ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំ​ត្រួតពិនិត្យ​ផែនការ​និង​យុទ្ធវិធី​រក្សា​សណ្តាប់ធ្នាប់​ស្តង់ដា​ថ្មី ដើម្បី​ត្រៀម​ដាក់​អនុវត្ត តាម​កាលៈទេសៈ​ជាក់ស្តែង​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំ​ត្រួតពិនិត្យ​ផែនការ​និង​យុទ្ធវិធី​រក្សា​សណ្តាប់ធ្នាប់​ស្តង់ដា​ថ្មី ដើម្បី​ត្រៀម​ដាក់​អនុវត្ត តាម​កាលៈទេសៈ​ជាក់ស្តែង​!

នា​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ផែនការ​និង​យុទ្ធវិធី​រក្សា​សណ្តាប់ធ្នាប់​ស្តង់ដា​ថ្មី ដើម្បី​ត្រៀម​ដាក់​អនុវត្ត តាម​កាលៈទេសៈ​ជាក់ស្តែង ដែល​ផែនការ​និង​យុទ្ធវិធី​ទាំងនេះ ត្រូវបាន​រៀបចំ​ចងក្រង​ឡើង ដោយ​លោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តាមរយៈ​ការច្របាច់បញ្ចូលគ្នា នូវ​ចំណេះដឹង​ដែល​លោក​វរសេនីយ៍ឯក សៀ ទីន បាន​រៀនសូត្រ​នៅ​សាលា​បណ្ឌិតសភាយោធា​អូស្ត្រាលី បូករួម​នឹង​បទពិសោធន៍​ជាក់ស្តែង​ដែល​ធ្លាប់​ជួប​កន្លងមក​។​

​ក្រោយ​ពេល​លោក វរសេនីយ៍ឯក សៀ ទីន បាន​ធ្វើ​បទ​បង្ហាញ​នូវ​ផែនការ​និង​យុទ្ធវិធី​រក្សា​សណ្តាប់ធ្នាប់​ស្តង់ដា​ថ្មី រួចមក លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បើក​កិច្ច​ពិភាក្សា​និង​ឯកភាព​តាម​ខ្លឹមសារ​នៃ​ផែនការ​និង​យុទ្ធវិធី រក្សា​សណ្តាប់ធ្នាប់​ស្តង់ដា​ថ្មី​នេះ​ទាំងស្រុង នឹង​ត្រៀម​ដាក់ឲ្យ​អនុវត្ត​គ្រប់​កាលៈទេសៈ​ទាំងអស់ ទៅតាម​ស្ថានភាព​ជាក់ស្តែង​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com