ដូងក្រអូបប៉ុន្មានឆ្នាំមុនធា្លប់តែនាំចូលពីប្រទេសក្រៅជាប្រភេទដំណាំទំនើបដែលមានអ្នកទទួលទានច្រើនហើយបច្ចុប្បន្ននេះចម្ការដូងក្រអូបដែលកសិករយើងបានដាំនៅខេត្តព្រះសីហនុដែលបានផ្គត់ផ្គង់ចរាចរណ៍ចែកចាយដល់ទីក្រុងភ្នំពេញនិងស្រែអំបិល ខេត្តកោះកុង។
ចម្ការដូងក្រអូបនេះដាំលើផ្ទៃដី៤០ហិចតារបស់លោកឆាយម្ចាស់ចម្ការដូងក្រអូបដែលមានបទពិសោធន៍១៩ឆ្នាំមកហើយដោយបានផ្តល់បទសម្ភាសន៍ដល់បណ្តាញព័ត៌មានបានឲ្យដឹងថាក៏ដោយសារតែតម្រូវការទីផ្សារច្រើនទើបបានដាំដូងក្រអូបនេះឡើងដើម្បីកាត់បន្ថយការនាំចូលពីខាងក្រៅផងដោយមួយរយៈកន្លងមកដូងក្រអូបនេះនាំចូលពីប្រទេសថៃនិងវៀតណាម។ពូជដូងក្រអូបនេះលក់នៅលើទីផ្សារចន្លោះក្នុងខែកក្កដា(ខែវស្សា)លក់បាន១ផ្លែ២៣០០រៀលទៅ២៨០០រៀលចំពោះខែប្រាំងមិនសូវសម្បូរទឹកតែដូងលក់បានថ្លៃ១ផ្លែបានទៅ៣០០០រៀលទៅ៤០០០រៀល។
លោកឆាយ បន្តទៀតថាចម្ការដូងក្រអូបរបស់លោកក្នុង១លើកៗលក់បាន១ម៉ឺនផ្លែ តែប្រមូលផលម្តងៗបាន២ម៉ឺនផ្លែដោយនៅសល់អាចធ្វើការបណ្តុះពូជដូងទាំងនោះទុកលក់បន្តសម្រាប់តម្រូវការចំពោះបងប្អូនយើងដែលមានបំណងចង់ដាំដូងក្រអូបនេះអាចបានប្រមាណជា៥០%ទៀត ។
ក្នុងនោះដែរ លោកឆាយ ក៏បានធ្វើការអំពាវនាវឲ្យកសិករយើងដាំដុះដូងក្រអូបឲ្យបានច្រើនដើម្បីកាត់បន្ថយការនាំចូលពីក្រៅផងព្រោះថាដូងក្រអូបទទួលបានទិន្នផលច្រើនដោយក្នុង១ដើមអាចបានផលផ្លែ២ទៅ៣ធ្លាយហើយក្នុង១ធ្លាយអាចមានផ្លែពី៥ទៅ១០ផ្លែហើយ១ផ្លែយើងអាចលក់បានតិចបំផុតក៏២ពាន់រៀលដែរ៕