឧត្តមបណ្ឌិតសភាចាយឲ្យដឹងទៀតថា ដើម្បីធានាថា បរិក្ខា ទងអស់មានភាពធន់និងការប្រែប្រួលអាកាសធាតុ កិច្ចការទាំងនេះតម្រូវឲ្យអ្នក ដឹកនាំ ចេះកសាងសមត្ថភាពបច្ចេកវិទ្យានិងគំនិតផ្តួចផ្ដើម ថ្មីៗរួមគ្នាក្នុងចំណោមអ្នកពាក់ព័ន្ធទាំងអស់។
ដោយឡែកនៃការលើកឡើងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺបញ្ជាក់ថា ផ្ទះខ្នងដែលមានបង្គន់អនាម័យ ប្រើប្រាស់ចំនួន 182.499 ខ្នងនៃចំនួនក្នុងផ្ទះសារុប 195.406 ខ្នង។ ខ្នងផ្ទះប្រើបង្គន់អនាម័យរួមមាន ១២.៩៦៧ខ្នង(ក្នុងនោះខ្នងផ្ទះក្រីក្រ៥.៤០៤)។ចំនួនខ្នងផ្ទះ បានលាងសម្អាតដៃនិងសាប៊ូស្មើនឹង 100% នៅចំនួនខ្នងផ្ទះសារុប។
តាមការឲ្យដឹងពីរដ្ឋបាលខេត្តកំពង់ស្ពឺបានឲ្យដឹងទៀតថាស្រុក បពា្ឈប់ការបន្ទោរបង់ពាសលវាលពាសកាល មុនគេគឺ ស្រុកបសែតនៅឆ្នាំ 2019 និងស្រុកក្រុងច្បារមននៅឆ្នាំ 2021 និងស្រុកចំនួន 5 ទៀតរួមមានស្រុកគងពិសី ស្រុកឱរ៉ាល់ស្រុកភ្នំស្រួច ស្រុកឧត្តង្គ ស្រុកសំរោងទងនិងស្រុកថ្ពង ទទួលបាន ODF នៅដំណាច់ឆ្នាំ 2022។
ថ្មីៗនេះខេត្តកំពង់ស្ពឺក៏ទទួលបានពានរង្វាន់អាស៊ានពីប្រទេសឥណ្ឌូនេស៊ី គឺនៅ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួចគឺ(បង្គន់អនាម័យស្អាត) ។ លីតា