កិច្ចពិភាក្សាស្ដីពីការប្រឈមផ្នែកច្បាប់ចំពោះអ្នកសារព័ត៌មាន រៀបចំដោយអង្គការជំនួយផ្នែកច្បាប់ កាលពីថ្ងៃទី 28 ខែមិថុនានៅភោជនីយដ្ឋានទន្លេបាសាក់ ២ ភ្នំពេញ ដែល វត្តមានអ្នកសារព័ត៌មានចូលរួមមកពីស្ថាប័នផ្សេងៗគ្នាបំពេញ វិជ្ជាវ: ជួប បញ្ហាប្រឈម។
ក្នុងកិច្ចពិភាក្សានេះកញ្ញាខែមនីតសារ៉ា មានតួនាទីក្នុងក្រុមការងារជំនួយការគម្រោងដោះស្រាយទំនាស់( AO)រៀបរាប់ឲ្យដឹងថាកិច្ចប្រជុំនេះនាងខ្ញុំ កាន់២គម្រោង
ទី១ សន្តិភាពសហគមន៍
ទី២ សារព័ត៌មានសន្តិភាព
គឺយើងធ្វើការជាមួយអ្នកសារព័ត៌មានដែលមានវគ្គបណ្ដុះបណ្ដាលដល់ចាងហ្វាងដែលជាអ្នកដឹកនាំស្ថាប័នសារព័ត៌មានក្រោយពីទទួលបាននូវចំណេះដឹងទាំងនេះគាត់ត្រូវការយកទៅចែករំលែកដល់បុគ្គលិករបស់គាត់បន្តទៀត។
កិច្ចពិភាក្សានេះគឺមានសារៈសំខាន់ណាស់ដែលថ្នាក់ដឹកនាំគ្រប់ស្ថាប័នព័ត៌មានត្រូវទទួលបាននូវចំណេះដឹងពីច្បាប់ របប នៃសារព័ត៌មានដែលត្រូ ដឹងអំពីវិធីសាស្ត្រនៃការចោទប្រកាន់ ហើយត្រូវដោះស្រាយតាមរបៀបណា? នេះជាការបកស្រាយបន្ថែមពីកញ្ញាខែមនីត សារ៉ា។
កញ្ញាបញ្ជាក់ទៀតថាជុំវិញរឿងនេះគឺបានជួយដល់អ្នកសារព័ត៌មាន យើងច្រើនណាស់។ដោយយល់អំពីច្បាប់និងដឹងពីវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ព្រោះពេលខ្លះពួកគាត់មានការធ្វេសប្រហែសក្នុងការសរសេរព័ត៌មានឲ្យបានត្រឹមត្រូវ ទៀតផង។
លោក រុនសារ៉ាយ នាយកប្រតិបត្រអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា បានបញ្ជាក់ថា ការប្រឈមទៅនឹងច្បាប់របស់អ្នកសារព័ត៌មាន តែងមានការអនុវត្តទៅនឹងបញ្ហាផ្សេងៗ។ ដូច្នេះទើបអង្គការជំនួយផ្នែកច្បាប់បានធ្វើកិច្ចប្រជុំពិភាក្សាដែលពាក់ព័ន្ធទៅនឹងបញ្ហាច្បាប់របស់អ្នកសារព័ត៌មាន។
លោកបន្តថាសេរីភាពនៃសារព័ត៌មានះ គឺជាគោលការណ៍ ប្រាស្រ័យទាក់ទងនិងការបញ្ចេញ មតិ នៃ ប្រព័ន្ធផ្សេងៗដែលផ្លាស់ប្ដូរទាំងការ ចងមុំ តាមអេឡិចត្រូនិច និងការបោះពុម្ពផ្សេងៗទៀត។រួមសេចក្តីទៅ ទាក់ទងនឹងការប្រព្រឹត្តក៏ដូចជាការចុះផ្សាយដែលបំពានលើ ជីវភាព ឬ សេរីភាព របស់បុគ្គល ការបញ្ចេញ មតិ ធ្វើឲ្យប៉ះពាល់ដល់បុគ្គលណាម្នាក់ ឬ ការបោះពុម្ពផ្សាយរូប និង រឿងផ្សេងៗទៀត ត្រូវបានពង្រឹងដែលកម្រិតដោយ ច្បាប់ ឬ ក៏ទាក់ទងទៅនឹងសេរីភាពនៃសិទ្ធិសោធារណៈឯកជនផងដែរ។
ដោយឡែកលោក មេធាវី អ៊ុនចន្ទ ថុល អង្គការជំនួយផ្នែក ច្បាប់ លើកឡើងថាប្រជាជនគ្រប់រូបត្រូវមានសិទ្ធិ ទទួលបាន ភាពស្មើគ្នាចំពោះមុខច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជាបើសិន យើងត្រូវមានសិទ្ធិទទួល បាន ភាពស្មើគ្នាចំពោះមុខច្បាប់ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។បើមានការចោទប្រកាន់ណាមួយក្នុងនាមជាមេធាវីយើងត្រូវជួយដោយមិនកាន់និន្នាការឡើយ។
លោកបញ្ជាក់ថាគ្រាន់តែលក្ខខណ្ឌនៃការជួយខុសៗគ្នាដែលទាក់ទងទៅនឹងច្បាប់ជួយដោយមេធាវី រដ្ឋាភិបាលចេញពីទីស្ដីការគណៈរដ្ឋមន្ត្រី ជួយដោះស្រាយផងដែរ។ប៉ុន្តែការជួយនេះនិងគោរវិជ្ជាជីវ: របស់អ្នកសារព័ត៌មាន 100%។ លីតា