ទាន់ហេតុការណ៍
0

យុវជន​ជើងឯក​អាហារ​រូបត្ថ​ម្ភ​៤​ក្រុម​ត្រៀមខ្លួន​ប្រកួត វគ្គ​ផ្ដាច់​ព្រ័ត​

យុវជន​ជើងឯក​អាហារ​រូបត្ថ​ម្ភ​៤​ក្រុម​ត្រៀមខ្លួន​ប្រកួត វគ្គ​ផ្ដាច់​ព្រ័ត​

​យុវជន​៤​ក្រុម​មាន​ចំនួន 12 រូប​បាន​ជ្រើសរើស​ចូលរួម​កម្មវិធី​ប្រកួត​តស៊ូ​មតិ​យុវជន​ជើងឯក​អាហារ​រូបត្ថ​ម្ភ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។​

​នៅ​សាល​អង្គ​គី​ហ្សូ​ណា នៃ​មជ្ឈមណ្ឌល សហប្រតិបត្តិការ​កម្ពុ​ជា​ជប៉ុន​(C G C C)​។​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​មាន​ប្រកួត​ជុំ​ទី 1 ប្រធានបទ​ចំណី​អាហារ​ដែល​មិនល្អ ចំពោះ​សុខភាព​គួរតែ​ត្រូវ​ហាមឃាត់​មិន​ឲ្យ​លក់​នៅ​សាលារៀន​។ និង​ជុំ​ទី 2 របប​អាហារ​សុខភាព​គឺជា​របប​អាហារ បែប​ប្រណិត​(​តម្លៃ​ថ្លៃ​)​។​

​ការតស៊ូ​មតិ​របស់​យុវជន​ជើងឯក​អាហារ​រូបត្ថ​ម្ភ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ជម្រុះ​យក ២ ក្រុម ដើម្បី​ទៅ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត​លើ​ប្រធានបទ​ដែល​ទាក់ទង​នឹង​ប្រព័ន្ធ​ស្បៀង​និង​របប​អាហារ​សុខភាព​។​

​សូមជម្រាបថា​ការប្រកួត​តស៊ូ​មតិ​យុវជន​ជើងឯក​អាហារ​រូបត្ថ​ម្ភ​គាំទ្រ​ដោយ​គម្រោង MUSE FOGZ និង​អង្គកា​រហែឡែ​ន​ខែលល័​រ​អន្តរជាតិ ក្នុង​គោលបំណង​លើកកម្ពស់​នៅ​ការយល់ដឹង​របស់​យុវជន​អំពី​របប​អាហារ​សុខភាព​សម្រាប់​ស្ត្រី​និង​កុមារ​កម្ពុជា​លើកកម្ពស់ ការពិភាក្សា​និង​ការសន្ទនា​របស់​យុវជន​ពាក់ព័ន្ធ នឹង របប​អាហារ​សុខភាព ដើម្បី បង្កើន​កិច្ចសហការ​រវាង​យុវជន​ជើងឯក​អាហារូបត្ថម្ភ និង អ្នកពាក់ព័ន្ធ​។​

​គួរ​រំលឹក​ថា​កម្មវិធី​ផ្ដល់ឱកាស​ឲ្យ​យុវជ​នយក​ទ្រឹស្ដី​មក​អនុវត្ត តាមរយៈ​ប្រមូល​ទិន្នន័យ​ផ្សេងៗ និង​គំនិត​ច្នៃប្រឌិត​ធ្វើជា​ដំណោះស្រាយ សម្រាប់​បញ្ហា​ផ្សេងៗ របស់​យុវជន និង អភិវឌ្ឍន៍​ជំនាញ​ផ្សេងៗ​ទៀត ដូចជា ការ​ត្រិះរិះ​ពិចារណា​ការងារ​ជា​ក្រុម​និង​ភាព​ជា​អ្នកដឹកនាំ​ជាដើម ៕ លី​តា​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com