លោកបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងតំណាងដ៏ខ្ពង់ខ្ពង់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនបានអញ្ជើញជាអធិបតីក្នុងកម្មវិធីសំណេះសំណាលសួរសុខទុក្ខនិងចែកស្រូវពូជចំនួន១៧១តោននិងពូជបន្លែជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ឆ្នាំងនៅក្នុងបរិវេណវត្តត្រពាំងជុំ ភូមិតាសុខ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងនាថ្ងៃ១២ វិច្ឆិកា ២០២០។
ក្នុងចំណោម១៧១០គ្រួសារក្នុងនោះមានមកពីស្រុកបរិបូរណ៍ចំនួន២២៥គ្រួសារ ស្រុកជលគិរីចំនួន៥៦៧គ្រួសារ ស្រុកកំពង់លែងចំនួន១៥២គ្រួសារ ស្រុកកំពង់ត្រឡាចចំនួន៣២២គ្រួសារ ស្រុករលាប្អៀរចំនួន៤១៤គ្រួសារ និងក្រុងកំពង់ឆ្នាំងចំនួន៣០គ្រួសារ ដោយមួយគ្រួសារទទួលបានស្រូវពូជ១០០គីឡូក្រាម និងពូជបន្លែ ៦មុខដែរ។គូសបញ្ជាក់ថាអំណោយដ៏ថ្លៃថ្លានេះរបស់សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៕