អ្នកនាំពាក្យអង្ករនៅកម្ពុជាបានលើកឡើងថាបើទោះបីជាវៀតណាមជាប្រទេសនាំចេញអង្គរធំទី 3 ក្នុងពិភពលោកប្រកាសកាត់បន្ថយការនាំចេញអង្ករប្រចាំឆ្នាំ 44% មកត្រឹម 4 លានតោននៅឆ្នាំ 2030 ។ ប៉ុន្តែកម្ពុជាគួរតែបន្តផ្ដោតលើការផលិតស្រូវដែលមានគុណភាពសម្រាប់នាំចេញនិងការផលិតដែលមាននិរន្តរភាពមិនប៉ះពាល់ដល់បរិស្ថាន។
រដ្ឋាភិបាលវៀតណាមបានឲ្យដឹងក្នុងឯកសារមួយបង្ហាញពីយុទ្ធសាស្ត្រនាំចេញអង្កររបស់ខ្លួនថា វៀតណាមមានបំណងកាត់បន្ថយនាំចេញអង្ករ 44% នៅក្នុងឆ្នាំ 2030 ពោលគឺកាត់បន្ថយចំនួន ៧.១លានតោនកាលពីឆ្នាំ 2022 មកនៅ 9 លានតោនក្នុងមួយឆ្នាំនៅឆ្នាំ 2030ដែលធ្វើឲ្យប្រាក់ចំណូលពីការនាំចេញអង្កររបស់ប្រទេសនេះនឹងធ្លាក់ចុះមកនៅត្រឹម ២៦២ពាន់លានដុល្លារក្នុងមួយឆ្នាំនៅក្នុងឆ្នាំ 2030 ដែលធ្លាក់ចុះពី៣.៤៥ពាន់លានដុល្លារក្នុងឆ្នាំ 2022 នេះបើយោងតាមព័ត៌មានរ៉យទ័រ។
លោក កាន់ គន្ធី អគ្គនាយករងក្រុមហ៊ុនអេមេរុរ៉ាយស៍(AMRURICE)បានប្រាប់អ្នកសារព័ត៌មានថាការកាត់បន្ថយការផលិតនិងនាំចេញស្រូវ របស់វៀតណាមដោយសារតែបញ្ហាប្រែប្រួលអាកាសធាតុដែលនាំឲ្យទឹកសមុទ្រឡើងដល់ដីស្រែធ្វើឲ្យដីប្រៃមិនអាចធ្វើស្រែបានដោយផ្លាស់ប្ដូរទៅប្រកបរបរអ្វីផ្សេងវិញ។
ដោយឡែកដីនៅប្រទេសវៀតណាម ហាក់រងការខូចខាតដោយសារប្រទេសនេះធ្វើស្រែមួយឆ្នាំ៣ដងនិងប្រើប្រាស់ថ្នាំនិងជីកសិកម្មច្រើន។ដែលធ្វើឲ្យមួយរយៈពេល 10 ឆ្នាំចុងក្រោយនេះខូចគុណភាពដី ហេតុនេះហើយទើបវៀតណាមប្ដូរគោលការណ៍ពីការដាំដុះស្រូវ៣ដងឬពីរដងក្នុងមួយឆ្នាំនិងងាកទៅដាំដំណាំផ្សេងៗដែលទទួលបានតម្លៃប្រហាក់ប្រហែលនិងស្រូវ។
លោកបន្ថែមថាការផ្លាស់ប្ដូរគោលការណ៍នាំចេញអង្ករ របស់វៀតណាមអាចផ្ដល់ជាឱកាសសម្រាប់កម្ពុជាផងនិងជាបញ្ហាប្រឈមផងសម្រាប់កម្ពុជា។លោកលើកឡើងទៀតថាកម្ពុជាមិនគួរដើរតាមកន្លងវៀតណាមធ្វើស្រែក្នុងមួយឆ្នាំបីដងមានតម្លៃខ្ពស់ជាងស្រូវដែលវៀតណាមនាំចេញ។
លោកបញ្ជាក់ចុងក្រោយថាការធ្វើបែបនេះនឹងធ្វើឲ្យការដាំដុះស្រូវរបស់កម្ពុជាមាននិរន្តរភាពនិងជួយដល់បរិស្ថានផង។
លីតា