ទាន់ហេតុការណ៍
0

សិក្ខាសាលា​នៃ​ការទទួល​បាន​ជា​សកល​ការគ្រប់គ្រង​អនាម័យ ប្រកបដោយ​សុវត្ថិភាព និង និរន្តរភាព​

សិក្ខាសាលា​នៃ​ការទទួល​បាន​ជា​សកល​ការគ្រប់គ្រង​អនាម័យ ប្រកបដោយ​សុវត្ថិភាព និង និរន្តរភាព​

ការបើក​អង្គសិក្ខាសាលា ដោយ​ឯកឧត្តម សួនភា​រិទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ដោយ​ឯកឧត្តម​មាន​ប្រសាសន៍​ថា តាង​នាម​ឲ្យ​ក្រសួង សាធារណៈការ​និង​ដឹកជញ្ជូន ពិសេស​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​។​ឯកឧត្តម​មាន​កិត្តិយស​ក្នុងការ​បើក​សិក្ខាសាលា​ពី​ថ្ងៃ​ទី​២៤.២៦ ស្ដីពី​ការទទួល​បាន​ជា​សកល​នៃ​ការគ្រប់គ្រង​អនាម័យ​ប្រកប​ដោយ​សុវត្ថិភាព និង​និរន្តរភាព ដែល​រៀបចំ​ដោយ​អង្គការ និង​UNICEF និង WaterAid ។​

​ឯកឧត្តម​មាន​ប្រសាសន៍​បន្ត​ថា​ក្រោយពី​មាន​ការកែទម្រង់​រចនា​សម្ព័ន្ធ​គ្រប់គ្រង​ចុងឆ្នាំ 2016 ឆ្លើយតប​ទៅនឹង​គោលនយោបាយ​កំណែ​ទម្រង់​របស់​រាជរដ្ឋាភិបាល​ក្នុងគោ​ល​បំណង​សម្រេច​ឲ្យបាន​ផែនការ​យុទ្ធសាស្ត្រ​គោលដៅ​អភិវឌ្ឍន៍​នានា ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ក្រសួង​សាធារណ​:​ការ​និង​ដឹកជញ្ជូន​ដែល​បាន​បង្កើតឡើង​ចុងឆ្នាំ 2019 បំពេញ​មុខងារ​ជា​សេនាធិការ​ឲ្យ​ក្រសួង​សារធារណ​:​ការ​និង​ដឹក​ជព្ជូន​មាន​បេសកកម្ម ដែល​កន្លងមក​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ដោយ​មាន​ការសហការ ពី ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​បាន​ចងក្រង​បង្កើត​នូវ​ឯកសារ​បទដ្ឋាន​គតិយុត្តិ​ជា​ច្រើន​ទៀត​។​

​ឯកឧត្តម​បន្តថា​ដូច្នេះ​ទឹក និង អនាម័យ​ដើរតួនាទី យ៉ាងសំខាន់​ក្នុង​ការលើកកម្ពស់​សុខ​ភាព​របស់​ប្រជាពលរដ្ឋ មាន​សុខភាព​កាន់តែ​ប្រសើរ​ក្នុង​ការទទួលបាន​ទឹកស្អាត​និង​សេវា​មូលដ្ឋាន​ផ្សេងៗ និង​ការទទួលបាន អនាម័យ ជា​មូលដ្ឌាន របស់​ប្រជា​ពលរដ្ឌ​នៅតាម​ទីប្រជុំជន​និង​នៅ​ជនបទ​។​

​ដោយឡែក​អ្នកស្រី​ចាន់​ថា​វី ជា​អ្នកសម្របសម្រួល​របស់​អង្គការ WASh SDO ជំនាញ​ទឹកស្អាត​និង​អនាម័យ បានឲ្យដឹង​ថា​ការធ្វើសិ​ក្ខា​សាលា​ថ្ងៃ​នេះ​ផ្តោត​សំខាន់​ទៅលើ​ការគ្រប់គ្រង​កាកសំណល់​ឱ្យមាន​សុវត្ថិភាព កាកសំណល់​របស់​មនុស្ស​ចាប់ផ្ដើម​តាំងពី​គាត់ បត់ ជើង​រហូត ត្រូវ ប្រើប្រាស់ ការបោះបង់​ចោល​នូវ​កាកសំណល់​ទាំងនោះ​។​

​អ្នកស្រី​ថា​វី បញ្ជាក់ទៀតថា ជាទូទៅ​យើង​និយាយ​ពី​ការគ្រប់គ្រង​លាមក របស់​មនុស្ស មានន័យថា​យើង​ផ្ដោតទៅលើ​ការបត់​ជើង​របស់​គាត់​ការ​ទុកដាក់​កាកសំណល់​លាមក​របស់​គាត់ ការស្ដារ​និង​ដឹកជញ្ជូន ការសម្លាប់​មេរោគ ដែល​មាន​កាកសំណល់​តើ​គាត់​អាច​ប្រើប្រាស់​ឬ​បោះបង់​ចោល​នៅ​កាកសំណល់​ទាំងនោះ​ដូចម្ដេច​?​។​

​លោក​ចែម​វិបុល​មន្ត្រី​គម្រោង​របស់​សាលា​រាជធានី​ភ្នំពេញ អគ្គនាយក​បន្តថា ជុំវិញ​រឿងនេះ​គឺ​មាន​សារៈសំខាន់​ណាស់​មិន​ថា​នៅ​រាជធានី​ភ្នំពេញ ឬ តាម​បណ្ដា​ខេត្ត​ទេ​ចំពោះ​បញ្ហា​អនាម័យ​និង​ការគ្រប់គ្រង​អនាម័យ​នោះ​គឺ​សំខាន់​ណាស់​។​បើសិនជា​យើង​មិន​បាន​គ្រប់គ្រង​នោះ​ទេ​ដូចជា​កាក​សំ​ណា​ល​បង្គន់ ដែល​យើង​បន្ទោ​រ មិន​មាន​ការគ្រប់គ្រង​តាម​បច្ចេកទេស ឬ គ្មាន​កន្លែង​គ្រប់គ្រង​ណា​ច្បាស់លាស់ គឺ​វា​ប៉ះពាល់​ខ្លាំងណាស់ ពិសេស​ការ​បន្ទោ​របង់​ពាសវាល​ពាសកាល​។ លី​តា​


Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com