ជាង 10 ឆ្នាំហើយដែលបងប្អូនខ្មែរឥស្លាម ម្នាក់ៗគ្មានជម្រើសឡើយ។នេះជាការលើកឡើងរបស់លោក ស្លេះហ៊ាត ជនជាតិឥស្លាម ប្រកបមុខរបរ រកត្រីនៅភូមិ អរិយ ក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ហើយរស់នៅជាប្រចាំលើទូកប្រកបមុខរបររកត្រី ត ពី ឪពុក ម្ដាយ តាំងពី លោកមានអាយុ 8 ឆ្នាំរហូតមកដល់អាយុ 39 ឆ្នាំហើយ ថែមទាំងនាំប្រពន្ធកូនពីរនាក់ទៀត មកជាមួយដែរ។
លោកបានបញ្ជាក់ពីការរកត្រីឲ្យដឹងថាក្នុង ១ថ្ងៃ ខ្ញុំរកបានតែ 2 ឬ 3 គីឡូទេ ឥឡូវនេះត្រីខ្សត់ណាស់ជួនខ្លះខ្ញុំផ្លាស់ប្តូរទី កន្លែងទៅ រកន្លែងផ្សេងដែរ។ ក្នុងសម្ដីមួយៗប្រណាំង និង ស្នូល ទឹករលក លោកបញ្ជាក់ទៀតថា ជាង 10 ឆ្នាំហើយ ដែលខ្ញុំរស់នៅលើទូកដើម្បី ចល័តរកត្រី ពី កន្លែងមួយទៅកន្លែងមួយ បើគិតពីអនាម័យវិញខ្ញុំពុំ សូវ ជាចាប់អារម្មណ៍ប៉ុន្មានទេព្រោះជីវិតអ្នកនេសាទតែប៉ុណ្ណឹង អុំទូករកត្រីនៅម្ដុំណា ក៏ បន្ទោរបង់ នៅម្ដុំនោះ ឬ ក៏ផឹកទឹកនៅទីនោះដែរ។ដោយពុំគិតឬយល់ ពី អនាម័យនៅឡើយ។បើនិយាយពីសុខភាពវិញលោកថាខ្លាចប៉ះពាល់សុខភាពដែរតែធ្វើម៉េចបើជៀសមិនផុតទៅហើយព្រោះយើងគ្មានជម្រើសទេ។
ដោយឡែកអ្នកស្រី ហិលម៉ាស់ វិញក៏មិនខុសគ្នាដែរ។អ្នកស្រីនិយាយថាខ្ញុំមក រកត្រី នៅម្ដុំនេះរស់នៅតែលើទូកខួបប្រាំងខួបវស្សា មានកូន៤នាក់ ប្រុស២ស្រីក្រមុំ ២នាក់ទៀត។ពួកយើងមិនដែលយល់ដឹងពីអនាម័យ ជ្រៅ ជ្រះនោះទេ ព្រោះគិតថាទឹកទន្លេជាទឹកស្អាតហើយខ្ញុំមានធុងចម្រាះ១ សម្រាប់ដូរជាប្រចាំដែរ។ហើយក៏ខ្លាចមានជំងឺដង្កាត់ផ្សេងៗ ដោយសារការផឹកទឹកមិនស្អាត។
អ្នកស្រីលើកឡើងទៀតថា ឯកូនក្រមុំពីរនាក់ អាយុ 14 ឆ្នាំម្នាក់ និងអាយុ 17 ឆ្នាំម្នាក់។យើងក៏មិនទាន់យល់ដឹងពីការសម្អាតខ្លួនប្រាណរបស់ស្ត្រីពេលមានរដូវទេ ហើយក៏មិនដឹងពីផលប៉ះពាល់នៃការចម្លងមេរោគ ដោយកត្តាអ្វីខ្លះដែរ ព្រោះ១ថ្ងៃៗ នៅតែលើទូកផឹកឬ បន្ទោរបង់ក្នុងទឹក។
ដោយឡែកចំពោះអ្នកស្រី អ៊ិនម៉ៃ វិញ ដែលជាស្ត្រីខ្មែរម្នាក់ យកប្ដី ជនជាតិ្ខខ្មែរ ឥស្លាមរស់ នៅ ភូមិព្រែកតាមាក់ ខេត្តកណ្ដាល។ប្ដីអ្នកស្រីមានស្រុកកំណើតនៅ ខេត្តកំពង់ចាម។ពីរនាក់ប្ដីប្រពន្ធប្រកប របរ រកត្រីនៅភូមិ អរិយក្សត្រ ដូច ខ្មែរឥស្លាមដទៃទៀតដែរ។លោកស្រី អុិនម៉ៃ បាននិយាយទៀតថាខ្ញុំពុំដែលខ្វល់ ឬគិតពីអនាម័យអ្វីនោះទេ។ទូកយើងរកត្រី ទៅ ដល់ទីណាយើងផឹកទឹកនៅទីនោះជួនកាលយើង បន្ទោបង់ដាក់ក្នុងទឹក ទន្លេក៏មាន។លោក ស្លេះហ៊ាតជាប្តី វិញ បានចង្អុលទៅទីតាំងមួយ ដោយនិយាយថានៅព្រៃម្ដុំនោះហើយដែលយើងតែងតែបត់ជើងនៅទីនោះព្រោះចំណតយើងជារឿយៗយើងច្រើនចតនៅម្តុំនោះ។លោកបន្តថា ចំពោះទឹកផឹកវិញ ពេលណាយើងដូរមិនទាន់យើងតែងដួសទឹកក្នុងទន្លេនេះផឹកជំនួស ទឹកស្អាតក៏មាន។ខ្ញុំយល់ ពី អនាម័យខ្លះដែរ ពី ការចម្លងមេរោគពេលណាយើងផឹកទឹកមិនស្អាតបណ្ដាលឲ្យបង្កទៅជាជំងឺគ្រុនពោះវៀន រមាស់ និង មានជំងឺផ្សេងៗជាច្រើនទៀត។តែធ្វើម៉េចបើ ទាល់ទៅហើយ។យើងគិតពីជីវភាពច្រើនជាង។
ទោះយ៉ាងណាការបារម្ភធំបំផុតរបស់ខ្មែរឥស្លាមគ្រប់ៗគ្នាដែលមកតាំងទីលំនៅលើទូកប្រកបមុខរបររកត្រីចិញ្ចឹមជីវិត គាត់ពុំសូវខ្វាយខ្វល់ ពីសុខភាពទេ។ពេលដែលគាត់បន្ទោរបង់ក្នុងទឹកទន្លេ ឬ ដួសទឹកយកមកប្រើប្រាស់។ដោយពុំខ្វល់ខ្វាយទៅ ដល់ ការប្រឈមនិងជំងឺអ្វីខ្លះ? មកបៀតបៀនដល់រាងកាយនោះឡើយ។ លីតា