ទាន់ហេតុការណ៍
0

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ​-​អ្នកគ្រូ បុគ្គលិក​សិក្សា និង​សិស្សានុសិស្ស នៅ​សាលាបឋមសិក្សា ឧកញ៉ា​មហា​ភក្តី ហ៊ុន នាង ព្រែកកំពឹស ខណ្ឌដង្កោ​!

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ​-​អ្នកគ្រូ បុគ្គលិក​សិក្សា និង​សិស្សានុសិស្ស នៅ​សាលាបឋមសិក្សា ឧកញ៉ា​មហា​ភក្តី ហ៊ុន នាង ព្រែកកំពឹស ខណ្ឌដង្កោ​!

​នា​ព្រឹក ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២៣ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ​-​អ្នកគ្រូ បុគ្គលិក​សិក្សា និង​សិស្សានុសិស្ស នៅ​សាលាបឋមសិក្សា ឧកញ៉ា​មហា​ភក្តី ហ៊ុន នាង ព្រែកកំពឹស ខណ្ឌដង្កោ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក អ៊ុយ សុន អនុប្រធាន​ក្រុមការងារ លោក កន សុកេន ចៅសង្កាត់​ព្រែក​កំពឹស ឯកឧត្តម អស់លោក​ក្រុមការងារ​អមដំណើរ លោក លោកស្រី​ជា​ក្រុមការងារ​ភូមិ​-​សង្កាត់ យុវជន ស​.​ស​.​យ​.​ក សង្កាត់ ព្រមទាំង​លោកគ្រូ​-​អ្នកគ្រូ បុគ្គលិក​សិក្សា សិស្សានុសិស្ស​ចំនួន​២៧​ថ្នាក់ សរុប​មាន​ចំនួន ១,៧២៦​នាក់​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏​បាន​អញ្ជើញ​ចូល​តាម​ថ្នាក់រៀន​នី​មួយៗ ដោយ​ផ្ទាល់​ដើម្បី​ចែក​នូវ ទឹកដោះគោ​បឺត ទៅដល់​ក្មួយៗ សិស្សានុសិស្ស​គ្រប់ៗ​គ្នា និង​បាន​ចែក​នូវ​សម្លៀកបំពាក់​កីឡា ដល់​សិស្ស​មាន​ទីលំនៅ​ក្រៅ​មូលដ្ឋាន សង្កាត់​ព្រែក​កំពឹស ចំនួន​៨៤៤​នាក់ ដែល​បាន​មក​សិក្សា​នៅ​ក្នុង​សាលា ហើយ​មិន​ទាន់​បាន​ទទួល​ខោអាវ​កីឡា ដូច​សិស្ស​ដែល​មាន​ទីលំនៅ​ក្នុង​សង្កាត់​ព្រែក​កំពឹស និង​បាន​ឧបត្ថម្ភ​បាល់​ជូន​ដល់​សាលា​ផងដែរ​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com